ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ពិធី​ផ្ទេរ​ភារកិច្ច​និង​តែងតាំង​មុខតំណែង​នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត​ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​ទីស្នាក់ការ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត ក្រុង​បាវិត​ខេត្ត​ស្វាយរៀង​

ពិធី​ផ្ទេរ​ភារកិច្ច​និង​តែងតាំង​មុខតំណែង​នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត​ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​ទីស្នាក់ការ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត ក្រុង​បាវិត​ខេត្ត​ស្វាយរៀង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ស្វាយរៀង ៖ លោកនាយ​ឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករង​អន្តោរ​ប្រវេសន៍ តំណាង លោកនាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត តំណាង​លោក ម៉ែន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២២ បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ផ្ទេរ​ភារកិច្ច​និង​តែងតាំង​មុខតំណែង​នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត​ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​ទីស្នាក់ការ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត ក្រុង​បាវិត​ខេត្ត​ស្វាយរៀង​។​

​អញ្ជើញ​ចូលរួម​នៅក្នុង​ពិធី​នេះ​ផង​ដែរ​មាន​លោក​ឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាន​នាយកដ្ឋាន​ច្រកទ្វារ​ទី​២ លោក​អនុប្រធាន​នាយកដ្ឋាន លោក​អភិបាលក្រុង​បាវិត លោក​ប្រធាន​ទីស្នាក់ការ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត លោកនាយ​ការិយាល័យ នាយរង​ប៉ុស្តិ៍ នាយ​-​នាយរង​ផ្នែក មន្ត្រី​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត​ទាំងអស់ និង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ផ្សេងៗ ជាច្រើនរូប​ទៀត​។​

​តាម​សេចក្តីប្រកាស​ស្តីពី​ការផ្ទេរ​ភារកិច្ច​និង​តែងតាំង​មុខតំណែង​មន្ត្រីនគរបាល​ជាតិ​របស់​ក្រសួង​មហាផ្ទៃ​លេខ​៦២១​ប្រក ចុះ​ថ្ងៃ​ទី​១៦​ខែ​កុម្ភៈ​ឆ្នាំ​២០២២​ត្រូវបាន​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង លោក​ឧត្តមសេនីយ៍ត្រី ខាត់ សា​រ័ត្ន អត្តលេខ​៦២០៨៨ ពី​អនុប្រធាន​នាយកដ្ឋាន​ច្រកទ្វារ​ទី​១​ជា​នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត ជំនួស​លោក​វរសេនីយ៍ឯក ម៉ម យ៉យ ដែល​ត្រូវ​ដាក់ឲ្យ​ចូលនិវត្តន៍​៕

Filed in: ព័ត៌មានជាតិ