ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

សូមឯកឧត្តម ម៉ៅ ធនិន ពិនិត្យមើលឈ្មោះ សុខ គីម​ម៉េង “​ហៅ សុខ គីម​ចាយ​” ជា​មេបន​ល្បែង​ដុះ​ស្លែ​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេង​យ៉ាង​គំហុក​ដោយ​ខុសច្បាប់ នៅ​ព្រែក​ក្រឹស​ក្នុងស្រុក​កំពង់ត្រាច​

សូមឯកឧត្តម ម៉ៅ ធនិន ពិនិត្យមើលឈ្មោះ សុខ គីម​ម៉េង “​ហៅ សុខ គីម​ចាយ​” ជា​មេបន​ល្បែង​ដុះ​ស្លែ​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេង​យ៉ាង​គំហុក​ដោយ​ខុសច្បាប់ នៅ​ព្រែក​ក្រឹស​ក្នុងស្រុក​កំពង់ត្រាច​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​កំពត​ ÷ ក្រុម​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា មេ​បន​ល្បែងស៊ីសង​ខុសច្បាប់ ឈ្មោះ សុខ គីម​ម៉េង ហៅ​សុខ គីម​ចា កំពុង​យក​អំណាច​”​អាជ្ញា​ប័ន កាស៊ីណូ​”​របស់ខ្លួន បើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​ទៅ​លេង​យ៉ាង​គគ្រឹក គ​គ្រេង ដោយ​ខុសច្បាប់ ការអនុញ្ញាត​ពី​ក្រសួង​ដែល​ចេញ​អាជ្ញា​ប័ន​ឲ្យ​បើក​កាស៊ីណូ ដោយ​ក្រសួង​ហាមឃាត់​មិន​ឲ្យ​ប្រជន​ខ្មែរ ចូល​ទៅ​លេង​ល្បែងស៊ីសង​នៅ​កាស៊ីណូ​នោះ​ឡើយ​។​

​ជាក់ស្តែង ក្នុង​មួយ​សប្តាហ៍​នេះ​ត្រូវ​គេ​បាន​សង្កេត់ឃើញថា វង់ល្បែង​កាស៊ីណូ​ចំណុច​តន់​ហន់​ភូមិ​ព្រែក​ក្រឹស ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ខេត្ត​កំពត​មួយ​នេះ បាន​និង​កំពុង​បើក​ល្បែង​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ ចូល​លេង​ចាក់​ភ្នាល់​លុយ រាប់​ម៉ឺន​ដុល្លារ ដោយ​គ្មាន​ការទប់ស្កាត់​ពី​អាជ្ញាធរ និង​សមត្ថកិច្ច ពី​ថ្នាក់​ស្រុក​និង​សមត្ថកិច្ច​ខេត្ត​កំពត​នោះទេ​។​

​ករណី​កាស៊ីណូ​បើក​ល្បែងស៊ីសង​ឲ្យ​ប្រជាពលរដ្ឋ​ខ្មៅ​ចូល​លេង​ល្បែងស៊ីសង​យ៉ាង​អ​នាធិ​តេ​យ្យ​ខាងលើនេះ លោក ម៉ៅ ច័ន្ទ​ម​ធ​រិទ្ធ ស្នងការ​ខេត្ត​កំពត នៅ​រសៀល​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ម្សិលមិញ​នេះ​លោក​បាន​ឆ្លើយ​ឲ្យដឹងថា ពេលនេះ​លោក​កំពុង​ជាប់រវល់​ប្រជុំ​។​ ​បើទោះជា​ដូច​ច្នេះ​ក៏ដោយ នៅ​ថ្ងៃ​ដ៏​ដែល​នេះ​លោក អូន ថន អភិបាល​នៃ​គណៈ​អភិបាលស្រុក​កំពង់ត្រាច លោក​ថា លោក​ខិតខំ​ចុះ​អប់រំ​ប្រជាពលរដ្ឋ​ក្នុងភូមិ​-​ឃុំ និង​ស្រុក​របស់​លោក​មិន​ឲ្យមាន​ការជួបជុំ រឺ​ប្តុំ​គ្នា​ឡើយ ព្រោះ​ខ្លាច​ជួប​បញ្ហា​ការផ្ទុះ​រាលដាល​ជំងឺ​កូវី​ដ និង​ជំងឺ​បំលែងខ្លួន​ថ្មី មួយទៀត គឺ​ជំងឺ​,​អ​មី​ក្រុង ជាដើម​។​

