ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

កម្លាំង​នគរបាល​ចរាចរណ៍​ក្រុង​ប៉ោយប៉ែត​បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ចំណុច​ផ្លូវ​ដើម​ពុទ្រា​និង​ណែនាំ​ដល់​អាជីវករ​លក់ដូរ​សង្ខា​ង​ផ្លូវ​ដាក់​លក់ដូរ​ឲ្យមាន​របៀបរៀបរយ​ហាមដា​ក់​លក់​នៅលើ​ដងផ្លូវ​សាធារណៈ​ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​១!

កម្លាំង​នគរបាល​ចរាចរណ៍​ក្រុង​ប៉ោយប៉ែត​បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ចំណុច​ផ្លូវ​ដើម​ពុទ្រា​និង​ណែនាំ​ដល់​អាជីវករ​លក់ដូរ​សង្ខា​ង​ផ្លូវ​ដាក់​លក់ដូរ​ឲ្យមាន​របៀបរៀបរយ​ហាមដា​ក់​លក់​នៅលើ​ដងផ្លូវ​សាធារណៈ​ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​១!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ក្រុង​ប៉ោយប៉ែត​៖​នៅ​ព្រឹក​ថ្ងៃ អង្គារ ១៤​កើត ខែ​មាឃ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ១៥ ខែ​កុម្ភៈ ឆ្នាំ​២០២២ ​ដោយ​មាន​ការយកចិត្ត​ទុកដាក់​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​និង​អនុវត្ត​បទបញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក សៅ សារឿន​អធិការ នគរបាល ក្រុង​ប៉ោយប៉ែត​។​(​ដឹកនាំ​កម្លាំង​នគរបាល​ចរាចរណ៍​ដោយ​)

​លោក​វរសេនីយ៍ទោ ឈឿន ប៊ុន​ថា អធិការរង ផែន​ការងារ​នគរបាល​ចរាច​រណ៍ នៃ​អធិការ​រដ្ឋា​ន នគរបាល​ក្រុង​ប៉ោយប៉ែ​ត​នឹង​លោក​វរសេនីយ៍ត្រី បោ​ន ភ​ក្ត្រា នាយ​ផ្នែក​ចរាចរណ៍​និង​នា​លោក​នាយ​រង​ផ្នែក ដឹកនាំ​កម្លាំង​ចុះ​ធ្វើ​ការរៀបចំ​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ​សំខាន់ៗ​នៅក្នុង​ក្រុង​ប៉ោយ​ប៉ែត ជាពិសេស​នៅ​ចំណុច​ផ្លូវ​ដើម​ពុទ្រា ស្ថិតនៅក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ពេល​នេះ​កម្លាំង​នគរបាល​ចរាចរណ៍ ចាត់វិធានការ​ក្ដៅ​ហើយ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ចំណុច​ផ្លូវ​ដើម​ពុទ្រា​បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​លក់ដូរ​សង្ខាង​ផ្លូវ​ដើម​ពុទ្រា​ហាម​មិនអោយ​ដាក់​លក់​នៅលើ​ដងផ្លូវ​សាធារណៈ​ទេ​ចាប់ពី​ថ្ងៃនេះ​តទៅ​។

​សូមបញ្ជាក់​ថា​៖​កម្លាំង​នគរបាល​ចរាចរណ៍​បាន​ចុះ​ណែនាំ​ជាច្រើន​ខែ​កន្លង​មក​ហើយ​នៅតែ​មិន​ស្ដាប់​របស់របរ​ដែល​លក់​ដូរ​ដាក់​នៅ​លើ​ដងផ្លូវ​សាធារណៈ​គឺ​ប្រមូល​របស់របរ​ទៅកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ​៖​លោក​វរសេនីយ៍ទោ ឈឿន ប៊ុន​ថា អធិការរង ផែន​ការងារ​នគរបាល​ចរាច​រណ៍ នៃ​អធិការ​រដ្ឋា​ន នគរបាល​ក្រុង​ប៉ោយ​ប៉ែត​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​លក់ដូរ​នៅ​ចំណុច​ផ្លូវ​ដើម​ពុទ្រា​ចាប់ពី​ថ្ងៃនេះ​តទៅ​ត្រូវ​លក់ដូរ​ឲ្យមាន​របៀបរៀបរយ​ហាមដា​ក់​លក់​នៅលើ​ដងផ្លូវ​សាធារណៈ​កុំឱ្យ​មាន​ការកកស្ទះ​ចរាច​រណ៍​នៅលើ​ដងផ្លូវ​សាធារណៈ​ចំណុច​ផ្លូវ​ដើម​ពុទ្រា​ទៀត​ពីព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​ផងដែរ​។​

Filed in: ព័ត៌មានជាតិ