ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​អាវុធហត្ថ​ខេត្ត​ស្វាយរៀង​បញ្ជូន​ជនសង្ស័យ​៤​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​

​អាវុធហត្ថ​ខេត្ត​ស្វាយរៀង​បញ្ជូន​ជនសង្ស័យ​៤​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ស្វាយរៀង ៖​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃនេះ​បាន​បញ្ជូន​ជនសង្ស័យ​ចំនួន ០៤​នាក់ ទៅ​តុលាការ​ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់​ពាក់ព័ន្ធ​ករណី​រក្សាទុក ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

​មន្ត្រី​កងរាជអាវុធហត្ថ​បានឲ្យដឹង​ថា​នៅវេលា​ម៉ោង ១១ និង ០០​នាទី ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២២ ក្រោយ​ទទួលបាន​បទបញ្ជា​ពី​លោក​ឧត្ដមសេនីយ៍ត្រី នុត ន​ន្ទ មេបញ្ជាការ​ស្ដីទី​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង កម្លាំង​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស សហការ​ជាមួយ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កំពង់រោទិ៍ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង ដោយ​មាន​ការសម្របសម្រួល​ពី​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ស្វាយរៀង តាមរយៈ​លេខ ទូរ​សព្ទ​០១២ ៤៥ ៤៨ ៧៧ នៅវេលា​ម៉ោង ១១ និង ៣០ នាទី ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២២​បាន ចុះបង្ក្រាប​ករណី រក្សាទុក ឬ​ជួញដូរ​និង ប្រើប្រាស់​ដោយ ខុស​ច្បាប់​នូវ សារធាតុ​ញៀន នៅ​ចំណុច​ភូមិ​ត្រពាំង​កំពឹស ឃុំ​ខ្សែ​ត្រ ស្រុក កំពង់រោទិ៍ ខេត្ត​ស្វាយរៀង ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៤ នាក់​រួមមាន​៖

១.​ឈ្មោះ​ឆាយ ហុន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ូតូ មាន​ទីលំនៅ​ភូមិ​ត្រពាំង​កំពឹស ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់រោទិ៍​
២.​ឈ្មោះ​វ៉ែន វាសនា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ទួល​អំពឹល ឃុំ​ច្រេស ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង​។​
៣.​ឈ្មោះ​យស់ ប៊ុនលី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ត្រពាំង​កំពឹស ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង​។​
៤.​ឈ្មោះ​សៅ ចិន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជាងដែក មាន​ទីលំនៅ​ភូមិ​ត្រពាំង​កំពឹស ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង​។​

+​វត្ថុតាង​ចាប់​យក​រួមមាន​៖
-​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ២៣ កញ្ចប់​(​ធំ​ចំនួន ១៩ កញ្ចប់​,​តូច​ចំនួន ០៤ កញ្ចប់​)​ទម្ងន់​ថ្នាំ​សុទ្ធ​សរុប ១២០,៦២​ក្រាម​
-​ទូរ​សព្ធដៃ​ចំនួន ០៦ គ្រឿង​
-​ម៉ូតូ​ចំនួន ០១ គ្រឿង​
-​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន ០១ សន្លឹក​
-​កាបូបដៃ​ចំនួន ០១
-​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន ០១ គ្រឿង ។​
-​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​
​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​ដើម្បី​ចាក់​ការ​និតិ​វិធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