ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

​ឯកឧត្តម អ៊ី ឈាន អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ ឱ្យ ប្រើ ប្រាស់​ដងទង់ សាសនា កំពស់​២១​ម៉ែត្រ ក្រោម​អធិបតីភាព លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន

​ឯកឧត្តម អ៊ី ឈាន អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ ឱ្យ ប្រើ ប្រាស់​ដងទង់ សាសនា កំពស់​២១​ម៉ែត្រ  ក្រោម​អធិបតីភាព  លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន  សំអន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ប៉ៃលិន ៖ ព្រឹក​ថ្ងៃ​អង្គារ៍ ០៦​រោច ខែ​មាឃ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២២ ឯកឧត្តម អុ​ី ឈាន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ទទួល និង​អមដំណើរ​លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ចូលរួម​ពិធី​លើ​កទង់ និង​ដាក់​សម្ពោធ​ដងទង់​សាសនា​ប្រើប្រាស់​ជា​ផ្លូវការ នៅ​វត្ត​រតន​សោភ័ណ ហៅ​វត្ត​កោង​កាង ស្ថិតនៅ​ភូមិ​វត្ត សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ។​

​លោកជំទាវ​បាន​ថ្លែងថា សម្រាប់​ខេត្ត​ប៉ៃលិន​ពី​អតីតកាល គឺជា​ទីតាំង និង​សមរភូមិ​ក្តៅ ប៉ុន្តែ​បច្ចុប្បន្ន​នេះ បានប្រែក្លាយ​ទៅជា​តំបន់​ដែល​មាន​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ រួមជាមួយ​នឹង​រោងចក្រ សហគ្រាស ក្រុមហ៊ុន​តូចធំ និង​សេដ្ឋកិច្ច​តាម​ព្រំដែន​រីកចម្រើន​គួរអោយ​កត់សម្គាល់​ដែល​បាន​ជំរុញ​កំណើនសេដ្ឋកិច្ច នៃ​ខេត្ត​ប៉ៃលិន​បាន​មួយកម្រិត និង​ជួយ​កាត់បន្ថយ​ភាពក្រីក្រ និង​កាត់​ប​ន្ថ​ការធ្វើ​ចំណាកស្រុក​ជាដើម​។​

​កម្មវិធី​នេះ​ផងដែរ​ក៏​មាន​វត្តមាន ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា​រដ្ឋសភា ព្រឹទ្ធសភា សមាជិក​ក្រុមប្រឹក្សា​ខេត្ត ឧបាសិកា ដន ឧត្តម ឧបាសិកា ឆេង ស៉ីម ឯកឧត្ត ឧត្តមសេនីយ៍ឯក សៀន សេង និង​លោកជំទាវ សៀង ស៉ី​ពោធិ៍ និង​ក្រុមគ្រួសារ​ព្រមទាំង​មន្ត្រីរាជការ និង​ពុទ្ធ​បរិស័ទ្ធ​ចំណុះជើងវត្ត បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​ផងដែរ ។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោកជំទាវ​បាន​មានប្រសាសន៍ថា ពិធី​ថ្ងៃនេះ​អាច​ដំណើរ​ទៅបាន គឺ​ដោយសារ​ប្រទេសជាតិ​មាន​សុខ​សន្តិភាព​ពេញលេញ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទទួលបាន នូវ​ការ​បង្រួប បង្រួម​ជាតិ ទាំងស្រុង ការនាំ​មកវិញ​នូវ​របប​រាជានិយម អាស្រ័យ​រដ្ឋធម្មនុញ្ញ មាន​ស្ថិរភាព​នយោបាយ តាមរយៈ ការអនុវត្ត​នយោបាយ ឈ្នះ​-​ឈ្នះ និង​នាំមក​នូវ​ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម​លើ​គ្រប់​វិស័យ រហូត ដល់​បច្ចុប្បន្ន​នេះ ដោយ​បាន​ប្រែក្លាយ​តំបន់​នេះ​ទៅ​ជា​តំបន់​ព្រំដែន​សន្តិភាព និង​ជា​តំបន់​សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និង​ទេសចរណ៍​ប្រកប​ដោយ​ទាក់ទាញ ។​

