ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

​ឯកឧត្តម អ៊ុន ចាន់​ដា សូម​មន្ត្រី​គណបក្ស​គ្រប់​ថ្នាក់ ប្រកាន់យក​គោលការណ៍​” រក្សា​ចាស់ បង្កើត​ថ្មី “

​ឯកឧត្តម អ៊ុន ចាន់​ដា សូម​មន្ត្រី​គណបក្ស​គ្រប់​ថ្នាក់ ប្រកាន់យក​គោលការណ៍​” រក្សា​ចាស់ បង្កើត​ថ្មី “
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

សូម​មន្ត្រី​គណបក្ស​គ្រប់​ថ្នាក់ ប្រកាន់យក​គោលការណ៍​” រក្សា​ចាស់ បង្កើត​ថ្មី ”
-​សូម​រក្សា​សមាជិក​បក្ស​ចាស់​ឲ្យបាន​ល្អ​
-​បន្ត​គៀងគរ ពង្រឹង ពង្រីក​សមាជិក​ថ្មី និង​សមាជិក​មកពី​គណបក្ស​ផ្សេងៗ ឲ្យមក​រួម​ជីវភាព​ជា​គណបក្ស​ប្រជាជន​កម្ពុជា​
-​បន្ត​កសាង​នូវ​អំពើ​ល្អ និង​បន្ត​ខិតខំ​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​នានា​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ជាពិសេស​បង្កើន​ការផ្តល់សេវា​សាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​ប្រសើរ​។​

​ហើយ​សមិទ្ធផល​ថ្មីៗ​ដែល​បាន​លេច​រូបរាង​ឡើង​ជា​បន្តបន្ទាប់ គឺ​កត្តា​ប្រទេសជាតិ​មាន​សុខ​សន្តិភាព​ពេញលេញ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​ដ៏​ភ្លឺស្វាង​របស់ គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រមុខ​ដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​។​

​ប្រសាសន៍​ក្រើនរំលឹក​បែបនេះ ត្រូវបាន​ឯកឧត្តម អ៊ុន ចាន់​ដា សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​កំពង់ចាម លើកឡើង ខណៈ​ដែល​ឯកឧត្តម​អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​សំណេះសំណាល និង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​ស្វាយ​ពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម នា​ព្រឹក​ថ្ងៃទី ១៩ ខែ​កុម្ភៈ ឆ្នាំ​២០២២​។ ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ជា​គណៈអធិបតី ពី​ឯកឧត្តម លូ គឹមឈុន ប្រធាន​ក្រុមការងារ​គណបក្ស​ចុះជួយ​ស្រុក​ស្រី​សន្ធរ និង​ក្រុមការងារ និង​ដោយ​មាន​ការចូលរួម​ពី​សំណាក់ ឯកឧត្តម ខ្លូត ផន អនុប្រធាន​គណៈ​ប្រចាំការ គណបក្ស​ខេត្ត សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​បក្ស​ខេត្ត លោក​ជំទាវ​អ្នក​តំណាងរាស្ត្រ ថ្នាក់ដឹកនាំ និង​មន្ត្រី​គណបក្ស​នៅ​ថ្នាក់មូលដ្ឋាន និង​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​៕

Filed in: ព័ត៌មានជាតិ