ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

កម្លាំង​កងរាជអាវុធហត្ថ​រាជ​ធានី​ភ្នំពេញ បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ ឡោម​ព័ទ្ធ ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​អាគារ​មួយកន្លែង ទើបនឹង​បើក​ថ្មី បង្កប់​ការកំសាន្ត និង​សង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន និង​ថ្នាំ​ក្រវី ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស​ស្រី​ជាង ១០០ នាក់​

កម្លាំង​កងរាជអាវុធហត្ថ​រាជ​ធានី​ភ្នំពេញ បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ ឡោម​ព័ទ្ធ ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​អាគារ​មួយកន្លែង ទើបនឹង​បើក​ថ្មី បង្កប់​ការកំសាន្ត និង​សង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន និង​ថ្នាំ​ក្រវី ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស​ស្រី​ជាង ១០០ នាក់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ​៖ ទីតាំង​អាគារ​មួយកន្លែង ទើបនឹង​បើក​ថ្មី​មិន​ទាន់​បាន​ប៉ុន្មាន​ផង បង្កប់​ការកំសាន្ត​សង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ប្រភេទ​ថ្នាំ​ក្រវី ជ្រក​ក្រោម​ស្លាក​យីហោ​ខារ៉ាអូខេ​នោះ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បើ​ក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ ឡោម​ព័ទ្ធ ឆ្មក់​ចូល​ចុះបង្ក្រាប​ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស​ស្រី​ជាង​១០០​នាក់​។​

​ប្រតិបត្តិការ​ធ្វើ​ឡើង​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១:១៥​នាទី​យប់​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២២ នៅក្នុង​អាគារ​ដែល​កំពុងតែ​ជួសជុល​កម្ពស់​៤​ជាន់​(​ខារ៉ាអូខេ​អិ​លអឹម​) ស្ថិតនៅ​តាម​ផ្លូវ​មាត់​ប្រឡាយ​ទឹកស្អុយ​(​បឹងត្របែក​) ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។​

គួរ​ជម្រាប​ជីន​ថា កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ការឃាត់​ខ្លួន​បុរស​ជនជាតិ​ចិន និង​នារី​ជនជាតិ​ចិន​និង​វៀតណាម រួម​ទាំង​បុគ្គលិក​និង​សន្តិសុខ​ជនជាតិ​ចិន សរុប​ចំនួន​ជាង​១០០​នាក់ ចំណែក​វត្ថុតាង​ពាក់ព័ន្ធ​ការបង្ក្រាប​ទីតាំង​នេះ សមត្ថកិច្ច​មិន​បាន​ប្រាប់ឲ្យដឹង​នោះទេ ។​

​ប​ច្ច​ប្បន្ន​មនុស្ស​ប្រុស​ស្រី​ជាង​១០០​នាក់​ខាងលើ ត្រូវបាន​បញ្ជូន​ឡើង​រថយន្តក្រុង ដឹក​ទៅកាន់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​រងចាំ​ផ្នែក​ជំនាញ​ធ្វើ​ការបែងចែក តាម​ប្រភេទ​បទល្មើស​ដែល​ពាក់ព័ន្ធ ដើម្បី​កសាង​សុំណំរឿង​បន្ត​ចាត់ការ​តាម​នីតិ​វិធី​៕

Filed in: ព័ត៌មានជាតិ