ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​អភិបាលខេត្ត​ប៉ៃលិន ចុះ​ពិនិត្យ រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​តំបន់​រមណីយ៍ដ្ឋាន​ទឹកធ្លាក់​អូរ​តា​វ៉ៅ ហៅ​ទឹកធ្លាក់​ភ្នំ​ខៀវ ដើម្បី​ទទួល​ភ្ញៀវ​ទេសចរ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន នាពេលខាងមុខ

​អភិបាលខេត្ត​ប៉ៃលិន ចុះ​ពិនិត្យ រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​តំបន់​រមណីយ៍ដ្ឋាន​ទឹកធ្លាក់​អូរ​តា​វ៉ៅ ហៅ​ទឹកធ្លាក់​ភ្នំ​ខៀវ ដើម្បី​ទទួល​ភ្ញៀវ​ទេសចរ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន នាពេលខាងមុខ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ប៉ៃលិន ៖​នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង​ឯកឧត្តម​តំណាងរាស្ត្រ ព្រមទាំង​អភិបាលរង​ខេត្ត មន្ត្រី​ជំនាញ​រដ្ឋបាល​សាលាខេត្ត បាន​អញ្ជើញ​ចុះ​ពិនិត្យ ត្រៀម​រៀបចំ​រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ ដើម្បី​បើក​ទទួលភ្ញៀវ​ទេសចរ​នៅក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​នាពេល​ខាងមុខ​នេះ បន្ទាប់​ពី រមណីដ្ឋាន​នេះ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន ក្នុង​ការស្ថាបនា​ផ្លូវ​ឡើងទៅ និង​បាន​ធ្វើ​កែលំអរ បរិស្ថាន​មួយចំនួនធំ ដើម្បី​ជា​សោភ័ណភាព​បន្ថែម ក្នុង​ការទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។​

​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន គឺ​បាន​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​នូវ​រាល់​ការលំបាក និង​សំណូមពរ របស់​ប្រជាពលរដ្ឋ ព្រមទាំង​បាន​ខិតខំ​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឱ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ជាពិសេស​ការកសាង ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន​នានា​ដូចជា​៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម ហើយ បច្ចុប្បន្ននេះ រដ្ឋបាល ខេត្ត​ប៉ៃលិន បាន​ខិតខំ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ក្នុង​ខេត្ត ជាពិសេស​អភិវឌ្ឍន៍​តំបន់រ​ម្មណី​យដ្ឋា​ន​ទេសចរណ៍​នានា ឱ្យបាន​កាន់តែ​ល្អ​ឡើង ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​កំសាន្ត​ក្នុង​ខេត្ត​ប៉ៃលិន​យើង ឱ្យបាន​កាន់តែ​ច្រើនឡើង ដែល​ជា​កត្តា​មួយ​ចូលរួមចំណែក​ក្នុង​ការជំរុញ កំណើនសេដ្ឋកិច្ច ជីវភាព​របស់​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​ប្រសើរ​ឡើង​។​

​លោកជំទាវ បានបញ្ជាក់​ថា ដោយ​មើលឃើញ​ពី​សក្តានុពល នៃ​វិស័យ​ទេសចរ​ធម្មជាតិ និង​ដើម្បី​លើកកម្ពស់​សោភ័ណភាព រមណីដ្ឋាន​ធម្មជាតិ​ទឹក​ធ្លាក់អូរ​តាវ៉ៅ លោកជំទាវ បាន​ណែនាំ​អោយ​យុវជន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត សហការ​ជាមួយ​មន្ត្រី​ជំនាញ ធ្វើ​ការរៀបចំ​សណ្តាប់ធ្នាប់ អនាម័យ និង​កែរ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំង​រុះរើ​កញ្ចុះ​ដែល​ពុកផុយ​ចេញ និង​ដាក់​ជំនួស​ដោយ​កញ្ចុះ​ថ្មី រៀបចំ​ទី​សក្ការៈ​គោរព​បូជា សួនផ្កា​ចម្រុះ​ព៌ណ ដែល​មាន​រចនាបថ​បែប​ទាក់ទាញ ប្រកបដោយ​សុវត្ថិភាព សម្រាប់​ទទួល​ភ្ញៀវ​ទេសច​រណ៍ ចូល​មក​កម្សាន្ត​នៅ​លើ​ទឹកដី​ដ៏​តូច​ច្រឡឹង​នៃ​ខេត្ត​ត្បូង​ពេជ្រ​មួយ​នេះ​។​

​ក្នុងឱកាស​នោះ​ផងដែរ លោកជំទាវ ក៏​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ទាំងអស់ ដែល​មក​កំសាន្ត​តាមរ​ម្មណី​យដ្ឋា​ន​នានា​ក្នុង​ខេត្ត​ប៉ៃលិន ត្រូវ​រួមគ្នា​សំអាត​អនាម័យ​បរិស្ថាន ដោយ​ត្រូវ​វេច​ខ្ចប់​កាកសំណល់​សំរាម​ឲ្យបាន​ល្អ និង​នាំយកទៅ​ទុកដាក់​ឲ្យបាន​ត្រឹមត្រូ​វ​តាម​ក្បួនខ្នាត ជៀសវាង​ការ​បោះចោល​សំរាម​គ្មាន​សណ្តាប់ធ្នាប់ ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​សោភ័ណភាព និង​អនាម័យ​សាធារណៈ​។​

 

Filed in: ព័ត៌មានជាតិ