ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​បន​ល្បែង ស៊ីសង មួយ​កន្លែង​នៅ​ច្រក​ព្រំដែន​កម្ពុជា​-​វៀតណាម​តន់​ហ៊​ន់ ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​កំពង់ត្រាច បើក​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ ចូល​លេង យ៉ាង​អនាធិបតេយ្យ​!

​បន​ល្បែង ស៊ីសង មួយ​កន្លែង​នៅ​ច្រក​ព្រំដែន​កម្ពុជា​-​វៀតណាម​តន់​ហ៊​ន់ ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​កំពង់ត្រាច បើក​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ ចូល​លេង យ៉ាង​អនាធិបតេយ្យ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​កំពត ÷ ចេញផ្សាយ ថ្ងៃ​ព្រហស្បតិ៍ ២ កើត ខែ​មាឃ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ពុទ្ធ​សករាជ ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ ស្ដីអំពី : ទីតាំង​បន​ល្បែង ស៊ីសង មួយ​កន្លែង​នៅ​ច្រក​ព្រំដែន​កម្ពុជា​-​វៀតណាម​តន់​ហ៊​ន់ ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​កំពង់ត្រាច បើក​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ ចូល​លេង យ៉ាង​អនាធិបតេយ្យ​
​ផ្ទុយ​ពី​ច្បាប់​ដែល​បានអនុញ្ញាត បាន​ហាម​ពលរដ្ឋ​ខ្មែរ​ចូល​លេង ។ មហាជន​ហៅថា ក្រុមហ៊ុន​មាន​ច្បាប់ តែ​មិន​គោរព​ច្បាប់ ។​

​មហាជន​បាន​ដាក់​ការសង្ស័យថា មានការ​រួមគំនិត​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ហើយ​មើលទៅ ទើប​កាស៊ីណូ​ច្រកព្រំដែន​តន់​ហន់ បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេងៗ​យ៉ាង​រលូន គ្មាន​ការទប់ស្កាត់ ពី​សំណាក់​អាជ្ញា​ធរមាន​សមត្ថកិច្ច ក្នុង​ខេត្ត​កំពត​នោះឡើយ មិន​តែងតែ​ប៉ុណ្ណោះ​មាន ជន​ឆ្លៀតឱកាស ឈ្មោះ ជា ដា​រ៉ា អ្នកសារព័ត៌មាន ត្បាញ​អាយ មិនសូវ​ល្បីឈ្មោះ នៅ​ប្រចាំការ​ក្បឺរៗ​នឹង​រង់ចាំ​ជួប​សម្រប សម្រួល ជាមួយ​បងប្អូន​អ្នកសារព័ត៌មាន​យើង ដើម្បី​កុំឲ្យ​មាន ការចុះ​ផ្សព្វផ្សាយ និង​លោក កែម ច​ន ក៏​ជា​អ្នកសារព័ត៌មាន​មួយរូប បន្ត​តំណែង​ពី​លោក ជា ដា​រ៉ា អ្នកសារព័ត៌មាន ចាប់តាំងពី​ថ្ងៃ​ទី​០១ ខែ កុម្ភៈ ឆ្នាំ​២០២២ ដើម្បី​ទទួល​ភារកិច្ច បន្ត​តំណែង ចេញមុខ​សម្របសម្រួល ជាមួយ​អ្នកសារព័ត៌មាន​តទៅទៀត ។

​ជុំវិញ​នឹង​បញ្ហា​ខាងលើ​នេះ មហាជន​សូម​សំណូមពរ​ដល់​ឯកឧត្ដម ម៉ៅ ធនិន អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត មេត្តា​ចាត់​មន្ត្រី​ជំនាញ ឱ្យ​ចុះ​ពិនិត្យ ទីតាំង​កាស៊ីណូ ខាងលើ​នេះ​ផង​ទាន ពីព្រោះ​គាត់​កំពុង ធ្វើ​សកម្មភាព ផ្ទុយ​នឹង​ច្បាប់ នៃ ព្រះរាជាណាចក្រ កម្ពុជា​យើង ដែលមាន សម្តេច​តេជោ ជា​ប្រមុខ​ដឹកនាំ ដ៏​មហិមា និង​ឈ្លៀសវៃ​បំផុត ៕

Filed in: ព័ត៌មានជាតិ