ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ឯកឧត្តម វេង សាខុន ប្រធាន​ក្រុមការងា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ឧបដ្ឋានសាលា និង​សមិទ្ធផល​ផ្សេងៗ​ទៀត​ក្នុង​វត្ត​

​ឯកឧត្តម វេង សាខុន ប្រធាន​ក្រុមការងា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ឧបដ្ឋានសាលា និង​សមិទ្ធផល​ផ្សេងៗ​ទៀត​ក្នុង​វត្ត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅក្នុង​បរិវេណ​វត្ត​គី​រី​វង្ស ហៅ​វត្ត​ស្រែ​វែង ក្នុង​ឃុំ​ទឹក​ជ្រៅ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃ​សៅរ៍ ១០​រោច ខែ​មាឃ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​កុម្ភ​: ឆ្នាំ​២០២២ ឯកឧត្តម វេង សាខុន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ស្រុក​កំពង់សៀម និង​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ឧបដ្ឋានសាលា និង​សមិទ្ធផល​ផ្សេងៗ​ទៀត​ក្នុង​វត្ត​។

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម នុត ច័ន្ទ​សុខា រដ្ឋលេខាធិការ​ប្រចាំការ និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះ​ស្រុក​តំបែរ ឯកឧត្តម សៀក ឡេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោកជំទាវ នី ច័ន្ទ​ធី​ដា អភិបាលរង​ខេត្ត លោក​ប្រធាន​ក្រុមការងារ​ចុះ​ឃុំ លោក​អភិបាលស្រុក សមាជិក​ក្រុមប្រឹក្សា​ស្រុក ឃុំ ព្រះចៅអធិការ ព្រះសង្ឃ យាយជី តាជី សិស្សានុសិស្ស និង​បងប្អូន​ប្រជាពលរដ្ឋ​ចំណុះជើងវត្ត​មួយចំនួនទៀត​។​

​លោក សុខ សារិទ្ធ អភិបាល​នៃ​គណៈ​អភិបាលស្រុក​តំបែរ បាន​រាយការណ៍​ជូន​អង្គពិធី​ជ្រាប​អំពី​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​ស្រុក វិធានការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ ដែល​ស្រុក​បាននិងកំពុង​អនុវត្ត និង​ដំណើរការ​នៃ​ការកសាង​សមិទ្ធផល​ក្នុង​វត្ត​ដែល​កំពុង​ដាក់​សម្ពោធ​នាពេលនេះ​។ ភ្ជាប់​ទៅនឹង​សមិទ្ធផល​ថ្មី​មួយទៀត​ដែល​វត្ត​ស្រែ​វែង ជា​ពិសេស​បងប្អូន​ពុទ្ធ​បរិ​ស័ត​ចំណុះជើងវត្ត​ទទួលបាន នាពេលនេះ លោក​អភិបាលស្រុក​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ឯកឧត្តម​ប្រធាន​ក្រុមការងារ និង​សហការី​ទាំងអស់​ដែល​បាន​ខិតខំ​ពុះពារ យក​អស់​ស្មារតី​ទទួល ខុស​ត្រូវ​ខ្ពស់​ក្នុងនាម​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​តំបែរ បាន​លះបង់​កំលាំងកាយ​ចិត្ត និង​ធនធាន​ផ្ទាល់ខ្លួន កៀរគរ​សប្បុរសជន រៀបចំ​កសាង​សមិទ្ធផល​ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ នេះ​ឡើង​ទុក​បម្រើឲ្យ​សេចក្តីត្រូវកា​ររបស់​ប្រជាពលរដ្ឋ​ក្នុងសកម្ម​ភាព​ជីវភាព​ប្រចាំ​ថ្ងៃ​ឲ្យ​បាន់​តែ​សម្បូរ​សប្បាយ ស្រប​តាម​បរិបទ​នៃ​គន្លង​ប្រក្រតីភាព​ថ្មី​។​

​មានមតិ​សំណេះសំណាល​ជាមួយ​បងប្អូន​ដែល​បាន​អញ្ជើញ​មក​ចូលរួម​អបអរសាទរ​នាឱកាស​នេះ ឯកឧត្តម​ក្នុងនាម​ថ្នាក់​ដឹកនាំ​ក្រុម​ការងារ​ចុះ​មូលដ្ឋាន​ស្រុក​តំបែរ លោក​បាន​ពាំនាំ​នូវ​ការ​ផ្តាំ ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត មក​ជូន​បងប្អូន​ពុទ្ធិ​បរិ​ស័ត និង​បាន​ជូនពរឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជួប​តែ​ពុទ្ធិ​ពរ​ទាំង ៤​ប្រការ ជាពិសេស​ចៀសផុត​ពី​ជំងឺ​កូវី​ដ​-១៩ គ្រប់ៗ​ក្រុមគ្រួសារ និង​បាន​គាំទ្រ លើកទឹកចិត្ត​ឲ្យ​បងប្អូន​ខិតខំ​បង្ក បង្កើន​ផល​ដែល​ជា​ស្បៀង​សំខាន់​ក្នុងការ​ទ្រទ្រង់​ជីវភាព​គ្រួសារ​ស្រប​តាម​គន្លង​ប្រក្រតីភាព​ថ្មី​។ ក្នុងនាម​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​តំបែរ អាជ្ញាធរ​ស្រុក និង​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​សម្តេច​តេជោ ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ក្នុងការ​ខ្នះខ្នែង ស្វែងរក​ជំនួយ និង​ជៀវ​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្លងកូវី​ដ​-១៩ មកចាក់​ជូន​ប្រជាពលរដ្ឋ​ទាំង​ក្មេង និង​ចាស់​បាន​គ្រប់ៗ​គ្នា​។ សកម្មភាព​នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​របស់​សម្តេច​តេជោ​ចំពោះ​អាយុជីវិត សុខភាព និង​ភាពសុខសាន្ត​របស់​ប្រជា ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ដែល​កំពុង​រស់នៅ​ក្រោម​ម្លប់​សុខសន្តិភាព​ពេញបរិបូរណ៍​។​

