ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ដេក​អរ​មួយ​យប់ ព្រោះ​គិតថា​បេសកកម្ម​ជោគជ័យ ដឹងអី​ព្រឹក​ឡើង​ត្រូវ​អាវុធហត្ថ​ភ្នំពេញ ចូល​ចាប់​ដល់​ក្នុងផ្ទះ​!

ដេក​អរ​មួយ​យប់ ព្រោះ​គិតថា​បេសកកម្ម​ជោគជ័យ ដឹងអី​ព្រឹក​ឡើង​ត្រូវ​អាវុធហត្ថ​ភ្នំពេញ ចូល​ចាប់​ដល់​ក្នុងផ្ទះ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅវេលា​ម៉ោង​ប្រមាណ ០២​និង​១៩​នាទី​យប់ ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២២ មាន​យុវជន​ក្លាហាន​ម្នាក់ បានធ្វើ​សកម្មភាព ចូល​ឆក់យក​កាបូប​លុយ​ភ្ញៀវ​ដែល​កំពុង​អង្គុយ​ហូប​បបរស នៅ​ចំណុច​ហាង លឹម​ទ្រី ផ្លូវ​មុន្នី​វង្ស ខណ្ឌ​បឹង​កេងកង បានសម្រេច ហើយ​គេចខ្លួច​ទៅ​ដេក​ក្នុង​ផ្ទះ​យ៉ាង​រំភើយ អស់​ពេញ​មួយ​យប់ ស្រាប់តែ​ព្រឹក​ឡើង​មិនទាន់​ភ្ញាក់ពីដេក​ផង ក៏​ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ ធ្វើការ​ស្រាវជ្រាវ រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​ដល់​ក្នុងផ្ទះ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ក្រុម​4 ភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ​1 ខណ្ឌ​ឫស្សីកែវ និង​បាន​ដកហូត​កាបូប​ជនរងគ្រោះ ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​គ្រប់​ចំនួន រួមមាន​ប្រាក់ ៤៧០​ដុល្លារ និង ៣១០០០​រៀល ទូរស័ព្ទ ០១​គ្រឿង ព្រម​ទាំង​សម្ភារៈ ឯកសារ​មួយចំនួន​ទៀត​។​

​ជនសង្ស័យ ឈ្មោះ ហៃ សា​ម៉ី ហៅ ប៉ាវ ភេទ​ប្រុស អាយុ​33​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រួម​នឹង​វត្ថុតាង ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ឬ​ស្សី​កែវ បញ្ជូន​មក​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