ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ទឹកដី​សៀមរាប​នៅតែ​បន្ត​យ៉ាងសកម្ម​ជាពិសេស​ ​មេ​ឈ្មួញ​ដុះ​ស្លែ​ឈ្មោះ​ចាន់ណា តែ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នៅ​តែ​បន្ត​បើកដៃ​ឲ្យ​ឈ្មួញ​ធ្វើ​សកម្មភាព​យ៉ាង​រលូន​

បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ទឹកដី​សៀមរាប​នៅតែ​បន្ត​យ៉ាងសកម្ម​ជាពិសេស​ ​មេ​ឈ្មួញ​ដុះ​ស្លែ​ឈ្មោះ​ចាន់ណា តែ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នៅ​តែ​បន្ត​បើកដៃ​ឲ្យ​ឈ្មួញ​ធ្វើ​សកម្មភាព​យ៉ាង​រលូន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តសៀមរាប ៖ បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ទឹកដី​សៀមរាប​នៅតែ​បន្ត​យ៉ាងសកម្ម​ជាពិសេស​មេ​ឈ្មួញ​ដុះ​ស្លែ​ឈ្មោះ​ចាន់ណា​នៅតែ​បន្ត​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​យ៉ាង​សកម្ម​សមត្ថកិច្ច​និង​​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តសៀមរាប​ ​មិនមាន​ចំណាត់ការ​ទាល់តែសោះ​។​ ​នេះ​ជា​ហេតុ​ធ្វើឲ្យ​មហាជន​ដាក់​ការសង្ស័យ​ថា​ដោយ​មាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​តាំងពី​ថ្នាក់​ក្រោម​ដល់​ថ្នាក់លើ​។​

​ជាក់ស្តែង​នៅ​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​រថយន្ត​និង​ម៉ូរ​ម៉ក​ដឹក​បទល្មើស​ព្រៃឈើ​ដាក់​ឡើង​ពេញ​ព្រៀប បណ្តាលឲ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍​មួយ​នៅ​ ​ចំណុច​ផ្លូវបំបែក​ជា​៤ ជិត​ស្ថានីយ៍​ប្រង​ឥន្ទ​ន​:​អ៊ុក​សុខុម ខាងកើត​ស្ពាន​ក្រវ៉ាត់​ក្រុង​៥០០​ម៉ែត្រ ស្ថិត​នៅ​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប​.​នៅវេលា ម៉ោង​១១.០០​នាទី​ព្រឹក​ថ្ងៃទី​១២.០២.២០២២ ករណី​គ្រោះ​ចរាចរណ៍​ខាងលើ​មិន​បង្ក​ឲ្យមាន​អ្នកស្លាប់​ឡើយ​។​

​ប្រភព​ឲ្យដឹងថា ឈ្មួញ​ដុះ​ស្លែ​ខាងលើ​គេ​តែងតែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​បទល្មើស​ចេញពី​ខេត្តព្រះវិហារ​ទាំងយប់ ទាំង​ថ្ងៃ ឆ្ពោះ​មក​ខេត្ត​សៀមរាប​យ៉ាង​អាណាធិបតេយ្យ​ដោយ​ពុំ​ខ្លាច​ញញើត​និង​ច្បាប់​សោះឡើយ​។​

​ម្យ៉ាងវិញទៀត ឈ្មួញ​ហាក់បីដូចជា​មាន​ខ្នងបង្អែក​នៅ​ពីក្រោយ​ខ្នង​ទើប​គេ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​យក ចែកចាយ​ឈើ​តាម​ដេប៉ូ​ភូមិ​ជន្លង់​និង​ក្រវ៉ាត់​ក្រុង​ក្នុង​ខេត្តសៀមរាប បាន​យ៉ាង​រលូន​។​

​ជា​ការស្នើសុំ​ពី​មហាជន​សូម​សំណូមពរ​ដល់ ឯកឧត្ត​ទៀ​សីហា​អភិបាលនៃ​គ​ណះ​អភិបាលខេត្ត​មេត្តា​ជួយ​មាន​វិធានការ​បង្ក្រាប​មេ​ឈ្មួញ​ដឹក​បទល្មើស​ព្រៃឈើ ខាង​លើ​ផង​ទា​៕

Filed in: ព័ត៌មានជាតិ