ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ឯកឧត្តម អ៊ុន ចាន់​ដា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សំណេះសំណាល និង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​ស្វាយ​ពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម​

​ឯកឧត្តម អ៊ុន ចាន់​ដា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សំណេះសំណាល និង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​ស្វាយ​ពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​) :​នា​ព្រឹក​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២២​នេះ ឯកឧត្តម អ៊ុន ចាន់​ដា សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​កំពង់ចាម បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សំណេះសំណាល និង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​ស្វាយ​ពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម​។ ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ជា​អធិបតី ពី​ឯកឧត្តម លូ គឹមឈុន ប្រធាន​ក្រុមការងារ​គណបក្ស​ចុះជួយ​ស្រុក​ស្រី​សន្ធរ និង​ក្រុមការងារ និង​ដោយ​មាន​ការចូលរួម​ពី​សំណាក់ ឯកឧត្តម ខ្លូត ផន អនុប្រធាន​គណៈ​ប្រចាំការ គណបក្ស​ខេត្ត សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​បក្ស​ខេត្ត លោក​ជំទាវ​អ្នក​តំណាងរាស្ត្រ ថ្នាក់ដឹកនាំ និង​មន្ត្រី​គណបក្ស​នៅ​ថ្នាក់មូលដ្ឋាន និង​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

ក្នុង​ពិធី​សំណេះសំណាល​នោះ​ផងដែរ ឯកឧត្តម អ៊ុន ចាន់​ដា ក៏បាន​លើកឡើង​ពី​ការពង្រឹង​បង្កើន​សមាជិក​គណបក្ស ដោយ​ឯកឧត្តម​លើកឡើងថា “​សូម​មន្ត្រី​គណបក្ស​គ្រប់​ថ្នាក់ ប្រកាន់យក​គោលការណ៍​” រក្សា​ចាស់ បង្កើត​ថ្មី ” សូម​រក្សា​សមាជិក​បក្ស​ចាស់​ឲ្យបាន​ល្អ បន្ត​គៀងគរ ពង្រឹង ពង្រីក​សមាជិក​ថ្មី និង​សមាជិក​មកពី​គណបក្ស​ផ្សេងៗ ឲ្យមក​រួម​ជីវភាព​នយោបាយ​ជា​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​កសាង​នូវ​អំពើ​ល្អ និង​បន្ត​ខិតខំ​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​នានា​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ជាពិសេស​បង្កើន​ការផ្តល់សេវា​សាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​ប្រសើរ​។​

ឯកឧត្តម​បន្តទៀតថា ហើយ​សមិទ្ធផល​ថ្មីៗ ដែល​បាន​លេច​រូបរាង​ឡើង​ជា​បន្តបន្ទាប់ គឺ​កត្តា​ប្រទេសជាតិ​មាន​សុខ​សន្តិភាព​ពេញលេញ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​ដ៏​ភ្លឺស្វាង​របស់ គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រមុខ​ដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​៕

 

Filed in: ព័ត៌មានជាតិ