ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ស្នងការ​នគរបាល​ខេត្តសៀមរាប ណែនាំ​ពី​ការការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​

​ស្នងការ​នគរបាល​ខេត្តសៀមរាប ណែនាំ​ពី​ការការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​សៀមរាប​)៖ ស្នងការ​នគរបាល​ខេត្តសៀមរាប ចេញ​សេចក្តីណែនាំ​ស្ដីពី​ការ ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម ឆ្នាំ​២០២២ ដើម្បី​ធានាបាន​នូវ​សន្ដិសុខ និង​សុវត្ថិភាព​សង្គម​បាន​ល្អប្រសើរ ជូន​ប្រជាពលរដ្ឋ ចូលរួម​អបអរសាទរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​របស់​ជនជាតិ​ចិន និង​វៀតណាម ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​៣១-០៣ ខែ​កុម្ភៈ ឆ្នាំ​២០២២​ខាងមុខនេះ​។​

យោងតាម​សេចក្តីជូនដំណឹង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ណែនាំ​ដល់​បណ្ដា​អធិការដ្ឋាន​នគរបាល​ក្រុង​-​ស្រុក ទូទាំង​ខេត្ត​សៀមរាប ត្រូវ​យកចិត្តទុកដាក់​ប្រមូល​ព័ត៌មាន​ពាក់ព័ន្ធ​សភាពការណ៍​សន្ដិសុខ សណ្ដាប់ធ្នាប់​សារ​ធា​រណៈ ពិសេស​ក្ដាប់​ឲ្យបាន​នូវ​ឧបាយកល សកម្មភាព​បង្ក​អរ​សន្ដិសុខ ឬ​ការ​ញុះញង់​នានា​ធ្វើអោយ​សង្គម​មាន​ចលាចល​។ ចាត់​វិធានការ​ការពា​រ​សន្ដិសុខ សណ្ដាប់ធ្នាប់​នៅ​តាម​ទី​អារាម ព្រះវិហារ​ចិន និង​វៀតណាម​ក៏ដូចជា​ទីសក្ការៈ និង​រមណីយដ្ឋាន​មួយចំនួន​ដែល​មាន​ការ​ប្រារព្ធ​ពិធីបុណ្យ​ផ្សេងៗ ដោយ​យកចិត្តទុកដាក់​បង្ការ​ទប់ស្កាត់​មិនឲ្យ​មាន​បទល្មើស​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ ជា​ពិសេស​សកម្មភាព​បង្ក​ការអុកឡុក​ដោយ​ក្មេង​ទំនើ​ង និង​ត្រូវ​រៀបចំ​សណ្ដាប់ធ្នាប់​ឲ្យបាន​ល្អ​ប្រសើរ​។​

ក្នុង​សេចក្តីជូនដំណឹង​បាន​បន្តទៀតថា ត្រូវ​រៀបចំ​សណ្ដាប់ធ្នាប់​ចរាចរណ៍ បង្ការ​ភាព​កកស្ទះ និង​បង្កើត​ការ​រឹតបន្ដឹង​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​សំដៅ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​បង្កលក្ខណៈ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅសួរសុខទុក្ខ​ញាតិមិត្ត ឬ​ទៅ​កំសាន្ដ​តាម​តំបន់​រមណីយដ្ឋាន​នានា ដោយ​ប្រព្រឹត្ដ​ទៅ​សប្បាយរីករាយ និង​សុវត្ថិភាព​។ អាជ្ញាធរ​ដែនដី​ត្រូវ​ដាស់តឿន​ប្រជាពលរដ្ឋ​ឲ្យ​ប្រុងប្រយ័​ត្ន ចំពោះ​អគ្គីភ័យ ជាពិសេស ទៀន ធូប នៅពេល​សែនព្រេន ភ្លើងចង្ក្រាន ចរន្ដ​អគ្គិសនី គ្រឿង​ឆេះ ព្រមទាំង​ហាមឃាត់​មិនឲ្យ​មាន​ការតាំង​លក់ ផាវ កាំ​ជ្រួច និង​គ្រឿងផ្ទុះ​ផ្សេងៗ ។ ជាមួយគ្នា​នេះ​ត្រូវ​ប្រមូលផ្ដុំ​កម្លាំង និង​មធ្យោបាយ​ប្រចាំការ ដើម្បី​ត្រៀម​ចេញ​អន្ដរាគមន៍​ពន្លត់ និង​សង្គ្រោះ​ហេតុការណ៍​អគ្គិភ័យ ដែល​អាច​កើតមានឡើង​ជា​យថាហេតុ​។​

ជាមួយគ្នានេះ ស្នងការដ្ឋាន​នគរបាល​ខេត្ត ក៏​បាន​ណែនាំ​ឱ្យ​មន្ត្រី​ទាំងអស់ ត្រូវ​បន្ដ​ពង្រឹង​កិច្ច​សហការ​ជាមួយ​ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ ជាពិសេស​ជាមួយ​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩ គ្រប់​ថ្នាក់ ដោយ​ត្រៀមកម្លាំង មធ្យោបាយ សម្ភារ សំដៅ​រួមចំណែក​ក្នុង​ការអនុវត្ត​សេចក្ដីណែនាំ​របស់​រាជរដ្ឋាភិបាល ក្នុង​ការបង្ការ​ទប់ស្កាត់​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩ ក្នុង​សហគមន៍​៕

Filed in: ព័ត៌មានជាតិ