ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

សម្ពោធ​អគា​រ​មត្តេយ្យសិក្សា​១​ខ្នង​នៅ​តំបន់​ដាច់ស្រយាល​ជា​អំណោយ​របស់​សប្បុរសជន ជូន​ប្រជាពលរដ្ឋ​ខេត្ត​ប៉ៃលិន​

សម្ពោធ​អគា​រ​មត្តេយ្យសិក្សា​១​ខ្នង​នៅ​តំបន់​ដាច់ស្រយាល​ជា​អំណោយ​របស់​សប្បុរសជន ជូន​ប្រជាពលរដ្ឋ​ខេត្ត​ប៉ៃលិន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​សង្កេតឃើញ​សាលាបឋមសិក្សា​តំបន់​ដាច់ស្រយាល​មួយកន្លែង​មាន​ការខ្វះខាត​បន្ទប់​សិក្សា និង​សម្ភារ​:​ប្រើប្រាស់​មួយចំនួន ទើប​ថ្នាក់ដឹកនាំ​ខេត្ត​ប៉ៃលិន បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ដីឡូត៍ ហេង សម្បត្តិ អចលនទ្រព្យ​ជោគជ័យ បាន​ស្ថាបនា​សាលា​មតេយ្យ ក្នុង​សាលា​បឋម​សិ ក្សា​មួយ​ខ្នង និង​ផ្តល់​ជូន​នូវ​អណ្តូងស្នប់​ប្រើ​ម៉ូទ័រ​បូមទឹក នៅ​កន្លែង​លាងដៃ រួម​នឹង​ការតភ្ជាប់​បណ្តាញ​ខ្សែ​ភ្លើងអគ្គិសនី សរុប​ជា​ទឹកប្រាក់​អស់​ជាង​៥​ពាន់​ដូល្លារ​។​

​បើ​តាម​លោក តង់ ធារ៉ា ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​លោក​ជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ជានិច្ចកាល​តែង​យកចិត្តទុកដាក់​លើ​វិស័យ​អប់រំ និង​មាន​គោលបំណង​ចង់ឲ្យ​កូន​កសិករ នៅ​តំបន់​ជនបទ​រៀន​ឱ្យបាន​សូត្រ​គ្រប់ៗ​គ្នា ទើប​ថ្នាក់ដឹកនាំ​ខេត្ត បាន​សហការ​ជាមួយ​វិស័យ​ឯកជន និង​សប្បុរសជន ដើម្បី​អភិវឌ្ឍ​តាម​ជនបទ​ដាច់ស្រយាល​តំបន់​ព្រំដែន​នេះ តែម្តង​។ សាលារៀន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នេះ ស្ថិតក្នុង​ភូមិ​ទឹកផុស សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ជា​អំណោយ​លោក ហេង សម្បត្តិ ម្ចាស់​ក្រុមហ៊ុន​«​ហេង​សម្បត្តិ​អចលនទ្រព្យ​ជោគជ័យ​» ដែល​កន្លងមក​ក្រុមហ៊ុន​នេះ​តែង​ចុះជួយ​ដល់​ពលរដ្ឋ​ក្រីក្រ​ជួបប្រទះ​ទុក្ខលំបាក ។ ជាមួយគ្នានេះដែរ លោក​ក៍​បាន​ណែនាំ​ដល់​លោកគ្រូ​អ្នកគ្រូ ប្រុងប្រយ័ត្ន​ពី​ជម្ងឺ​កូវី​ដ​-១៩ ព្រោះ​មិន​ទាន់​ទៅ​ណា​ឆ្ងាយ​នៅឡើយ ត្រូវ​ធ្វើតាម​វិធានការ​របស់​រាជរដ្ឋាភិបាល (៣​ការពារ ៣​កុំ​) ទើប​យើង​ជៀសផុត​ពី​ជម្ងឺ​នេះ​។ លោក​ប្រធាន​មន្ទីរ ក៍​បាន​ផ្តាំផ្ញើ​ដល់​លោកគ្រូ អ្នកគ្រូ នាយក​សាលា ត្រូវ​ជួយ​ថែទាំ​សាលារៀន ដែល​ទើប​កសាង​ថ្មី ជា​ទ្រព្យសម្បត្តិ​រដ្ឋ ដើម្បី​ជា​កេរ្តិ៍ដំណែល​ដល់​កូនចៅ​ជំនាន់​ក្រោយ ត្រូវ​នាំគ្នា​បោសសម្អាត​សាលារៀន​ឱ្យមាន​សោភ័ណភាព​ល្អ​។​

​លោក ហេង សម្បត្តិ ម្ចាស់​ក្រុមហ៊ុន​ហេង​សម្បត្តិ​អចលនទ្រព្យ​ជោគជ័យ បានឱ្យ​ដឹង​ទាំង​ទឹកភ្នែក​លេង​លោង​ថា ៖ លោក​ពិតជា​សប្បាយចិត្ត​យ៉ាងខ្លាំង ក្នុង​ការជួយ​ឧបត្ថម្ភ​សាលារៀន​១​ខ្នង ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​ដាច់ស្រយាល​នេះ ព្រោះ​លោក​ក៏​ចង់​រំលឹក​នូវ​អនុស្សាវរីយ៍​កាលពី​នៅ​ក្មេង គឺ​លោ ក​ធ្លាប់​ជួបនឹង​ការលំបាក​បែប​នេះ ដោយ​សាលារៀន​នៅ​ឆ្ងាយ អត់​មាន​ថវិកា​គ្រប់គ្រាន់​ក្នុង​ការ​ចូល​រៀន​នឹង​គេ ព្រោះ​ឪពុក​ម្តាយ​ក្រីក្រ ពេល​ទៅ​រៀន​ម្តងៗ គ្មាន​លុយកាក់​សម្រាប់​ទិញ​អាហារ​ហូបចុក​នឹង​គេ​នោះទេ គឺ​ហូប​តែ​បាយកក​ប៉ុណ្ណោះ លុះ​លោក​បាន​ចេញ​ទៅ​ស្រុក​ក្រៅ មាន​ថវិកា​មួយចំនួន​យក​មក​បើក ក្រុមហ៊ុន បាន​លុយ​ក៏​សម្រេចចិត្ត​សាងសង់​សាលារៀន​ទុកឱ្យ​ក្មេងជំនាន់ក្រោយ​តែម្តង​។

​សូមបញ្ជាក់​ថា ៖ សាលាបឋមសិក្សា​ទឹកផុស បាន​សាងសង់​កាលពី​ឆ្នាំ​២០០៨ មាន​ចំនួន​១​ខ្នង ០៤​បន្ទប់ និង​មាន​បង្គន់​អនាម័យ​១​ខ្នង ០៤​បន្ទប់ ដែល​ជា​មូលនិធិ​អង្គការ សន្តិ​ស្ម័គ្រចិត្ត​។ រហូតមកដល់​ឆ្នាំ​២០១៩-២០២០ សិស្ស​សរុប​ចំនួន​១៦៧​នាក់ ស្រី​៧៥​នាក់ ក្នុង​នោះ​សិស្ស​បឋម​ចំនួន​១៤៧​នាក់ ស្រី​៦៦​នាក់ សិស្ស​មត្តេយ្យ​សរុប​២០​នាក់ ស្រី​០៩​នាក់ មាន​បុគ្គលិក​សរុប​០៧​នាក់ ស្រី​០៥​នាក់ ក្នុងនោះ​មាន​គ្រូ​កិច្ចសន្យា​សរុប​០៤​នាក់ ស្រី​០២​នាក់​៕

Filed in: ព័ត៌មានជាតិ