​ចំពោះ​សមិទ្ធផល​ក្នុង​វត្ត​ស្រែ​វែង ឯកឧត្តម​ប្រធាន​ក្រុម​ការងារ​បាន​កោតសរសើ​រ​ចំពោះ​លោក​អភិបាលស្រុក និង​សហការី លោក​ប្រធាន​ក្រុមប្រឹក្សា​ស្រុក ឃុំ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការអភិវឌ្ឍ​ស្រុក​តំបែរ​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា​។ ក្រៅពីនេះ ស្រុក​បាន​រួមសហការ​ជាមួយ​ក្រុម ការងារ​គ្រប់​ជាន់ថ្នាក់ ចុះ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា និង​មាន ប្រសិទ្ធភាព​ដូច​ជា​ភ្លើង​ឆេះ​ផ្ទះ ខ្យល់​កន្ត្រាក់ គ្រោះថ្នាក់​ចរាចរ ចាស់ជរា​គ្មាន​ទីពឹង ការអនុវត្ត​គោលនយោបាយ ក​៣ និង​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​។​ល​។ សកម្មភាព​នេះ ពិត ជា​បាន​ឆ្លើយតប​ទៅ នឹង​កម្មវិធី​ជាតិ​កំណែទម្រង់រដ្ឋបាល​សាធារណៈ​ឆ្នាំ​២០២០-២០៣០ គោលនយោបាយ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​ថ្នាក់ក្រោម​ជាតិ​រួម ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ការពង្រឹង​អភិបាលកិច្ច និង​សមត្ថភាព​មន្ត្រី​រាជការ​សំដៅ​បង្កើន​ប្រសិទ្ធភាព​សេវា​សាធារណៈ ការពង្រឹង​គោលនយោបាយ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព សុខភាព​សាធារណ​: ដែលជា​សេចក្តីត្រូវការ​ចាំបាច់រ​បស់​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​តំបែរ​ទាំងមូល​។ ភ្ជាប់​ទៅនឹង​សមិទ្ធផល​នេះ ជាថ្មី​ម្តងទៀត ឯកឧត្តម​ប្រធាន​ក្រុម ការងារ​បាន​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង​អនុវត្ត​អនុសាសន៍​ដ៏​ខ្ពង់ ខ្ពស់​របស់​សម្តេច ប្រកបដោយ​ស្មារតី​យកចិត្តទុកដាក់ និង​ទទួលខុសត្រូវ​ខ្ពស់​របស់​សមាជិក​ក្រុម​ការងារ​ទាំងអស់​។​

​ជា​ចុងក្រោយ ឯកឧត្តម​ប្រធាន លោក​បាន​លើកទឹកចិត្ត ជំរុញ និង​គាំទ្រ​គ្រប់​រាល់​សកម្មភាព​ទាំងអស់​របស់​ស្រុក​ក្នុង​ឆន្ទ​:​ចូលរួម​កសាង និង​អភិវឌ្ឍ​មូលដ្ឋាន​ផ្ទាល់ បម្រើ​សុខភាព​សាធារណ​: ចូលរួម​ដោះស្រាយ​ទុក្ខលំបាក កែលម្អ​កម្រិតជីវភាព និង​អភិវឌ្ឍ​មូលដ្ឋាន​ឲ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត ក្រោម​ម្លប់​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ​។ លោក​បាន​ផ្តាំផ្ញើ​ឲ្យ​អាជ្ញាធរ​ស្រុក ឃុំ ភូមិ ខិតខំ​យកចិត្តទុកដាក់​ពង្រឹង​ប្រសិទ្ធភាព​លើ​ការផ្តល់​សេវាសាធារណ​: លើកទឹកចិត្ត​ឲ្យ​បងប្អូន​យកចិត្តទុកដាក់​ធ្វើ​អនាម័យ​នៅ​តាម​លំនៅដ្ឋាន ទីសាធារណ​: វត្ត​អារាម ដងផ្លូវ​ជាតិ សាលារៀន និង​ទីផ្សារ​ដើម្បី​សុខភាព និង​សេចក្តីថ្លៃថ្នូរ​ក្នុង​សង្គម​ជាតិ​។ យកចិត្តទុកដាក់​មើល​ថែរក្សា​សុខភាព​ជូន​ប្រជា​ពល ពង្រឹង​ការងារ​សន្តិសុខ និង​សុវត្ថិភាព​មូលដ្ឋាន​ឲ្យបាន​ល្អ​ប្រសើ​រ និង​បន្ត​អនុវត្ត​វិធានការ ៣​កុំ ៣​ការពារ​។​

​ឆ្លើយតប​តាម​សំណើរ ឯកឧត្តម​ប្រធាន​ក្រុម​ការងារ​បាន​ឧបត្ថម្ភ​ថវិកា​ជាង ១០ ០០០​ដុល្លារ​ជូន​លោក​ប្រធាន​ក្រុមការងារ​ចុះ​ឃុំ​ទឹក​ជ្រៅ និង​ឃុំ​នាង​ទើត ទុក​ដោះស្រាយ​សំណើ​តាម​ការចាំបាច់ ក្នុងន័យ​បន្ត​ចូលរួម​អភិវឌ្ឍ​មូលដ្ឋាន​។​

Filed in: ព័ត៌មានជាតិ