ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

លោក​ឧត្តមសេនីយ៍ត្រី ឃួន ជឿន ៖ «​មិន​មាន​ពលទាហាន​ណា​ជំរឹត​លុយ​ពី​ពលករ​ឆ្លងដែន មក​ធ្វើ​តេស្តរ​កកូ​វីដ​១៩ ទេ !»

លោក​ឧត្តមសេនីយ៍ត្រី ឃួន ជឿន  ៖ «​មិន​មាន​ពលទាហាន​ណា​ជំរឹត​លុយ​ពី​ពលករ​ឆ្លងដែន មក​ធ្វើ​តេស្តរ​កកូ​វីដ​១៩ ទេ !»
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បន្ទាយមានជ័យ​: នៅ​ល្ងាច​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២២ លោក​ឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការ​យោធា​កងការពារ​ព្រំដែន​លេខ​៥០៣ នៃ​យោធា​ភូមិភាគ​ទី​៥ បាន​និយាយប្រាប់ អ្នកសារព័ត៌មាន ថា មិន​មាន​ពលទាហាន​ណា​របស់​លោក​ជំរឹត​លុយ​ពី​ពលករ​ខ្មែរ​វិល​ពី​ថៃ ឆ្លងដែន​តាម​ច្រករបៀង​មក​ធ្វើ​តេស្តរ​កកូ​វីដ​១៩ នៅ​ស្ថានីយ​ទទួល​ពលករ​ច្រក​អូរ​បី​ជាន់​ទេ​។​

​លោក​ក៏​ស្នើសុំ​កិច្ចសហការ​ពី​បងប្អូន​ពលករ​ខ្មែរ​សា​ម៉ី ដែល​បាន​ចោទប្រកាន់​តាមរយ​:​ការផ្តល់​សម្ភាសន៍​ដល់​សារព័ត៌មាន ដោយ​លោក​ថា នឹង​ធានា​មិន​រក​រឿង​អ្វី ហើយ​អាច​ជូន​រង្វាន់​ទៅវិញ​ផង ដើម្បី​ជួយ​រក​ការ​ពិត​ពី​រឿងនេះ​។ ពោល​គឺ​ចង់អោយ​អ្នកពាក់ព័ន្ធ​ជួយ​វែក​រក​មុខ​អ្នក​បំភ្លៃ​ព័ត៌មាន​នេះ ។​

​ផ្ទុយទៅវិញ លោក​ឃួន ជឿន បាន​មានប្រសាសន៍​បន្ថែម ដែល​ត្រូវបាន​ស្រង់​សំដី​មក​ថា ករណីនេះ អាច​ពលករ​ចាញ់បោក​មេខ្យល់​នៅ​ចន្លោះ​ព្រំដែន និង​អ្នក​រត់​ឡាន​តាក់ស៊ី​ដែល​ជំរឹត​ទារលុយ​នោះ ហើយ​បែរជា​មក​ទម្លាក់​កំហុស​ដាក់​ទាហាន​កងការពា​រ​ព្រំដែន​លេខ​៥០៣ របស់​លោក​ទៅ​វិញ​។ ម្យ៉ាងទៀត អំពី​ច្រកព្រំដែន​អូរ​បី​ជាន់ លោក​ថា គឺ​គ្រប់គ្រង​ផ្ទាល់​ដោយ​យោធា​ភូមិភាគ​ទី​៥ ឯណោះ​ទេ​។​

​មន្ត្រី​យោធា​និង​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ផ្សេងទៀត នៅ​ស្ថានីយ​ទទួល​ពលករ​ច្រក​អូរ​បី​ជាន់ បានឲ្យដឹងថា ពលករ​ខ្មែរ​វិល​ពី​ថៃ​តាម​ច្រក​នៃ​ឃុំ​ណូន​ម៉ា​ក់មូ​ន​ស្រុក​គោក​ស៊ូ​ង​-​អូរ​បី​ជាន់​នេះ ត្រូវ​ភាគី​ថៃ​ដឹក​តាម​រថយន្ត ឬ​មធ្យោបាយ​ផ្សេង​ទៀត​មក​ដាក់​ចេញ​ពី​មាត់ច្រក​។ រួច​ពលករ​ដើរ​ចូល​មក​ស្ថានីយ ឬ​ក៏​បើក​ចូល​ដល់​ស្ថានីយ​តែម្តង​។ ដូច្នេះ មិន​ចាំបាច់​ត្រូវ​ដើរ​ឆ្លងកាត់​ច្រករបៀង​ឯ​ណា​ទៀត​ទេ​។ ហេតុនេះ ក៏​មិន​មាន​មន្ត្រី​យោធា ឬ​អ្នក​ណា​ទៅ​ចាប់​ជំរឹត​ទារលុយ​កើត​ដែរ​។​

