ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

បិទ​ហើយ​ទីតាំង​កត់​ឆ្នោត​វៀតណាម​ល្មើសច្បាប់​២​កន្លែង «​រហ័ស​នាម 8888» នៅ​សង្កាត់​ទួល​សង្កែ​ទី​១ ក្រោយ​បង្ក្រាប​១​កន្លែង និង​១​កន្លែង​ទៀត​សង្ស័យ​ត្រួតពិនិត្យ​ដោយ​កម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខណ្ឌ​ឫស្សីកែវ​

បិទ​ហើយ​ទីតាំង​កត់​ឆ្នោត​វៀតណាម​ល្មើសច្បាប់​២​កន្លែង «​រហ័ស​នាម 8888» នៅ​សង្កាត់​ទួល​សង្កែ​ទី​១ ក្រោយ​បង្ក្រាប​១​កន្លែង និង​១​កន្លែង​ទៀត​សង្ស័យ​ត្រួតពិនិត្យ​ដោយ​កម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខណ្ឌ​ឫស្សីកែវ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ បិទ​ជា​ស្ថាពរ​ហើយ ទីតាំង​បើក​ទទួល​កត់​ឆ្នោត​វៀតណាម​ល្មើសច្បាប់​ទាំង​២​កន្លែង «​រហ័ស​នាម 8888» ក្រោយ​បង្ក្រាប​១​កន្លែង និង​១​កន្លែង​ទៀត សង្ស័យ​មាន​សំណូមពរ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខណ្ឌ​ឫស្សីកែវ ជួយ​ចាត់វិធានការ​បង្ក្រាប​បន្តទៀត ពី​សំណាក់​ប្រជាពលរដ្ឋ និង​អ្នកលេង​បណ្ដាញ​ទំនាក់ទំនង​សង្គម ហ្វេ​សប៊ុក ទើប​បញ្ឈប់​សកម្មភាព​ដោយ​ឯកឯង បើ​គិត​ត្រឹម​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២២​។​

​សូមជម្រាបថា ទីតាំង​បន​ល្បែង​បើក​ទទួលភ្ញៀវ​កត់​ឆ្នោត​វៀតណាម​កើប​លុយ​ល្មើសច្បាប់ ចំនួន​២​ទីតាំង​ផ្សេងៗ​គ្នា «​រហ័ស​នាម 8888» ស្ថិតនៅ​ទល់មុខ​រោងចក្រ​ផលិត​ស្បែកជើង (​ស៊ូ​ព្រីមៀ​រធូ​) តាម​បណ្ដោយ​កំណាត់​ផ្លូវ​លេខ​៦២R ក្នុង​ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ​ទី​១​។ និង​១​កន្លែង​ទៀត ស្ថិត​នៅ​មាត់​ប្រឡាយ​បាក់​ទូក តាម​បណ្ដោយ​កំណាត់​ផ្លូវ​លេខ​១០៣ ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឫស្សីកែវ​។​

​សូម​ជម្រាប​ទៀតថា លោក ឯក ឃុន​ដឿ​ន ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌឫស្សីកែវ បាន​ចាត់​ឱ្យ​លោក សន សោភ័ណ្ឌ នាយក​រដ្ឋបាល​ខណ្ឌ ដឹកនាំ​មន្ត្រី និង​កម្លាំង​សមត្ថកិច្ច​ចុះបង្ក្រាប​ឃាត់ខ្លួន​អ្នកទទួល​កត់​ឆ្នោត​វៀតណាម​ល្មើសច្បាប់ ប្រុស​ស្រី​ចំនួន​២​នាក់ (​រហ័ស​នាម 8888) និង​ដកហូត​បាន​វត្ថុតាង​ពាក់ព័ន្ធ​បទល្មើស​មួយចំនួនទៀត ក្រោយពី​ទទួលបាន​សេចក្ដីរាយការណ៍ និង​សំណូមពរ ពី​សំណាក់​ប្រជាពលរដ្ឋ និង​អ្នកលេង​បណ្ដាញ​ទំនាក់ទំនង​សង្គម ហ្វេ​សប៊ុក ស្ថិត​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ​១​កន្លែង លើ​មាត់​ប្រឡាយ​បាក់​ទូក តាម​បណ្ដោយ​កំណាត់​ផ្លូវ​លេខ​១០៣ ក្រុមទី​៤ ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឫស្សីកែវ កាលពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២២​។​

​កិច្ចសហប្រតិបត្តិការ​របស់​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ឫស្សីកែវ ក្នុង​ការបង្ក្រាប​ប្រភេទ​ល្បែង​ឆ្នោត​វៀតណាម​ល្មើសច្បាប់ ដើម្បី​រក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ លើ​ការទប់ស្កាត់​រាល់​បទល្មើស​នានា សំដៅ​អនុវត្ត​ឱ្យបាន​នូវ​គោលនយោបាយ​ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នេះ​បាន​ឈាន​ដល់​ការស្រាវជ្រាវ​ត្រួតពិនិត្យ និង​បិទ​ទីតាំង​បន​ល្បែង​បើក​ទទួលភ្ញៀវ​កត់​ឆ្នោត​វៀតណាម​កើប​លុយ​ល្មើសច្បាប់ ចំនួន​១​កន្លែង​ទៀត «​រហ័ស​នាម 8888» ស្ថិតនៅ​ទល់មុខ​រោងចក្រ​ផលិត​ស្បែកជើង (​ស៊ូ​ព្រីមៀ​រធូ​) តាម​បណ្ដោយ​កំណាត់​ផ្លូវ​លេខ​៦២R ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ​ទី​១​។​

​បើ​តាម​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​រដ្ឋបា​លខ​ណ្ឌ​ឫស្សីកែវ បានឱ្យដឹងថា នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​បើក​ទទួល​កត់​ឆ្នោត​វៀតណាម​ល្មើសច្បាប់​១​កន្លែង ស្ថិត​នៅ​មាត់​ប្រឡាយ​បាក់​ទូក តាម​បណ្ដោយ​កំណាត់​ផ្លូវ​លេខ​១០៣ ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​ទី​១ ក្រៅ​ពី​ឃាត់ខ្លួន​អ្នកទទួល​កត់​ឆ្នោត​វៀតណាម​ល្មើស​ច្បាប់​ឈ្មោះ សុ ផាន់​ណា សុជាតា ភេទ​ស្រី អាយុ​២៣​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ យុន ធា​រ៉េ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​ដូចគ្នា​, កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ បាន​រកឃើញ និង​ដកហូត​វត្ថុតាង​ពាក់ព័ន្ធ​បទល្មើស​មួយ​ចំនួន​ទៀត មានដូចជា ក្រដាស់​កត់​ឆ្នោត​, ក្តារ​កត់​ឆ្នោត​, ប៊ិច​, សៀវភៅ​កត់​ឆ្នោត និង​ប្រាក់​ចំនួន ៥០០០០​រៀល ក្នុង​ការបញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​បន្ត​និតិ​វិធី​៕

Filed in: ព័ត៌មានជាតិ