ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

របប​យោធា​មី​យ៉ាន់​ម៉ា នឹង​ដោះ​លែង​អ្នកទោស​ជា​ង ៨០០​នាក់ នៅ​ថ្ងៃ​សៅរ៍​នេះ​!

របប​យោធា​មី​យ៉ាន់​ម៉ា នឹង​ដោះ​លែង​អ្នកទោស​ជា​ង ៨០០​នាក់ នៅ​ថ្ងៃ​សៅរ៍​នេះ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ណៃ​ពិដោ​)៖ របប​យោធា​មី​យ៉ាន់​ម៉ា​បានប្រកាស នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ខ្លួន​នឹង​ដោះលែង​អ្នកទោស​ជាង ៨០០​នាក់ នៅក្នុង​កម្មវិធី​លើកលែង​ទោស​មួយ ដើម្បី​អបអរ​ទិវា​សហភាព (Union Day) របស់​ប្រទេស​នេះ​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន​ថៃ បាងកក​ប៉ុស្តិ៍ នា​រសៀល​ថ្ងៃ​សៅរ៍ ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២២​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់ ប្រមុខ​ដឹកនាំ​នៃ​របប​យោធា​មី​យ៉ាន់​ម៉ា លោក មីន អោ​ង ឡាំង (Min Aung Hlaing) បាន​និយាយថា យោង​តាម​ដីកា​លើកលែងទោស ក្នុង ឱកាស​នៃ​ការ​ប្រារព្ធ «​ទិវា​សហភាព​» ដែល​ប្រព្រឹត្ត​ទៅ​រៀងរាល់​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ​, អ្នកទោស​សរុប​ចំនួន ៨១៤​នាក់ នឹង​ត្រូវ​ទទួល​ការដោះលែង​នៅថ្ងៃនេះ​។​

​អ្នកនាំពាក្យ​របប​យោធា​មី​យ៉ាន់​ម៉ា លោក ហ្សរ មីន ថា​ន់ (Zaw Min Tun) បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា អ្នក​ដែល​ទទួលបាន​ការលើក​លែង​ទោស​ទាំងនោះ ភាគច្រើន​មក​ពី​ពន្ធនាគារ​ក្នុង​ទីក្រុង​រ៉ង់​ហ្គូ​ន​។

​គួររំលឹកថា កាល​ពី​ការ​ប្រារព្ធ​ទិវា​សហភាព នៅក្នុង​ឆ្នាំ​២០២១ របប​យោធា​មី​យ៉ាន់​ម៉ា ក៏​បាន​ធ្វើ​ការដោះលែង​អ្នកទោស​សរុប ២៣,០០០​នាក់​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