ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

​ឯកឧត្តម​រដ្ឋមន្ត្រី​វេង សាខុន​បានទទួល​ជួប​នាយិកា​ប្រតិបត្តិការ​សម្ព័ន្ធ​សត្វព្រៃ​Wildlife Alliance

​ឯកឧត្តម​រដ្ឋមន្ត្រី​វេង សាខុន​បានទទួល​ជួប​នាយិកា​ប្រតិបត្តិការ​សម្ព័ន្ធ​សត្វព្រៃ​Wildlife Alliance
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​នៅវេលា​ម៉ោង​១៥:០០ ថ្ងៃ​អង្គារ៍ ៦​រោច ខែ​មាឃ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​កុម្ភ​: ឆ្នាំ​២០២២ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បាន​ទទួល​ជួប​លោក​ស្រី ស៊ូ​វណ្ណា ហ្គោន​ឡែត នាយិកា​ប្រតិបត្តិការ​សម្ព័ន្ធ​សត្វព្រៃ Wildlife Alliance​។

​ជំនួប​នេះ​មាន​គោលបំណង​រាយការណ៍​ជូន​ឯក​រដ្ឋមន្ត្រី​ជ្រាប​អំពី​សមិទ្ធផល​សំខាន់ៗ​ដែល​អង្គការ​សម្រេចបាន​ក្នុង​រយ​:​ពេល​២១​ឆ្នាំកន្លងមក​។​ជាបឋម​លោកស្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​ពេលវេលា​ដ៏​មាន​តម្លៃ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី និង វាយតម្លៃ​ខ្ពស់​លើ​កិច្ច​សហការ​យ៉ាង​ល្អប្រសើរ​ដែល​ទទួលបាន​ពី​ឯកឧត្តម​រដ្ឋមន្ត្រី និង​សហការី​ចំពោះ​កិច្ចការ​ជួយ​គាំទ្រ ជ្រោមជ្រែង និង​លើកទឹកចិត្ត​ក្នុង​ការការពារ ថែរក្សា និង​អភិរក្ស​សត្វព្រៃ នៅ​កម្ពុជា​អស់​រយ​:​ពេល​ជាង ២០​ឆ្នាំ​កន្លងមកនេះ​។

​លោកស្រី​បាន​បន្តថា អនុស្សរណ​នៃ​ការ យោគយល់​គ្នា​ដំបូង​នៅ​ឆ្នាំ​២០០១ ហើយ​កាលពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០២២ អង្គការ​បាន​ចុះ MOU លើក​ទី​៨ ហើយ​ជាមួយ​ក្រសួង​។

​នេះ​ជា​តឹកតាង​បង្ហាញ​យ៉ាងច្បាស់​អំពី​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ស្អិតរ​មួ​ត​រវាង​ស្ថាប័នរដ្ឋ និង​ដៃគូ​អភិវឌ្ឍន៍​ក្នុង​ឆ​ន្ទ​:​រួម​មួយ​គឺ​ចូលរួម​ទប់ស្កាត់ និង​បង្គ្រាប ការជួញដូរ​សត្វព្រៃ (​ក្រុម​សង្គ្រោះ​សត្វព្រៃ​បន្ទាន់​) និង​ការថែទាំ​សត្វព្រៃ (​នៅ​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ និង​ថែទាំ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​) ដែល​ត្រូវបាន​រឹបអូស និង​សង្គ្រោះ​។

