ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​សមត្ថកិច្ច​នគរបាល​បង្ក្រាប​ករណី​ល្បែងភ្នាល់​ជល់​មាន់​មួយ​ករណី​នៅ​ស្រុក​សង្កែ​ឃាត់ខ្លួន​អ្នកប្រព្រឹត្ត​ចំនួន​០៧​នាក់​អនុវត្ត​តាម​ច្បាប់

​សមត្ថកិច្ច​នគរបាល​បង្ក្រាប​ករណី​ល្បែងភ្នាល់​ជល់​មាន់​មួយ​ករណី​នៅ​ស្រុក​សង្កែ​ឃាត់ខ្លួន​អ្នកប្រព្រឹត្ត​ចំនួន​០៧​នាក់​អនុវត្ត​តាម​ច្បាប់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​) ៖ ​នៅ​ថ្ងៃ ពុធ ៧​រោច ខែមាឃ​ឆ្នាំឆ្លូវ​ត្រី​ស័ក​ព​.​ស​.២៥៦៥​ត្រូវ​នឹង​ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ​២០២២ វេលា ម៉ោង ១៤​និង​៤០ នាទី នៅ​ចំណុច​ចំការ​ក្រូចឆ្មា​ស្ថិតក្នុង​ភូមិ​សំរោង​កោង ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្ត​បាត់ដំបង អនុវត្តតាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏​ដូច​យោបល់​លោក​វរសេនីយ៍ឯក លឹម​ពុទ្ធីឡា ស្នងការរង ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​ដោយ​បាន​ការសម្របសម្រួល​ទៅលើ​នីតិវិធី​ពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង​ផង​នោះ លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង​នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ល្បែងស៊ីសង​( ភ្នាល់មាន់​ជល់​) ០១​ករណី និង​បាន​ធ្វេី​ការនាំខ្លួន​មនុស្ស​ចំនួន ០៧​នាក់ មកកាន់​ស្នងការដ្ឋាន​ ដើ​ម្បីសា​កសួរស្រាវជ្រាវ ។​

​វត្ថុតាង​ដកហូត​រួមមាន ៖
– មាន់​ជល់​ចំនួន ០២ ក្បាល​
– ជញ្ជីង​សម្រាប់​ថ្លឹង​មាន់​ជល់​ចំនួន ០១
– សង្វៀន​សម្រាប់​ជល់​មាន់​ចំនួន ០២
– ឆ្នាំង​ដាំទឹក​សម្រាប់​ស្អំ​មាន់​ជល់​ចំនួន ០១
– ម៉ូតូ​ចំនួន ០២ គ្រឿង​
​បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ធ្វើ​ការសាកសួរ​ស្រាវជ្រាវ​និង​ចាត់ការ​បន្ត​តាម​នីតិវិធី ច្បាប់​៕

Filed in: ព័ត៌មានជាតិ