ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

ឃាត់ខ្លួន​យុវជនម្នាក់ ពីបទរំលោភសេចក្តីទុកចិត្ត​ឆបោកយកម៉ូតូ​ហុងដា PCX

ឃាត់ខ្លួន​យុវជនម្នាក់ ពីបទរំលោភសេចក្តីទុកចិត្ត​ឆបោកយកម៉ូតូ​ហុងដា PCX
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ដោយ​អនុវត្តន៍​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា​លោក​វរសេនីយ៍ឯក លឹម ពុទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​មាន​ការសម្របសម្រួល​ទៅ​លើ​នីតិវិធី​ពី​ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២២ នៅ​ចំណុច​រង្វង់​មូល​សេះ​ហោះ ស្ថិតក្នុង​ភូមិ​ព្រែក​មហាទេព​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ​រួម​នឹង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​រំលោភ​លើ​ទំនុកចិត្ត (​យក​ម៉ូតូ​តាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​) ០១ ករណី​និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ ០១ នាក់​ឈ្មោះ ជា ពិសិដ្ឋ ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​កាលពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២១ ជនរងគ្រោះ​ឈ្មោះ សឺ​ន សា​ម៉ៃ ០​ភេទ​ស្រី​អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង បាន​ស្គាល់​ជនសង្ស័យ​ខាងលើ​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ដោយ​ជនសង្ស័យ​បាន​សួរនាំ​ជនរងគ្រោះ​ជា​របៀប​ញ៉ែ ហើយ​ជនសង្ស័យ​ក៏​បាន​ប្រាប់​ទៅ​ជនរងគ្រោះ​ថា គេ​ជា​គ្រូពេទ្យ​ទាហាន ប្រចាំការ​នៅ​ភ្នំពេញ ។ រហូត​ដល់​ថ្ងៃ​កើតហេតុ​ខាងលើ ជនសង្ស័យ​បាន​ប្រាប់​ទៅ​ជន​រងគ្រោះ​ថា យក​ថ្នាំ​វាក់​សាំង​ដូសទី​៣ មក​ខេត្ត​បាត់ដំបង ។ រហូតដល់​វេលា​ម៉ោង​១៣:០០​នាទី ជនសង្ស័យ​បាន​ខ​ល​ទៅ​ជនរងគ្រោះ​តា ម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ថា ខ្លួន​មក​ដល់​ខេត្ត​បាត់ដំបង​ហើយ ។ នៅ​មុខ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ពេលនោះ​ជនរងគ្រោះ​ក៏​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា PCX ពណ៌​ស​ស៊េរី​ឆ្នាំ​២០១៨​ពាក់​ស្លាក​លេខ​បាត់ដំបង​1AD-6850 ចេញពីផ្ទះ​មក​រក​ទិញ​ថ្នាំ​លេប​ផង ក៏​មក​ជួប​ជនសង្ស័យ​នៅ​ចំណុច​មុខ​ពេទ្យ ។ នៅពេល​ជួប​គ្នា​ជនសង្ស័យ​បាន​ប្រាប់​ជន​រងគ្រោះ​ថា រូបគេ​មិន​ទាន់​បាន​ហូបបាយ​ទេ ដោយ​អោយ​ជនរងគ្រោះ​ជូន​ទៅ​រក​កន្លែង​ហូបបាយ នៅ​ពេល​ដល់​កន្លែង​ហូបបាយ មាន​គេ​ខ​ល​តាម​ទូរស័ព្ទ​ថា អោយ​ជនសង្ស័យ​ទៅ​យក​ថ្នាំ ។ ពេល​នោះ​ជនសង្ស័យ​ក៏​បាន​ខ្ចី​សោរ​ម៉ូតូ​របស់​ជនរងគ្រោះ​ជិះ​ទៅ​យក​ថ្នាំ​ដោយ​ជិះ​សំដៅ​ទៅ​ខាង​ពេទ្យ​ធំ​វិញ ។ រហូត​ដល់​ប្រហែល​១០​នាទី​ក្រោយ មិន​ឃើញ​ជនសង្ស័យ​ម​ក​វិញ ទើប​ជនរងគ្រោះ​សម្រេចចិត្ត​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា កន្លងមក​ខ្លួន​ធ្លាប់បាន​ធ្វើ​សកម្មភាព​ដូច​ខាង​លើ​ចំនួន ០៤ លើក​មក​ហើយ គឺ​នៅក្នុង​ខេត្ត​ឧត្តរមានជ័យ​ចំនួន​០២​លើក​និង​នៅក្នុង​ខេត្ត​ពោធិ៍សាត់​ចំនួន​០២​លើក​

​វត្ថុតាង​ដកហូត​រួមមាន​៖
-​កូនសោរ​ម៉ូតូ​ចំនួន​០៥
-​ស៊ីម​កាត​ចំនួន​០៤
-​បណ្ណ័បើកបរ​ចំនួន​០១​សន្លឹក​
-​ស្លាក​លេខ​ម៉ូតូ​ចំនួន​០៧​សន្លឹក​
-​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ស្កុប​ពី​ពណ៌​ស​ស៊េរី​ឆ្នាំ​២០២២​ពាក់​ស្លាក​លេខ​សៀមរាប​1AK-2419
-​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០២២​គ្មាន​ស្លាក​លេខ​

​បច្ចុប្បន្ន ការិយាល័យ​ជំនាញ​កំពុងតែ​ធ្វើ​ការកសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

Filed in: ព័ត៌មានជាតិ