ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​ស្រាវជ្រាវ​បង្ក្រាប​បាន​អ្នក​លួច​និង​អ្នកទទួលផល​ចោរកម្ម​ពាក់ព័ន្ធ​និង​ករណី​លួច​បូម​ប្រេង

កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​ស្រាវជ្រាវ​បង្ក្រាប​បាន​អ្នក​លួច​និង​អ្នកទទួលផល​ចោរកម្ម​ពាក់ព័ន្ធ​និង​ករណី​លួច​បូម​ប្រេង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពង់ឆ្នាំង​)៖ នៅ​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២២ វេលា​ម៉ោង​១០:៣០​នាទី ដោយ​បាន​ការអនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី សាក់ សា​រ៉ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង និង​មាន​ការសម្របសម្រួល​ពី​លោក អុិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​កំពង់ឆ្នាំង​។ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​អ​.​ហ​ស្រុក​រលាប្អៀរ ចំនួន​០៨ នាក់​ដឹកនាំ​ដោយ​លោក​វ​.​ឯក និល ប៊ុនធឿន មេបញ្ជាការរង​ទទួល​ការងារ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស បាន​ធ្វើ​ការឃាត់ខ្លួន ជនសង្ស័យ​ចំនួន​០៤​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​បទ​(​លួច​)​លក់​ប្រេង​អ្នកដទៃ និង​ទទួល​ផល​ចោរកម្ម ប្រព្រឹត្ត​កាល​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២២ វេលា​ម៉ោង​១០:៣០​នាទី នៅ​ចំណុច កា​រ៉ា​ស​សាំង​តេលា យីហោ​គ្រី​ស្តាល់ ស្ថិតនៅ​ភូមិ​ជ្រៃ​បាក់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​។​

​ជនសង្ស័យ​រួមមាន​៖
១/​ឈ្មោះ ជ្រិន គឹម​ជ្រុន ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ត្អួ​រលំ ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង​។​
២/​ឈ្មោះ ជុំ កុសល ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ជ្រៃ​បាក់ ឃុំ​ជ្រៃ​បាក់ ស្រុករ​លារ​ប្អៀ​រ ខេត្ត​កំពង់ឆ្នាំង​។​
៣/​ឈ្មោះ ផល ប្រេង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ខ្មែរ ឃុំ​ព្រៃ​ខ្មែរ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​។​
៤/​ឈ្មោះ កែវ ច​រណៃ ភេទ​ស្រី អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ខ្មែរ ឃុំ​ព្រៃ​ខ្មែរ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​។​
​ដកហូត​សម្ភារៈ វត្ថុតាង​រួមមាន​៖
១.​ទូរស័ព្ទដៃ​ចំនួន ០៤​គ្រឿង​
២.​រថយន្ត​០១​គ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ ភ្នំពេញ​២AB៤៩៦៦ ពណ៌​ខៀវ​។​
៣.​ម៉ូតូ​ចំនួន​០២​គ្រឿង ម៉ាក​C១២៥​ចំនួន ០១​គ្រឿង ពាក់​ស្លាក​លេខ កំពង់ឆ្នាំង​១L ១៣៥៩ ពណ៌​ខ្មៅ និង​ម៉ាក​ឃ្លីក ចំនួន​០១​គ្រឿង ពាក់​ស្លាក​លេខ​១k៤៤៣៦ ពណ៌​ស​។​
​បច្ចុប្បន្ន ជនសង្ស័យ​រួមទាំង​វត្ថុតាង កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូនទៅ​អយ្យកា​ចាត់ការ​តាម​នីតិវិធី​៕

Filed in: ព័ត៌មានជាតិ