ទាន់ហេតុការណ៍
ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម

លោកស្រី ចោម ខ្វាន់ និង​ស្វាមី ប្រគល់ រថយន្ត​សា​រ៉ែ​ន​១​គ្រឿង និង​ថវិកា ៤​លាន​រៀល ជូន​ដល់​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ​!

លោកស្រី ចោម ខ្វាន់ និង​ស្វាមី ប្រគល់ រថយន្ត​សា​រ៉ែ​ន​១​គ្រឿង និង​ថវិកា ៤​លាន​រៀល ជូន​ដល់​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០២២ លោកស្រី ចោម ខ្វាន់ និង​ស្វាមី អគ្គនាយិកា​ក្រុមហ៊ុន​ស៊ី​អឹម និង​ជា​ម្ចាស់​ហាង​លក់​មាស​-​ពេជ្រ ចំរើន សុវត្ថិភាព បាន​ឧបត្ថម្ភ រថយន្ត​សា​រ៉ែ​ន​១​គ្រឿង និង​ថវិកា​ចំនួន ៤,០០០,០០០​រៀល ជូន​ដល់​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​ទុក​ប្រើប្រាស់​ក្នុង​អង្គភាព ជា​ពិសេស​រថយន្ត​សា​រ៉ែ​ន​នេះ ជា​មធ្យោបាយ​យ៉ាង​សំខាន់​សម្រាប់ រួមចំណែក​លើ​ការងារ​ចុះ​ប្រតិបត្តិ​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ដល់​ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ ក៏ដូចជា ការបង្ក្រាប​បទល្មើស​ផ្សេងៗ ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​។

ក្នុងឱកាស​នោះ លោក​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ជំនួស​មុខ​ឲ្យ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ប្រគល់​លិខិត​ថ្លែងអំណរគុណ ជូន​ដល់ លោកស្រី ចោម ខ្វាន់ និង​ស្វាមី ដែល​មាន​ទឹកចិត្ត​ស្រលាញ់​គាំទ្រ​អាវុធហត្ថ និង​ចូលរួម​ឧបត្ថម្ភ ដូច​ខាងលើ​នេះ​៕

Filed in: ព័ត៌មានជាតិ