ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​អគ្គនាយកដ្ឋាន​គយ ចាប់ផ្ដើម​ចុះ​បង្ក្រាប​រថយន្ត​អត់​ពន្ធ​ហើយ បន្ទាប់​ពី​ទុក​រយៈពេល​ឱ្យ​ចូល​បង់ពន្ធ​ជាច្រើន​ខែ​

​អគ្គនាយកដ្ឋាន​គយ ចាប់ផ្ដើម​ចុះ​បង្ក្រាប​រថយន្ត​អត់​ពន្ធ​ហើយ បន្ទាប់​ពី​ទុក​រយៈពេល​ឱ្យ​ចូល​បង់ពន្ធ​ជាច្រើន​ខែ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) : កម្លាំង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋា​កម្ពុជា ចាប់ផ្តើម​ប្រតិបត្តិការ​ចុះ​បង្ក្រាប​រថ​យន្ត​អត់​ពន្ធ នៅតាម​ទីសាធារណៈ​ដូច​ភ្លៀងរលឹម បន្ទាប់​ពី​ទុក​រយៈពេល​ឱ្យ​ចូល​បង់ពន្ធ​ជាច្រើន​ខែ​។​

​ជាក់ស្តែង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋា​កម្ពុជា កាលពីដើម​ខែ​មករា ឆ្នាំ​២០២២​នេះ កម្លាំង​ជំនាញ​គយ បាន​ចុះ​ត្រួតពិនិត្យ​អនុលោមភាព នៅតាម​ទីសាធារណៈ​ដោយ​បង្ក្រាប បាន​នូវ​រថយន្ត​ស៊េរី​ទំនេី​ប​ចំនួន​០២ គ្រឿង​, មួយ​គ្រឿង​រថយន្ត​ម៉ាក Ford Ranger XLS Pick-up ចង្កូត​ឆ្វេង ពណ៌​ប្រផេះ ឆ្នាំ​២០១៩ និង​មួយ​គ្រឿង​ទៀត រថយន្ត​ម៉ាក Lexus NX 200t ចង្កូត​ឆ្វេង​ពណ៌​ស ឆ្នាំ​២០១៦ ដែល​បាន​ប្រើប្រាស់​ផ្លាកលេខ​ក្លែងក្លាយ​។
​ចំពោះ​ករណី​នេះ​គឺ​តម្រូវ​ឱ្យ​ម្ចាស់​ចូលខ្លួន មក​ដោះស្រាយ​ដោយ​បង់​ពន្ធអាករ និង​ពិន័យ​តាម​ច្បាប់​ជា​ធរមាន​។​

​សូមជម្រាបថា ដូច​អ្វី​ដែល​លោក​បណ្ដិត គុណ ញឹម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋា​កម្ពុជា បាន​ប្រកាស​អំពី​យុទ្ធនាការ​ចុះ​បង្ក្រាប​រថ​យន្ត​អត់​ពន្ធ​ទាំងនោះ ដោយ​អនុលោម​តាម​ខ្លឹមសារ​លិខិត​លេខ ៤៨២ ស​ជណ​.​ហ​ធ ចុះ​ថ្ងៃ​ទី​០២ ខែ​កញ្ញា ឆ្នាំ​២០២១ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី និង​យោង​តាម​សេចក្តីជូនដំណឹង​លេខ ១៩៨៣/២១ អគរ ចុះ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២១ របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋា​កម្ពុជា ស្តីពី​ការអនុវត្ត​គោលការណ៍ និង​យន្តការ​នៃ​ការប្រមូល​ពន្ធ​អាក​រលើ​រថយន្ត​គ្មាន​ពន្ធ​មាន​ស្រាប់ ក្នុង​ប្រទេស​ដែល​កំពុង​ជ្រក​ក្រោម​ផ្លាក​លេខ​ផ្សេងៗ​។ ចំណែក​ការអនុគ្រោះ​បន្ធូរបន្ថយ​ប្រាក់​ពន្ធ និង​អាករ​ត្រូវ​បង់​ចំនួន​១០% សម្រាប់​យន្ត​ចង្កូត​ឆ្វេង ត្រូវបាន​បញ្ចប់​កាលពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២១​។​

​គួររម្លឹកថា នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២១ លោក បណ្ដិត គុណ ញឹម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋា​កម្ពុជា បាន​លើកឡើង​ម្តង​ទៀត ពី​ឱ​សាទ​វាទ​នៃ​ការបន្ធូរបន្ថយ​ប្រាក់​ពន្ធ និង​អាករ ១០% សម្រាប់​រថយន្ត​ចង្កូត​ឆ្វេង គឺ​នៅ​ត្រឹម​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២១​។ ទន្ទឹមនឹងនេះ​ដែរ លោក​បណ្ដិត គុណ ញឹម ក៏​បាន​សង្កត់ធ្ងន់ថា យុទ្ធនាការ​បង្ក្រាប​នឹងត្រូវ​ចាប់ផ្តើម នៅក្រោយ​ឱសានវាទ​នេះ​។​

​ដើម្បី​ចៀសវាង​នូវ​ការខាតបង់​ជាយថាហេតុ សូម​ម្ចាស់​រថយន្ត​គ្មាន​ពន្ធ​ទាំង​ចង្កូត​ឆ្វេង និង​ចង្កូត​ស្តាំ ត្រូវ​រួសរាន់​ចូលខ្លួន ទៅ​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ​នាំ​ចូល​ឱ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​អាច​ចុះបញ្ជី​ធ្វើ​ផ្លាក​បើកបរ​លើ​ផ្លូវ​សាធារណៈ ស្របតាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៃ​កម្ពុជា ដែល​នៅ​ជា​ធរមាន​។​

​គួរបញ្ជាក់​ថា រាជរដ្ឋាភិបាល​ប្រមូល​ចំណូល​ថវិកាជាតិ បាន​ជិត​៥០​លាន​ដុល្លារ ពី​ការអនុញ្ញាត​ឲ្យ​រថយន្ដ​អត់​ពន្ធ​ចង្កូត​ស្ដាំ និង​ឆ្វេង ចូល​មក​បង់ពន្ធ ត្រឹម​ឱសានវាទ​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២១​កន្លងទៅ​៕​សហការី​

Filed in: ព័ត៌មានជាតិ