ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ឯកឧត្តម ងួន រតនៈ​បាន ពង្រឹង​ដល់​មន្ត្រី​និង​យុវជន​គណបក្ស​មូលដ្ឋាន​ឱ្យ​អនុវត្ត​នូវ​កម្មវិធី​គោលនយោបាយ​របស់​បក្ស​ប្រជាជន​កម្ពុជា​.!

​ឯកឧត្តម ងួន រតនៈ​បាន ពង្រឹង​ដល់​មន្ត្រី​និង​យុវជន​គណបក្ស​មូលដ្ឋាន​ឱ្យ​អនុវត្ត​នូវ​កម្មវិធី​គោលនយោបាយ​របស់​បក្ស​ប្រជាជន​កម្ពុជា​.!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

រសៀល​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២២ ឯកឧត្តម ងួន រតនៈ ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​កំពង់ធំ និង​សហការី អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​យុវជន និង​មន្ត្រី​គណៈកម្មាធិការ​គណបក្ស​សង្កាត់ ស្ថិត​នៅ​បរិវេណ​វត្ត​ស្រ​យ៉ូវ សង្កាត់​ស្រ​យ៉ូវ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ ឯកឧត្តម ងួន រតនៈ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ធំ បាន​ជំរុញ​អោយ​ក្រុម​យុវជន​និង​មន្ត្រី​របស់​គណបក្ស ធ្វើការ​វាយតម្លៃ​យ៉ាង​ល្អិតល្អន់ អំពី​លទ្ធផល​ការងារ​ដែល​បាន​អនុវត្ត​រយះពេល ៥​ឆ្នាំ កន្លងមកនេះ ទាំង​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ការងារ​សេដ្ឋកិច្ច សង្គមកិច្ច ហើយ​បាន​ធ្វើ​ការកត់សម្គាល់​ប្រកប​ដោយ​មោទនៈភាព ចំពោះ​លទ្ធផល​សម្រេច​បាន​រយៈ​ពេល​៥​ឆ្នាំ​មកនេះ​។ ចំណុច​លេចធ្លោ គឺ​ធានា​សន្តិសុខ សុវត្ថិភាព ដោយ​អនុវត្ត​បាន​ល្អ នូវ​គោលនយោបាយ​ភូមិ​/​ឃុំ​មាន​សុវត្ថិភាព រក្សាបាន​នូវ​ស្ថេរភាព ជីវភាព​រស់នៅ​របស់​ប្រជាជន​ក្នុង​ដំណាក់កាល​ដែល​ជំងឺ​កូវី​៨-១៩ កំពុង​រាតត្បាត និង​ការអនុវត្ត​វិធានការ​របស់​ក្រសួង​សុខាភិបាល ។
​ប្រការ​នេះ​បាន​ជះ​ឥទ្ធិពល​ល្អ​ដល់​ប្រជាប្រិយភាព​របស់​គណបក្ស ហើយ​បាន​ពង្រឹង សុទិដ្ឋិនិយម របស់​យើង ចំពោះ​ការអភិវឌ្ឍ​ក្នុង​ឆ្នាំ​២០២២ និង​បណ្តា​ឆ្នាំ​ខាងមុខនេះ​។​

​លើសពីនេះ​ទៀត​ឯកឧត្តម ងួន រតនៈ ក៏​បាន​បង្ហាញ​ប្រតិទិន​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ជូន​ដល់​ក្រុមការងារ​និង​សមាជិក​សមាជិកា​ទាំងអស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​ជំរុញ​ដល់​ក្រុមការងារ​របស់​សមាជិក​គណបក្ស ខិតខំ​ធ្វើ​អំពើ​ល្អ ឲ្យបាន​គ្រប់ៗ​គ្នា ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​របស់​យើង ដើម្បី​ឈាន​ទៅ​រក​ដណ្ដើម​ភាព​ជ័យជម្នះ ក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ នាពេល​ខាងមុខ​នេះ​។ ហើយ​ចំពោះ​ការងារ​កសាង​ពង្រឹង​គណបក្ស ជា​ការងារ​មាន​អត្ថន័យ​កំណត់ សម្រាប់​ជោគជ័យ​របស់​គណបក្ស យើង​ត្រូវ​ខិតខំ​កសាង​សមាជិក​បក្ស ឱ្យបាន​គ្រប់​ចំនួន តាម​ស​ន្ទ​ស្សន៍​កំណត់ ៦៨% ឡើងទៅ នៃ​ប្រជាជន ដែល មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ ២០២១ ។​

​ទន្ទឹមនឹងនេះ ក៏​ត្រូវ​ពង្រឹង​ក្បាលម៉ាស៊ីន​ដឹកនាំ​របស់​គណបក្ស តាំង​ពី​គណៈ​កម្ម​ធិ​ការ​សាខា​បក្ស​ភូមិ ដល់​ក្រុម​បក្ស ដើម្បី​ឱ្យមាន​រចនាសម្ព័ន្ធ​គ្រប់គ្រាន់​ក្នុង​ការដឹកនាំ ក្នុងនោះ​ក៏​ត្រូវ ពង្រឹង​របៀបរបប​ធ្វើ​ការងារ​ឱ្យបាន​ទៀងទាត់​ម៉ត់ចត់​។​

Filed in: ព័ត៌មានជាតិ