ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​នៅក្នុង​កោះ​ពេជ្រ​!

កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​នៅក្នុង​កោះ​ពេជ្រ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅវេលា​ម៉ោង​00:៣០​នាទី​យប់​ឈានចូល ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០២២ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ចំការមន បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ពាក់ព័ន្ធ​ករណី លួច​ម៉ូតូ នៅក្នុង កោះ​ពេជ្រ ស្ថិតនៅ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​

​ជនសង្ស័យ​ទាំង​២​មានឈ្មោះ ៖
១. ឈ្មោះ ភាន់ ភោគ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ​។​
២. ឈ្មោះ បាន ពេជ្រ ភេទ​ប្រុស អាយុ​១២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ដើម​មៀន សង្កាត់ ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ​។​

​ក្រោម​វិធានការ​ជំនាញ​ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​សារភាព​ឲ្យដឹងថា កាលពី​វេលា​ម៉ោង​00:៣០​នាទី​យប់​ឈានចូល ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០២២ ពួកគេ​ពិតជា​បានធ្វើ សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​ម៉ាក icon នៅក្នុង​កោះ​ពេជ្រ ពិតប្រាកដ​មែន​។ បន្ទាប់ពី​ធ្វើ​សកម្មភាព លួច​ម៉ូតូ​បានសម្រេច ដោយ​ម៉ូតូ​ដែល បាន​លួច​នោះ​បញ្ឆេះ​មិន​ឆេះ ពួកខ្លួន​បាន​នាំគ្នា​ជិះ​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​DreamC125 រុញ និង​ធាក់​ពីក្រោយ រហូតមក​ដល់​គល់​ស្ពាន​ហង្ស​កោះ​ពេជ្រ ក៏​ត្រូវ​បាន​សន្តិសុខ​កោះ​ពេជ្រ​ឃាត់​សួរនាំ ស្របពេល​ដែល​កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌចំការមន ដែល​ល្បាត​នៅ​ជិត​ទីតាំង​នោះ​បាន​ធ្វើ​ការឃាត់ខ្លួន ពួកខ្លួន​យក​មក​មូលដ្ឋាន​ខណ្ឌ​តែម្តង​។ ជនសង្ស័យ​បាន​សារភាព​បន្តថា ពួក​ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​លួច​ជា​សម្ភារៈ​ផ្សេងៗ ច្រើន​លើក​មក​ហើយ ដូចជា​ទូរស័ព្ទដៃ កាបូប និង​សម្ភារៈ​ផ្សេងៗ​ទៀត ក្នុងខណៈពេល​ដែល​ម្ចាស់​ម៉ូតូ​កង់​បី ឬ​ម្ចាស់​រថយន្ដ​ចត​តាម​ទីសាធារណៈ ហើយ​គេង​លក់ និង​ពេល​មាន​មនុស្ស​កំពុង​អង្គុយ​ភ្លេចខ្លួន​នៅ​តាម​សួនច្បារ​សាធារណៈ ជាដើម​។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​នាក់ រួម​នឹង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕
#PhnomPenhGRK

Filed in: ព័ត៌មានជាតិ