​លោក​ថា អ្នកមាន​អំណាច​ក្នុង​ខេត្ត​កំពត​មួយចំនួន​មិន​ត្រឹមតែ​មិន​បាន​ជួយ​ទប់ស្កាត់​ពី​ជំងឺ​ទាំងនេះ​ទេ ថែម​ទាំង​ជួយ​សម្រួល​ឲ្យមាន​ការបើក កាស៊ីណូ សុខ គីម​ម៉េង ហៅ សុខ គីម​ចាយ ជា​ម្ចាស់​បន​ល្បែង​មួយ​នេះ​ទៀត​។ ហើយ​លោក​បាន​បញ្ចាក់​ទៀតថា ពាក់ព័ន្ធ​ការបើក កាស៊ីណូ ខាងលើនេះ​លោក​មិន​បានដឹង​ទេ ព្រោះ​ម្ចាស់​កាស៊ី​ឈ្មោះ សុខ គីម​ចាយ គេ​បាន​រត់​ច្បាប់ កាស៊ីណូ​ពី​ក្រសួង​មក ហើយ​ពួកគេ​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេង​តែង​ម្តង​។​

​សូមជម្រាបថា កាលពី​រសៀល ថ្ងៃទី​៣ កុម្ភៈ ២០២២​ម្សិលមិញ​នេះ ផ្ទុះ​រឿង​អ្នកសារព័ត៌មាន ចែក​លុយ​ឲ្យ​អ្នកកាសែត ក្នុងស្រុក រឺ​មក​ពី​ក្រៅ​ស្រុក “២​ម៉ឺនៗ​”​បិទបាំង​កុំឲ្យ​មាន​ការផ្សព្វផ្សាយ ព័ត៌មាន រឿង​កាស៊ីណូ​មានច្បាប់ តែ​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេង​ល្បែង​ដោយ​ខុសច្បាប់ នៅ​ទីតាំង​កាស៊ីណូ សុខ គីម​ម៉េង ហៅ​លោក សុខ គីម​ចាយ ។ អ្នកសារព័ត៌មាន ដែល​ឈរ​ចែក​លុយ​ឲ្យ​អ្នកកាសែត​ខាងលើនេះ​ត្រូវ​គេ​ស្គាល់ឈ្មោះ កែម ច​ន ជា​អ្នកសារព័ត៌មាន​អង្គភាព​.TNM អន​ឡាញ​។​

​យ៉ាងណាក៏ដោយ ករណី​បន​ល្បែង​របស់​ឈ្មោះ សុខ គីម​ម៉េង (​ហៅ សុខ គីម​ចាយ​)​នៅ​ចំណុច​ភូមិ​-​ឃុំ ព្រែក​ក្រឹស ក្រុម​ប្រជាពលរដ្ឋ​ស្រុក​កំពង់ត្រាច សំណូម​ដល់​ឯកឧត្តម ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត និង​ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អ​ភិល​ខេត្ត​កំពត មេត្តា​ជួយ​ចុះ​ត្រួតពិនិត្យ​និង​ជួយ​ទប់ស្កាត់ បន​ល្បែង​របស់​ឈ្មោះ សុខ គីម​ម៉េង ខាងលើ​នេះ​ផង ព្រោះ​កាស៊ីណូ​មួយ​នេះ​បាន​បើក​ល្បែង​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ ឲ្យចូល​លេង​ល្បែង​នៅ​បន​ល្បែង​មួយ​នេះ​យ៉ាងគំហុក​ ។

Filed in: ព័ត៌មានជាតិ