ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ក្រុម​អ្នក​គុណ​និយម​ដែល​ដេញ​កាប់​គ្នា​យ៉ាង​អាណាធិបតេយ្យ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ​និង​ក្របួច​បាន​បណ្តើៗ​ហើយ​

ក្រុម​អ្នក​គុណ​និយម​ដែល​ដេញ​កាប់​គ្នា​យ៉ាង​អាណាធិបតេយ្យ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ​និង​ក្របួច​បាន​បណ្តើៗ​ហើយ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ក្មេងស្ទាវ​មួយក្រុម​មាន​គ្នា​ចំនួន​១០​នាក់ ជិះ​ម៉ូតូ​ចំនួន​៤​គ្រឿង ប្រដាប់​ដោយ​កាំបិត ដាវ បានធ្វើ​សកម្មភាព​វាយ និង​កាប់​ទៅលើ​ជនរងគ្រោះ​បណ្ដាលឲ្យ​រងរបួស​ធ្ងន់ នៅ​ចំណុច​កា​រ៉ាស់​សាំង​តេលា ផ្លូវវេង​ស្រេង កែង​ផ្លូវ​៣៧១ (​ផ្លូវ​សឡា​) កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២២ ត្រូវបាន អាវុធហត្ថ​រាជធានី​ភ្នំពេញ កំណត់​បាន​មុខសញ្ញា​ជា​បណ្តើរ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ហើយ គឺ​ឈ្មោះ អ៊ិន ឆាយ​ហួត ភេទ​ប្រុស អាយុ​១៧ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ នៅ​ចំណុច​ផ្ទះ​លេខ​93 ផ្លូវលំ ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ​។​

​ក្រោម​វិធានការ​ជំនាញ ជនសង្ស័យ អ៊ិន ឆាយ​ហួត បាន​សារភាព​ឲ្យដឹងថា ខ្លួន និង​បក្ខពួក ពិតជា​បាន​ធ្វើ​សកម្មភាព​វាយ និង​កាប់​ទៅលើ​ជនរងគ្រោះ ពិតប្រាកដ​មែន​។ ចំណែក​បក្ខពួក​ជនសង្ស័យ​ដែល​បាន​រត់គេចខ្លួន កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ធ្វើ​ការស្រាវជ្រាវ​ឃាត់ខ្លួន​បន្ត​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​។​

​បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