ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បង្ក្រាប​រថយន្ត​២០​គ្រឿង​ដែល​អត់​ពន្ធ​និង​ពាក់​ស្លាក​លេខ​ក្លែងក្លាយ​នៅ​ខេត្ត​ត្បូងឃ្មុំ ក្រចេះ និង​មណ្ឌលគិរី

​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បង្ក្រាប​រថយន្ត​២០​គ្រឿង​ដែល​អត់​ពន្ធ​និង​ពាក់​ស្លាក​លេខ​ក្លែងក្លាយ​នៅ​ខេត្ត​ត្បូងឃ្មុំ ក្រចេះ និង​មណ្ឌលគិរី
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច ចុះបង្ក្រាប​រថយន្ត​២០​គ្រឿង​ដែល​អត់​ពន្ធ និង​ពាក់​ស្លាក​លេខ​ក្លែងក្លាយ​នៅ​ខេត្ត​ត្បូងឃ្មុំ ក្រចេះ និង​មណ្ឌលគិរី​។​
​ការចុះ​បង្ក្រាប​នេះ​ធ្វើឡើង​តាម​អនុសាសន៍​របស់​លោក គុណ ញឹម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា លើ​ករណី​ផុត​សុពលភាព​នៃ​ការបន្ធូរបន្ថយ​ប្រាក់​ពន្ធ​នាំចូល​១០% ចំពោះ​រថយន្ត​ចង្កូត​ឆ្វេង ដែល​មាន​ស្រាប់​នៅក្នុង​ស្រុក និង​ដោយ​មាន​ការចង្អុលបង្ហាញ​ពី​លោក​អគ្គនាយករង និង​ជា​ប្រធាន​នាយកដ្ឋាន​បង្ការ​និង​បង្ក្រាប​បទល្មើស​។​

លោក ព្រាប គា​រ៉ា​ត ប្រធានការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៦ បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ សហការ​ជាមួយ​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចុះ​បង្ក្រាប​លើ​រថយន្ត​ចង្កូត​ឆ្វេង​អត់​ពន្ធ​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ត្បូងឃ្មុំ ខេត្ត​ក្រចេះ និង​ខេត្ត​មណ្ឌលគិរី ដោយ​បាន​សហការ​ជាមួយ​មន្ត្រី​កងរាជអាវុធហត្ថ និង​មន្ត្រី​ស្នងការ​រដ្ឋា​ន​នគរបាល​ក្នុង​ខេត្ត​នីមួយៗ ដោយ​មាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា​ទាំង​បី​ខេត្ត​ផងដែរ​។​

ជា​លទ្ធផល​រយៈពេល​បួន​ថ្ងៃ​មន្ត្រី​គយ​តំបន់​៦ បង្ក្រាប​បាន​រថយន្ត​អត់​ពន្ធ​ពាក់​ស្លាក​លេខ​ក្លែងក្លាយ រួមមាន​៖
* ខេត្ត​ត្បូងឃ្មុំ មាន​រថយន្ត Lexus RX 330 ចំនួន​៤​គ្រឿង រថយន្ត​Lexus RX 400H ចំនួន​២​គ្រឿង និង​រថយន្ត​Lexus RX 350 ចំនួន​១​គ្រឿង​។​
* ខេត្ត​ក្រចេះ មាន​រថយន្ត Lexus RX 330 ចំនួន​៤​គ្រឿង​។​
* ខេត្ត​មណ្ឌលគិរី មាន​រថយន្ត Lexus RX 330 ចំនួន​៥​គ្រឿង និង​រថយន្ត Lexus RX 400H ចំនួន​៤​គ្រឿង​។ សរុប​ទាំងអស់​មាន​រថយន្ត​ចំនួន​២០​គ្រឿង​។​

​បច្ចុប្បន្ន​រថយន្ត​អត់​ពន្ធ​ទាំង​ម្ភៃ​គ្រឿង​នេះ​បាន​នាំយក​មក​រក្សាទុក​ជា​បណ្ដោះអាសន្ន​នៅ​ទីតាំង​គយ​ចល័ត​តំបន់​៦ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដើម្បី​ធ្វើ​កំណត់ហេតុ​បង់ពន្ធ​ទៅតាម​នីតិវិធី​ច្បាប់​គយ​៕

Filed in: ព័ត៌មានជាតិ