ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ម៉ូតូ​សិស្សសាលា​ចេញពី​រៀន បុក​បុរស​ចំណាស់​ម្នាក់​ដើរ​ឆ្លងផ្លូវ​រងរបួស​៣​នាក់​

ម៉ូតូ​សិស្សសាលា​ចេញពី​រៀន បុក​បុរស​ចំណាស់​ម្នាក់​ដើរ​ឆ្លងផ្លូវ​រងរបួស​៣​នាក់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​រងរបួស​ជើងឆ្វេង ត្រូវបាន​គេ​ឱ្យ​ចូល​ទៅ​លាង​របួស​នៅក្នុង​គ្លីនិក​ឯកជន ក្បែរ​កន្លែងកើតហេតុ ខណ​:​គាត់​ចុះ​ពី​លើ​រថយន្ត​ទៅ​ទិញ​ថ្នាំ​លេប លុះ​ដើរ​ឆ្លើង​ផ្លូវ​ទៅ​កន្លែង​ចត​រថយន្ត​វិញ ស្របពេល​ដែល​សិស្សសាលា​កំពុង​ចេញពី​រៀន បណ្តាល​ឱ្យ​បុក​ដួល​រងរបួស​ទាំង​៣​នាក់​តែ​ម្តង​។

​ហេតុការណ៍​ម៉ូតូ​សិស្សសាលា​បុក​បុរស​ចំណាស់​ដើរ​ឆ្លើង​ផ្លូវ​រងរបួស​ទាំង​៣​នាក់​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង ៥​និង​១០​នាទី​ល្ងាច​ថ្ងៃទី​២៣ ខែ​កុម្ភ​: ឆ្នាំ​២០២២ ស្ថិត​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ ៥៧ ក្នុង​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា ៖ បុរស​ចំណាស់​រងគ្រោះ​ដែល​ដើរ​ឆ្លើង​ផ្លូវថ្នល់​ត្រូវ​ម៉ូតូ​សិស្សសាលា​បុក មាន ឈ្មោះ អៅ ណែ​ត ភេទ​ប្រុស អាយុ​៦០​ឆ្នាំ រង​របួស​ជើង​ឆ្វេង រស់នៅ​ភូមិបរ​ហ៊ុយ សង្កាត់​បរ​យ៉ាខា ក្រុងប៉ៃលិន​។ ចំណែក​សិស្សសាលា​ដែល​បើក​ម៉ូតូ​បុក​បុរស​ចំណាស់ មាន ឈ្មោះ ណាប់ ភី​ណូ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជា​សិស្ស រង​របួស​ជើង​ស្រាល ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាកធូ​ដេ​(Today) ពណ៌​ស​ពាក់ ស្លាក​លេខ ប៉ៃលិន 1C- 4167 រង​ការខូចខាត​ស្រាល និង​អ្នករួមដំណើរ មាន ឈ្មោះ លី សុ​ឈិង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រង​របួសស្រាល ជា​សិស្ស ទាំង​ពីរ​នាក់​រស់នៅ​ក្នុង​ភូមិ​កូនភ្នំ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

​ប្រភព​បន្តទៀតថា មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ចំណាស់​ម្នាក់ ជិះ​រថយន្ត​ក្នុងទិសដៅ​ពី​លិច​ទៅ​កើត រួច​ក៏​បត់​ឆ្វេង​ចត​ឈប់​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ រួច​ក៏​ដើរ​ឆ្លងផ្លូវ​ទៅ​ទិញ​ថ្នាំពេទ្យ​នៅ​ម្ខាង​ផ្លូវ​ផ្នែក​ខាងឆ្វេង​ដៃ លុះ​គ្រូពេទ្យ​ផ្សំ​ថ្នាំ​រួចរាល់ ក៏​ដើរ​ត្រឡប់​មក​កន្លែង​រថយន្ត​វិញ ស្របពេល​ដែល​សិស្សសាលា ចេញពី​រៀន ដោយ​បើកបរ​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​ដូចគ្នា លុះ​គាត់​ដើរ​ឆ្លង​ផុត​ម៉ូតូ​ផ្សេង ស្រាប់តែ​ម៉ូតូ សិស្ស​រងគ្រោះ​មើលមិនឃើញ ព្រោះ​បាំង​នឹង​ម៉ូតូ​ខាងមុខ ក៏​វាក់​ជាមួយនឹង​បុរស​ចំណាស់ បណ្តាល​ឱ្យ​បុ ក​ពេញទំហឹង​ដួល​ប្រាវ​រងរបួស​ទាំង​៣​នាក់​តែ​ម្តង​។

​ក្រោយពេល​កើតហេតុ បុរស​ចំណាស់ និង​ក្មេង​រងរបួស​បាន​ទៅ​លាង​របួស​នៅ​គ្លីនិក​ក្បែរ​កន្លែង កើតហេតុ រីឯ​ម៉ូតូ​ត្រូវបាន​នគរបាល​លើកយក​ទុក​នៅ​ក្បែរ​ចិញ្ចើមផ្លូវ ដើម្បី​ធ្វើ​ការដោះស្រាយ​៕

Filed in: ព័ត៌មានជាតិ