​ឆ្លៀត​យក​ឱកាស​នេះ លោកស្រី​បាន​រាយការណ៍​ជូន​ជ្រាប​ដោយ​សង្ខេប​អំពី​សមិទ្ធផល​ដែល​សម្រេច​បាន​មាន​ជាអាទិ៍​៖ ការសង្គ្រោះ​សត្វព្រៃរ​ស់បាន ៧២ ៧៨៧ ក្បាល (​ខ្លាឃ្មុំ​ប្រភេទ​តូច ពង្រួ​ល ទោច​ម្កុដ ស្វា​ព្រាម សំពោច​ក្រអូប សំពោ​ចវ​ល្លិ៍ ស្វា​ត្រោស ស្វា​ក្តាម ក្ងោក ឈ្លូស សារិកា កែវ​វង សេក​ក្រិច កេងកង​ធំ កេងកង​តូច ផ្វាំង​) និង​រឹបអូស​សត្វព្រៃ​ងាប់ សាច់​សត្វព្រៃ សំណាក​សត្វព្រៃ ចាប់​ជនល្មើស​ឲ្យទទួល​ការពិន័យ បង្គ្រាប​ការជួញដូរ​ភ្លុក​ដំរី​អាហ្វ្រិក និង​កុយរមាស​។​ល​។ ក្រៅពីនេះ អង្គការ​បាន​ជួយសង្គ្រោះ ឬ​ស្តារ​លទ្ធភាព និង​ដោះលែង​សត្វព្រៃ​នៅ​ព្រៃ​ការពារ​អចិន្ត្រៃយ៍ និង​នៅ​ព្រៃ​ឧទ្យាន​អង្គរ​។ បាន​ផ្តល់​ការអប់រំ ផ្សព្វផ្សាយ​ដល់​សហគមន៍​ព្រៃឈើ សាលារៀន និង​ប្រជាពលរដ្ឋ ដើម្បី​លើកកម្ពស់​ការយល់ដឹង​ឲ្យបាន​ទូលំ​ទូលាយ​អំពី​ព្រៃឈើ និង​សត្វព្រៃ​។​ល​។ លោកស្រី​បាន​បញ្ជាក់ថា សកម្មភាព​របស់​អង្គការ​អាច​ដំណើរការ​ទៅ​បាន​គឺ​ដោយសារ​មាន​ការជួយ​ឧបត្ថម្ភ​ថវិការ​ពី ៖ ទីភ្នាក់ងារ USEWS មូលនិធិ Segre_Foundation, Full Circle Foundation, Wallace Research, Tamaki , Margaret Ellwanger, Ahimsa Foundation, Anderson Rodgers Foundation, BoyIston Foundation, SeaWorld Busch Gardens Conservation Fund, Disney Conservation Fund និង​ម្ចាស់ជំនួយ​ឯកជន​ជាច្រើន ទៀត​របស់​អង្គការ Wildlife Alliance​។ លោកស្រី​ក៏​បាន​អរគុណ​ចំពោះ​ដៃគូ​ទាំងអស់​នោះ​ផងដែរ​។​

