ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

នាយ​ឧត្តមសេនីយ៍ សៅ សុខា ចុះ​ត្រួតពិនិត្យ​ការសាងសង់​សមិទ្ធផល​នានា នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំ​រីករាយ​

នាយ​ឧត្តមសេនីយ៍ សៅ សុខា ចុះ​ត្រួតពិនិត្យ​ការសាងសង់​សមិទ្ធផល​នានា នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំ​រីករាយ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ឆ្នាំង​)៖ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​រសៀល​ថៃ្ង​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការសាងសង់​សមិទ្ធផល​នានា នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំ​រីករាយ ស្ថិតនៅ​ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង​។​

​កាលពី​ចុងឆ្នាំ​២០២១ រដ្ឋាភិបាល និង​ប្រជាជន​ចិន បាន​ផ្ដល់​ជំនួយឥតសំណង​ដល់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​ការពារជាតិ ដើម្បី​សាងសង់​អគារ និង​ទីលាន​បាញ់​គ្រាប់​ពិត នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ ភ្នំ​ជុំ​រីករាយ​។ អគារ និង​ទីលាន​បាញ់​គ្រាប់​ពិត ត្រូវ​បាន​បញ្ចុះ​បឋមសិលា​សាងសង់​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២១​។​

ក្នុង​ពិធី​នោះ នាយ​ឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់​ថា ទីតាំង​នេះ​ការសាងសង់​ត្រូវ​បាន​ចែកជា ៥​ជំហាន​ដូចតទៅ​៖
* ជំហាន​ទី​១៖ ការរៀបចំ​ប្រព័ន្ធ​ផ្លូវ​ត​ភ្ជាប់​ពី​ផ្លូវ​លេខ​៤៤ មក​មជ្ឈមណ្ឌល និង​ផ្លូវ​ក្នុង​មជ្ឈមណ្ឌល ព្រមទាំង​រៀបចំ​ប្រព័ន្ធ​លូ​រំដោះ​ទឹក​គ្រប់​ប្រភេទ ក្នុង​នោះ​ផ្លូវ​កៅស៊ូ​មាន​ប្រវែង ៣៣,១៤៥​គីឡូម៉ែត្រ ផ្លូវ​ក្រាល​ក្រួស​ក្រហម​ប្រវែង ៥៣,៩០០​គីឡូម៉ែត្រ​។ ជីក​និង​ធ្វើ​ទំនប់​បង្អៀ​រ ព្រមទាំង​ស្ថាបនា​អាង​ច​ម្រះ​ទឹកស្អាត ត​បណ្តាញ​អគ្គិសនី សាងសង់​អគារ​ពហុ​សិក្សា​, អគារ​ស្នាក់នៅ​, ផ្ទះបាយ​, បន្ទប់ទឹក​, បង្គន់​អនាម័យ​, អគារ​វេទិកា​, ទីលាន​ហ្វឹកហាត់ និង​ទីលានកីឡា​។​
* ជំហាន​ទី​២៖ ចាប់ពី​ឆ្នាំ​២០១៨ ដំណើរការ​សាងសង់​អគារ​ស្នាក់​រឹងមាំ អគារ​ទីចាត់ការ ផ្ទះ​ភ្ញៀវ ផ្ទះ​បុគ្គលិក គិលានដ្ឋាន ប្រព័ន្ធ​ឃ្លាំង រោង​ដាក់​រថយន្ត រថពាសដែក ព្រមទាំង​ជីក​ធ្វើ​ទំនប់ទឹក ស្ថាបនា​អាង​ច​ម្រះ​ទឹកស្អាត​ទី​២​។​
* ជំហាន​ទី​៣៖ គឺ​ការជីក និង​សម្រួល​ដី​ទំហំ ១០៥​ហិកតា សម្រាប់​សាងសង់​ទីលាន​បាញ់ និង​កសាង​អគារ​ហ្វឹកហាត់​តាម​ប្រព័ន្ធ​បច្ចេកទេស SIMULATION នាពេលនេះ​។ កិច្ចការ​ដែល​យើង​ប្រារព្ធ​នេះ គឺជា​លទ្ធផល នៃ​កិច្ចសហប្រតិបត្តិកា​ររ​វាង​វិស័យ​ការពារ​ជាតិ​កម្ពុជា ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ការដ្ឋាន​នៃ​សំណង់​នេះ​នឹង​រួមចំណែក​សំខាន់​បន្ថែមទៀត ដល់​ការកសាង​សមត្ថភាព​ការពារជាតិ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សម្រាប់​កម្ពុជា​ផ្ទាល់​ផង ហើយក៏​ជា​ការត្រៀម​រៀបចំ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ សម្រាប់​ការប្រកួត​កីឡា​បាញ់កាំភ្លើង​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ឆ្នាំ​២០២៣ និង​ព្រឹត្តិការណ៍​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​បាញ់កាំភ្លើង​កងទ័ពជើងគោក​អាស៊ាន ដែល​ជា​កាតព្វកិច្ច​សមាជិក​អាស៊ាន​នីមួយៗ​នោះ​ថែម​ទៀត​។​
* ជំហាន​ទី​៤៖ នឹង​បន្ត​រៀបចំ​សាងសង់​មណ្ឌល​ពិព័រណ៍​ពហុបច្ចេកទេស​។​
* ជំហាន​ទី​៥៖ សាងសង់​ទីលាន​សម្រាប់​បម្រើកា​រលំ​ហាត់​ថ្នាក់​យុទ្ធវិធី ថ្នាក់​វរ​សេនា​តូច អនុ​សេនា​ធំ​៕

Filed in: ព័ត៌មានជាតិ