ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

រដ្ឋបាល​ក្រុង​បូកគោ​ត្រូវ​បំបែក​ជា​ពីរ​ទីតាំង គឺ​រដ្ឋបាល​ផ្នែក​ខាងក្រោម និង​ខាងលើ​ភ្នំ​បូកគោ​

រដ្ឋបាល​ក្រុង​បូកគោ​ត្រូវ​បំបែក​ជា​ពីរ​ទីតាំង គឺ​រដ្ឋបាល​ផ្នែក​ខាងក្រោម និង​ខាងលើ​ភ្នំ​បូកគោ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ដើម្បី​បង្កើន​ភាពងាយស្រួល និង​ឆាប់រហ័ស ក្នុង​ការបម្រើ​សេវា​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​បូកគោ ខេត្ត​កំពត នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ និង​ថ្នាក់ដឹកនាំ​ខេត្ត​បាន​ឯកភាព​គ្នា​សម្រេច​បំបែក​រដ្ឋបាល​ក្រុង​បូកគោ​ជា​ពីរ​ទីតាំង​គឺ​នៅ​កន្លែង​រដ្ឋបាល​ក្រុង​បច្ចុប្បន្ន​មួយ និង​មួយ​ទីតាំង​ទៀត នៅលើ​ភ្នំ​បូកគោ (​អគារ​ក្បែរ​កាស៊ីណូ​ចាស់​)​។

​នៅ​ព្រឹក​ថ្ងៃទី ៧ ខែ​កុម្ភៈ ឆ្នាំ​២០២២​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ អមដំណើរ​ដោយ​ប្រតិភូ​ជាន់ខ្ពស់​ក្រសួង ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត និង​ឯកឧត្តម ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពត បាន​ធ្វើ​ដំណើរ​ចុះ​ពិនិត្យ​ទីតាំង​សាងសង់​សាលា​ក្រុង​បូកគោ របស់​ខេត្ត​កំពត​។

​នៅក្នុង​ជំនួប​ប្រជុំ​នៃ​ដំណើរ​ចុះ​ពិនិត្យ​ទីតាំង​សាងសង់​សាលាក្រុង​បូកគោ សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា ដោយសារ​ទីតាំង​ភូមិសាស្ត្រ ក្រុង​បូកគោ​ធំ​ទូលាយ ហើយ​នៅ​ថ្ងៃ​អនាគត​ឆាប់ៗ អាច​នឹង​មាន​ប្រជាជន​មក​រស់នៅ​កាន់តែច្រើន ពិសេស​នៅ​លើ​ភ្នំ​បូកគោ​ផង​នោះ និង​ដើម្បី​បង្កើន​ភាពងាយស្រួល និង​ឆាប់រហ័ស ក្នុង​ការបម្រើ​សេវា​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​បូកគោ ខេត្ត​កំពត នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ អង្គប្រជុំ​បាន​ឯកភាពគ្នា​សម្រេច​បំបែក​រដ្ឋបាល​ក្រុង​បូកគោ​តែ​មួយ​ជា​ពីរ​ទីតាំង ទី​១.​នៅ​ទីតាំង​សាលាក្រុង​ចាស់​ក្បែរ​ច្រកចូល​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ និង​ទី​២. នៅ​អគារ​ក្បែរ​កាស៊ីណូ​ចាស់​លើ​ភ្នំ​បូកគោ​

​សម្តេច​ក្រឡាហោម បាន​បន្ត​សង្កត់ធ្ងន់ថា អាជ្ញាធរខេត្ត និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​ឯកឧត្តម ប្រាក់ សំអឿន និង​ឯកឧត្តម​សក់ សេដ្ឋា ត្រូវ​ពិភាក្សា​គ្នា ថា​តើ​ការិយាល័យ​ណា​ខ្លះ​របស់​ក្រុង​បូកគោ ចាំបាច់​ត្រូវមាន​នៅ​រដ្ឋបាល​ក្រុង​ទីតាំង​ខាងក្រោម និង​ការិយាល័យ​ណា​ខ្លះ​ត្រូវ​មាន​នៅ​រដ្ឋបាល​ទីតាំង​ខាងលើ ឬ​ចាំបាច់​ត្រូវ​មាន​ទាំង​ពីរ​ទីតាំង​។ សម្តេច​ក្រឡាហោម ស ខេង បាន​បន្ត​ឲ្យដឹង​ដែរថា ខាងមុខនេះ ក្រុមការងារ​ត្រូវ​ពន្លឿន​ការគូរ​ប្លង់ដឺ​ម៉ាស ទីតាំង​សាលាក្រុង​បូកគោ​ផ្នែក​ខាងក្រោម​ឲ្យបាន​លឿន ដើម្បី​រៀបចំ​កសាង​កន្លែងធ្វើកា​រងារ​ឲ្យបាន​ត្រឹមត្រូវ និង​សមរម្យ​ដូច​បណ្តា​ក្រុង​ផ្សេងៗ​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