ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ឡ​ដុត​កម្ទេច​សំណល់​គ្រោះថ្នាក់​នៅ​ខេត្ត​កែប មាន​សារសំខាន់​ក្នុងការ​ដុត​កម្ទេច​សំណល់​រាវ​រឹង​គ្រប់​ប្រភេទ​

​ឡ​ដុត​កម្ទេច​សំណល់​គ្រោះថ្នាក់​នៅ​ខេត្ត​កែប មាន​សារសំខាន់​ក្នុងការ​ដុត​កម្ទេច​សំណល់​រាវ​រឹង​គ្រប់​ប្រភេទ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ ឡ​ដុត​កម្ទេច​សំណល់​គ្រោះថ្នាក់ ស្ថិតក្នុង​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប ដែល​បាន​បើក​ដំណើរការ​ជិត​៥​ខែ​មក​ហើយ​នោះ ពិតជា​មាន​តួនាទី​ដ៏​សំខាន់ ក្នុងការ​ដុត​កម្ទេច​សំណល់​ផ្សេងៗ ពិសេស​សំណល់​វេជ្ជសាស្ត្រ និង​កាក​សំណល់​សំរាម​ដែល​ដឹកជញ្ជូន​មក​ពី​តំបន់ ភូមិសាស្ត្រ​ខេត្ត​កែប​។​

​ឆ្លើយតប​នឹង​អ្នកយក​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ លោក អ៉ឹម បញ្ញា​រិទ្ធិ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កែប បានឱ្យដឹងថា ឡ​ដុត​កម្ទេច​សំណល់​គ្រោះថ្នាក់ ចាប់តាំងពី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​រហូត​មកដល់​ពេលនេះ ពិតជា​មាន​សារសំខាន់​ក្នុងការ​ដុត​កម្ទេច​សំណល់​គ្រោះ​ថ្នាក់​នានា ពិសេស​សំណល់​វេជ្ជសាស្ត្រ​តែម្តង​។ ​លោក​ប្រធាន​បាន​បញ្ជាក់​ដែរ​ថា ស្រប​ពេល​ជ​ងឺ​កូវី​ដ​-១៩ នៅក្នុង​ខេត្ត​កែប​មាន​ការថយចុះ គឺ​គ្មាន​សំណល់​គ្រោះថ្នាក់​ណា​ដែល​វេច​ខ្ចប់​ចេញពី​មណ្ឌល​ចត្តា​ឡី​ស័ក និង​សំណល់​ចេញពី​កន្លែង​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩ ទៀត​នោះ​ទេ ខណៈ​អ្នកជំងឺ​បាន​ជាសះស្បើយ​អស់​ទៅហើយ​។​ប៉ុន្តែ​ទោះជា​បែបណា ឡ​ដុត​កម្ទេច​សំណល់​គ្រោះថ្នាក់ ក៏​មាន​តួនាទី​យ៉ាងសំខាន់ ក្នុង​ការដុត​សំណល់​វេជ្ជសាស្ត្រ​។​រីឯ​សំរាម និង​កាក​សំណល់​ខេត្ត​កែប​ក៏​មាន​ទីតាំង​ទុកដាក់​បាន​យ៉ាង​ត្រឹមត្រូវ ថែម​ទាំង​ប្រើឡ​ទាំងនេះ​ដុត​កម្ទេច​ជា​បន្តបន្ទាប់​ផង​ដែរ​។​

​សូមបញ្ជាក់​ថា ឡ​ដុត​កម្ទេច​សំណល់​គ្រោះថ្នាក់ ដែល​វេច​ខ្ចប់​ចេញពី​កន្កែង​ផ្សេងៗ​ក្នុង​ខេត្ត​កែប ត្រូ បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២១ ក្រោម​អធិបតីភាព លោក នេ​ត ភ​ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន និង លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​។ ឡ​ដុត​សំណល់​រឹង​គ្រោះថ្នាក់​នេះ ក្នុង​មួយ​ថ្ងៃ​មាន​សមត្ថភាព​ដុត​កម្ទេច​សំណល់ ក្នុង​ចន្លោះ​ពី​៤​ទៅ​៧​តោន ដោយ​អាច​ដុត​ក្នុង​កម្រិត​ជិត​១០០០​អង្សា​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