​លោកស្រី​បន្ត​ថា មាន​ការងារ​ជាច្រើន​ដែល​អង្គការ​នៅ​បន្ត​អនុវត្ត​ស្រប​តាម​ខ្លឹមសារ MOU ដើម្បី​ចូលរួម​ទប់ស្កាត់ និង​បង្គ្រាប​ការជួញដូរ​សត្វព្រៃ និង​ការថែទាំ​សត្វព្រៃ​ដែល​ត្រូវបាន​រឹបអូស មុន​លែង​ចូល​ក្នុង​ព្រៃ​ធម្មជាតិ​វិញ​។ សកម្មភាព​នេះ លោកស្រី​បាន​បញ្ជាក់ថា​បើ​គ្មាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ពិសេស​រដ្ឋបាល​ព្រៃឈើ មិន​អាច​ទទួលបាន​ជោគជ័យ​ឡើយ​។ ហេតុនេះ លោកស្រី​បាន​ស្នើសុំ​ឲ្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​មាន​រដ្ឋបាល​ព្រៃឈើ​ជា​សេនាធិការ និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ជួយ​បន្ត​ផ្តល់​កិច្ច​សហការ​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែម​ទៀត ធ្វើយ៉ាងណា​ចូលរួម​ថែរក្សា និង​ការពារ​សត្វព្រៃ​គ្រប់​ប្រភេទ​របស់​កម្ពុជា​ឲ្យបាន​ស្ថិត​ថេរ​គង់វង្សត​រៀង​ទៅ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែង​អំណរ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​លោក​ស្រី និង​សហការី ដែល​បាននិងកំពុង​យកចិត្តទុកដាក់​អនុវត្ត​ខ្លឹមសារ​MOU​ហើយ​ទទួលបាន​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់ដូច​ដែល​លោកស្រី​បាន​ជម្រាប​ជូន​ខាងដើម​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ជូន​ភ្ញៀវ​ថា គោលបំណង​របស់​អង្គការ​ពិតជា​បាន​និង​កំពុង​ជួយ​ថែរក្សា ការពារ សង្គ្រោះ និង​អភិរក្ស​សត្វព្រៃ​កម្ពុជា​តាមរយ​:​ពហុ​សកម្មភាព រួម​ទាំង​ការផ្សព្វផ្សាយ​ផងដែរ​។
​តាមរយ​:​សកម្មភាព​នេះ ជាក់ស្តែង​នៅ​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ និង​ថែទាំ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ មាន​សត្វព្រៃ​ជាច្រើន​ប្រភេទ​ដែល​ចាប់បាន​ពី​ជន ល្មើស​បាន​និង​កំពុង​រស់នៅ ត​ពូជ កើតកូន ចៅ​យ៉ាង​សុខសាន្ត និង​រីក​ធំធាត់​ជា​បន្តបន្ទាប់​។ ក្រៅ ពីនេះ សត្វព្រៃ​មួយចំនួនធំ​ទៀត​បាន​ជួយ​សង្គ្រោះ និង​ដោះលែង​ចូល​ក្នុង​ព្រៃ​អ​ចិន្ត្រីយ៍​ផងដែរ​។

​តាមរយ​:​សមិទ្ធផល​ដែល​អង្គការ​សម្រេចបាន ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បង្ហាញ​នូវ​ឆ​ន្ទ​:​គាំទ្រ​យ៉ាង​ពេញទំហឹង និង​រង់ចាំ​ផ្តល់​កិច្ចសហការ​ធ្វើយ៉ាងណា​ឲ្យ​ការអនុវត្ត​ខ្លឹមសារ MOU សម្រេច​ទទួលបាន​ជោគជ័យ ក្នុងន័យ​រួមគ្នា​ថែរក្សា និង​ការពារ​សត្វព្រៃ​កម្ពុជា​ឲ្យបាន​គង់វង្ស​។

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជូន​យោបល់​លោក​ស្រី​នាយិកា រដ្ឋបាល​ព្រៃឈើ និង​ភាគី​ពាក់ព័ន្ធ ត្រូវ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហការ​ឲ្យ​កាន់ស៊ីជ​ម្រៅ និង​ទូលំទូលាយ ធ្វើយ៉ាងណា​ឲ្យ​ការអនុវត្ត​ច្បាប់ និង​បច្ចេកទេស​ទាក់ទង​នឹង​កម្មវត្ថុ​ចំបង​របស់​អង្គការ​សម្រេច​ទទួលបាន​ជោគជ័យ​។

​យោង​តាម​សំណើ​របស់ ឯកឧត្តម កែវ អូ​ម៉ាលី​ស្ស ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​ភាគី​ទាំងពីរ​គួរតែ​មាន​កម្មវិធី​ជួបប្រជុំ​គ្នា​ដើម្បី​ពិនិត្យ និង​វាយតម្លៃ​លើ​លទ្ធផល​សម្រេច​បាន ធ្វើយ៉ាងណា​ឲ្យ​សកម្មភាព​របស់​អង្គការ​ដំណើរការ​ទៅ​ដោយ​រលូន សម ស្រប​ទៅតាម​ស្ថានភាព​ជាក់ស្តែង (​បើ​អាច ៣ ឬ ៦​ខែម្តង​)៕

Filed in: ព័ត៌មានជាតិ