ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ល្បែងស៊ីសង​ជល់​មាន់នៅ​ស្រុក​ស្ទឹងត្រង់ បើក​លេង​យ៉ាង​រលូន​ហាក់​មិន​ញញើត​សមត្ថកិច្ច​មូលដ្ឋាន​

ល្បែងស៊ីសង​ជល់​មាន់នៅ​ស្រុក​ស្ទឹងត្រង់ បើក​លេង​យ៉ាង​រលូន​ហាក់​មិន​ញញើត​សមត្ថកិច្ច​មូលដ្ឋាន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ដ​កំពង់ចាម ៖ ល្បែងស៊ីសង ជល់​មាន់ បើក​លេង​យ៉ាង​គគ្រឹកគគ្រេង បាន​ដោយ​រលូន មិនទាន់​ឃើញ​មាន​សមត្ថកិច្ច ចុះ​ធ្វើ​ការបង្ក្រាប​នោះឡើ​យ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ដំណាក់​កញ្ចាស់ ឃុំ​សំបួរ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​

​ប្រភព​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បានអោយដឹងថា ល្បែងស៊ីសង ជល់​មាន់ នេះ​បើក លេង​យ៉ាង​គគ្រឹកគគ្រេង បាន​ដោយ​រលូន គេ​មិន​ដែល​ឃើញ​មាន សមត្ថកិច្ច​ជំនាញ ទៅ​ធ្វើការ​បង្ក្រាប​នោះឡេ​ី​យ​។​

​ប្រភព​ប្រជាពលរដ្ឋ​ដែល​រស់ នៅ​ជិត​ទីតាំង​នោះ​បានឲ្យដឹងថា​ល្បែងស៊ីសង​ជល់មាន់ មួយ​កន្លែង​នេះ​គឺ​លេង​ឡើង​ដុះ​ស្លែ​ទៅហើយ​បើក​លេង ជា​រៀងរាល់ថ្ងៃ​គឺ មាន​ក្រុម​អ្នកញៀន​ល្បែង​ជាច្រើន​នាក់ បាន​ទៅ​លេង​ល្បែង​នៅ​ទីនោះ យ៉ាងច្រើន​កុះករ​។​

​ពលរដ្ឋ​ដាក់​សង្ស័យថា​ទំនង​ជា​ម្ចាស់​ទីតាំង​សែនព្រេន​ត្រូវរ៉ូវ​គ្នា​ហើយ​មើល​ទៅ​បាន​ជា​បណ្ដែតបណ្ដោយ​ឲ្យ​ក្រុម​អ្នក​ញៀន​ល្បែង​បើក​លេង​តាម​អំពើ​ចិត្ដ​បែប​នេះ​ឬ​មួយ​ខ្លាច​បែក​ឆ្នាំងបាយ​ទេ​ដឹងបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​មិន​ធ្វើ​ការបង្ក្រាប​។​

​សូម​រំលឹក​ថា កន្លងមក​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ធ្លាប់​ដាក់​បទបញ្ជា​ឲ្យ​មន្ត្រី​នគរបាលពាក់​ពន្ធ័ ក្រោម​ឱ​វ៉ាទ ទូទាំង​ប្រទេស​ត្រូវតែ​បង្ក្រាប​រាល់​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ មិនត្រូវ​មាន​ការយោគយល់​ឡើយ ដើម្បី​ធានាឲ្យបាន​នូវ សុខ​សុវត្ថិភាព​ជួន​ប្រជាពលរដ្ឋ ឲ្យស្រប​តាម គោលនយោបាយ ភូមិ ឃុំ មាន​សុ​វត្តិភាព​ទាំង ៧​ចំណុច របស់​រដ្ឋាភិបាល ដែល​ដាច់ចេញ​ដោយ​ក្រសួង​មហាផ្ទៃ ។​

​តែ​ផ្ទុយទៅវិញ​ទីតាំង​ល្បែងស៊ីសង​ជល់​មាន់ នៅ​ភូមិ​ដំណាក់​កញ្ចាស់ ឃុំ​សំបួរ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម នៅ​បើក​លេង​ជា​រៀងរាល់ថ្ងៃ​ទៅវិញ​។​

​ម្យ៉ាងវិញទៀត​កាលពីពេល​ថ្មីៗ​នេះ​ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ជូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ថា​សូម​មាន​ការប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​កូវី​ត​-១៩​ទើប​នឹង​បំ​ឡែងខ្លួន​ថ្មី​ឈ្មោះថា​(​អូ​មេ​ក្រុង​) ដោយឡែក​ទីតាំង​ល្បែងស៊ីសង​ជល់​មាន់​មួយ​នេះ​ហាក់​មិន​ញញើត​នឹង​មិន​គោរព​តាម​សរាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​នឹង​ក្រសួង​សុខាភិបាល​នោះឡេ​ី​យ​។​

​ជុំវិញ​ករណី​នេះ​ដែរ​អង្គភាព​សារព័ត៌មាន​យើង​ព្យាយាម​សុំ​ការបំភ្លឺ​ពី លោក ឯម វឌ្ឍនា អធិការ​ស្រុក​ស្ទឹងត្រង់ តែ​ទូរ​សព្ទ​មិន​អាច​ទំនាក់​ទំ​នង់​បាន​។​

​ពលរដ្ឋ សំណូមពរ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ជាពិសេស លោកស្នងការ​នគរបាល​ខេត្ត​កំពង់ចាម មេត្តា​ចុះ​ត្រួតពិនិត្យ​នឹង​បង្ក្រាប​ល្បែងស៊ីសង​ខាងលើនេះ​ផង​ទាន ដើម្បី​រក្សាបាន​នូវ​សន្តិសុខ​សុវត្ថិភាព​នឹង​ឲ្យស្រប​តាមគោ​នយោន​បាយ ភូមិ ឃុំ​មាន​សុវត្ថិភាព​ទាំង​៧ ចំណុច​របស់​ក្រសួងមហាផ្ទៃ ។​

​ជុំវិញ​ករណី​ខាងលើ​នេះ​អង្គភាព​សារព័ត៌មាន​យើង​នឹង​ធ្វើ​ការផ្សាយ​ជា​បន្ដបន្ទាប់​ប្រសិន​មាន​ការពន្យល់​បកស្រាយ​បំភ្លឺ​ពី​សមុី​ភាគីឬ​អាជ្ញាធរ​ពាក់ពន្ធ័​ណាមួយ​៕

Filed in: ព័ត៌មានជាតិ