​លោកជំទាវ​បាន​ថ្លែង​នូវ​ការ​កោត​ស​សើរ​ដល់​លោកជំទាវ បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ដឹកនាំ​និង​កសាង​នូវ​រាល់​សមិទ្ធផល​ក្នុង​ខេត្ត​មាន​ការ រីកចម្រើន​គួរឲ្យកត់សម្គាល់ ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ​។ ដោយឡែក​សមិទ្ធផល​ដ​ង​ទង់​ថ្មី ១​គូរ​ថ្ងៃ​នែះ បាន​បង្ហាញ​អំពី​ការរីកចំរើន​ផ្នែក​ពុទ្ធចក្រ ដែល​បាន​កើតចេញ​ពី​សុទ្ធា​ជ្រះថ្លា​របស់ ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក សៀន សេង និង​លោកជំទាវ សៀង ស៉ី​ពោធិ៍ ព្រមទាំង​ក្រុមក្រួសារ បានរួម​គ្នា​កសាង​នូវ​ដងទង់ ១​គូរ កម្ពស់ ២១​ម៉ែត្រ ចំណាយ​ថវិកា​អស់​ប្រមាណ ២៤,០០០​ដុល្លារ សម្រាប់​តម្កល់​ទុក្ខ​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា ។​

​លោកជំទាវ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ ត្រូវ ៖
១. បន្ត​ការខិតខំ​តទៅទៀត ក្នុងការ ប្រយុទ្ធប្រឆាំង នឹង កូវី​ដ​១៩ ជាពិសេស ត្រូវ​អនុវត្ត​វិធានការណ៍ «៣-​ការពារ និង ៣-​កុំ​» ជា​ចាំបាច់​ផងដែរ ។​
២. ត្រូវ​ចូលរួម​អនុវត្ត​តាម​សារាចរ ស្តី​ពី​ការពង្រឹង​ការអនុវត្ត​វិធានការ​ប្រយុទ្ធ​និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ក្នុង​សហគមន៍ ន​មេ​រោគកូ​វីដ​-១៩ ពិសេស មេរោគ​បំប្លែង​ថ្មី ប្រភេទ «​អូ​មី​ក្រុង​» ។​
៣. ថែរក្សា ការពារ នូវ​សមិទ្ធិផល​នេះ ឱ្យ​បាន​ស្ថិតស្ថេរ​គង់វង្ស ទុក្ខ​ជា​សម្បតិ​ក្នុង​ព្រះពុទ្ធសាសនា ។​
៤. មន្ត្រីរាជការ និង​ព្រះសង្ឃ ត្រូវតែ​ដើរតួ​ក្នុង​ការផ្សព្វផ្សាយ និង​ការ​ជម្រុញ​ក្នុង​ការ ចាក់​វ៉ាក់សាំង និង​បំផុស​ដល់​កុមារ​នៅ​តាម​មូលដ្ឋាន​ទៅ​ចាក់​វ៉ាក់សាំង​នៅតាម ទីតាំង​ដែល​បានកំណត់ សម្រាប់​ដូសទី​១ កុមារ​មាន​អ​យុ ៥​ឆ្នាំ និង​ការបន្ត​ចាក់​ដូសទី​៣ សម្រាប់​កុមារ​ដែល​មាន​អាយុ​ចាប់ពី ៦-១២​ឆ្នាំ ស្រប​តាម​ការអំពាវនាវ​របស់​រដ្ឋាភិបាល ដើម្បី​ចូលរួម​ទប់ស្កាត់​នូវ​ការឆ្លង​ចូលក្នុង​សហគមន៍​៕

Filed in: ព័ត៌មានជាតិ