ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​លោក​វរសេនីយ៍ឯក សៅ សារឿ​ន ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ទីតាំង​ជល់​មាន់​មួយ​កន្លែង​នៅ​ក្រុង​ប៉ោយប៉ែត ហើយ​នៅ​រសៀល​នេះ​.!!!

​លោក​វរសេនីយ៍ឯក សៅ សារឿ​ន ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ទីតាំង​ជល់​មាន់​មួយ​កន្លែង​នៅ​ក្រុង​ប៉ោយប៉ែត ហើយ​នៅ​រសៀល​នេះ​.!!!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​បន្ទាយមានជ័យ​៖ ដោយ​អនុវត្ត​តាម​បទ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ​ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក​វរសេនីយ៍ឯក សៅ សារឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០២២​នេះ បាន​ចុះ​ដល់​ទីតាំង​សង្វៀន​ជល់​មាន់​មួយកន្លែង នៅ​ចំណុច​ក្លឹប​ថា​ច់ដោ​ន ក្នុង​តំបន់​កាស៊ី​ហ្គោល​ដិ​ន​ក្រោន ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត​។

លោក​វរសេនីយ៍ឯក សៅ សារឿ​ន បានបញ្ជាក់​ថា​៖ បន្ទាប់​ពី​មាន​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ដល់​ទីតាំង​ខាងលើ​ផ្ទាល់​តែម្តង តែ​ពេល​ចុះ​បង្ក្រាប​នោះ ជាក់ស្តែង​គឺ​ពុំ​មាន​ឃើញ​អ្នកញៀន​ល្បែង​ណាមួយ​ឡើយ ហើយ​ទីតាំង​ខាងលើនេះ ក៏​ត្រូវ​បាន​ចាក់សោរ​បិទ​ទៀត​។ ទោះបីជា​យ៉ាងណា​ក្តី​លោក​និង​ដាក់​កម្លាំង​តាមដាន​បន្ថែមទៀត ក្រែង​ល​មាន​ករណី​លួច​លេង​ល្បែងស៊ីសង​ខុសច្បាប់​បន្ត​។

អធិការ​ក្រុង​ប៉ោយប៉ែត​បាន​បញ្ជាក់ថា​៖ បើសិនជា​មាន​ករណី​បើក​លេង​ល្បែងស៊ីសង​បញ្ជល់មាន់​ខុសច្បាប់ ដែល​ក្រុម​ជនខិលខូច តែងតែ​លេង​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដើម្បី​បង្វែងដាន​សមត្ថកិច្ច​នោះ សូម​អោយ​ពលរដ្ឋ ប្រញាប់​រាយការណ៍​មក​សមត្ថកិច្ច ដើម្បី​មាន​វិធានការ​ចុះបង្ក្រាប​អោយបាន​ទាន់​ពេលវេលា​៕

Filed in: ព័ត៌មានជាតិ