​ប៉ុន្តែ វា​អាច​មាន​បញ្ហា​ដូច្នេះ គឺ​ពលករ​ខ្មែរ​ដែល​បាន​ធ្វើដំណើរ​ខ្លួនឯង រួច​ត្រូវបាន​ពឹង​ឬ​ចាប់​ដោយ​មេខ្យល់​ខាង​ថៃ​និង​ខាង​ខ្មែរ លួច​ធ្វើ​សកម្មភាព​នាំ​ឆ្លងដែន​កាត់​ច្រករបៀង ហើយ​ក៏​កើត​មាន​ករណី​ជម្រឹត​ទារលុយ​ទៅ​។ តែ​ករណី​នេះ កងកម្លាំង​និង​សមត្ថកិច្ច​ក៏​ស្នើអោយ​ពលករ​សហការ ដើម្បី​អាជ្ញាធរ​វែកមុខ​រក​មេខ្យល់​ដើម្បី​នាំ​មក​ផ្តន្ទាទោស​ផងដែរ​។​

​សូមបញ្ជាក់​ថា យោង​ពលករ​ដែល​សុំ​លាក់​អត្តសញ្ញាណ ត្រូវបាន​គេ​អះអាងថា បាន​ស្រង់​សំដី ដែល​បាន​និយាយ​កាលពី​ថ្ងៃ​ទី​១៨​ខែ​កុម្ភៈ​ថា ពេល​គាត់​(​ពលករ​)​ត្រឡប់មក​ពី​ប្រទេស​ថៃ​មក​ប្រទេស​កម្ពុជា​វិញ តាម​ច្រករបៀង​អូរ​បី​ជាន់ ត្រូវ​មន្ត្រី​ការពារ​នៅ​ទីនោះ បាន​គៀប​ស៊ីលុយ​ពី​ពួកគាត់​ចំនួន​៣.០០០​បាត ប្រាក់​ថៃ​(​ឬ​៣០​ប្លាយ​ម៉ឺន​រៀល​)/​ក្នុង​ម្នាក់ ជា​ថ្នូរ​នឹង​នាំ​ចេញ​ពី​ថៃ​មក​ខ្មែរ​បាន​។ ត្រូវ​បង់លុយ​ចំនួ ៦០០​បាត​/​ម្នាក់ៗ​ទៀត ទើប​មន្ត្រី​និង​គ្រូពេទ្យ​នៅ​ស្ថានីយ ទទួល​ធ្វើតេស្ត​រហ័ស​រក​មេ​រោគកូ​វីដ​១៩​។ មានន័យ​ថា បើ​មិន​បាន​ធ្វើ​តេស្ត មន្ត្រី​ចម្រុះ​នៅ​ស្ថានីយ​ទទួល​ពលករ​មិន​អនុញ្ញាតឲ្យព​លករ​នោះ ធ្វើដំណើរ​ទៅ​ផ្ទះ​វិញ​ឡើយ​។ ឬក៏​ត្រូវ​រង់ចាំ​ពី​រសៀល ល្ងាច​ដល់​យប់​រហូត​ដល់​ភ្លឺ​ឡើង ក៏​នៅតែ​មិនទាន់​អោយ​ទៅ​ណា​ដែរ​។​

​ពលករ​នោះ​និយាយទៀតថា ពួកគេ​ក៏​ខឹងសម្បារ​នឹង​ក្រុម​អ្នក “​មាន​សិទ្ធិ​” រត់​តាក់ស៊ី​នៅ​ច្រក​ព្រំដែន​អូរ​បី​ជាន់ ដែល​បាន​គៀប​យក​ថ្លៃ​ជិះ​ពី​ពួក​ខ្លួន​ជា​ពលករ ថ្លៃ​កប់​ក្តោង​ផងដែរ​។ ឧទាហរណ៍ : ធ្វើ​ពី​ច្រក​អូរ​បី​ជាន់​ទៅ​ក្រុង​ប៉ោយប៉ែ​ត​លើ​រយៈ​ចម្ងាយ​២០​គម ថ្លៃ​៣០០​បាត​ប្រាក់​ថៃ​ឬ​៣​ម៉ឺន​ប្លាយ​រៀល​/ អ្នកដំណើរ​ម្នាក់​។ ពី​ច្រក​អូរ​បី​ជាន់​ទៅ​ស្វាយ ឬ​ក្រុង​សិរីសោភ័ណ រយ​:​ចម្ងាយ ៥០​គម ថ្លៃ​៦០០​បាត​ប្រាក់​ថៃ​ឬ​៦​ម៉ឺន​ប្លាយ​រៀល​។ នៅ​តំបន់​ច្រក​នោះ ក៏​មិន​អនុញ្ញាត​អោយ​មាន​រថយន្ត​ផ្សេង​ចូលទៅ​ដឹក​ពលករ​ដែល​បំពេញបែបបទ​រួច​នៅ​ស្ថានីយ​ទទួល​ពលករ​ឡើយ ។​

​រឿងអាស្រូវ​នេះ ពលករ​បាន​ស្នើសុំ​អន្តរាគមន៍​ពី​លោក​អភិបាលស្រុក ខេត្ត​និង​ក្រសួង​ថ្នាក់លើ ដើម្បី​ត្រួតពិនិត្យ​និង​រក​ខុស​ត្រូវ​៕

Filed in: ព័ត៌មានជាតិ