ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

មេ​ឈ្មួញ​ឈើ​ជើង​ខ្លាំង ប្រចាំ​ខេត្ត​ព្រះវិហារ កំពុង​មាន​ឥតទិពល ក្នុង​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់ ព្រៃ​អភិរក្ស​គូលែន​ព្រហ្ម​ទេព យ៉ាង​សុខ​សប្បាយ​!

មេ​ឈ្មួញ​ឈើ​ជើង​ខ្លាំង ប្រចាំ​ខេត្ត​ព្រះវិហារ កំពុង​មាន​ឥតទិពល ក្នុង​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់ ព្រៃ​អភិរក្ស​គូលែន​ព្រហ្ម​ទេព យ៉ាង​សុខ​សប្បាយ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រះវិហារ​) :​នៅ​ប្រភព​ថ្មីៗ​នេះ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​ព្រះវិហារ បានឲ្យដឹងថា បទបញ្ជា​របស់​លោក ប្រាក់ សុវណ្ណ អភិបាល នៃ​គណ​:​អភិបាល​ខេត្ត​ព្រះវិហារ ក្នុង​ការបង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​កំពុង​ក្លាយទៅជា​រឿង​ឥតន័យ ពីព្រោះ​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ខេត្ត​ព្រះវិហារ និង​លោក​នួន សុខុម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ និង​លោក​ម៉ែន សុជាតិ ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​ព្រះវិហារ មិន​ចាត់​វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទាំងនោះ​ឡើយ​។​

​ប្រភព​ពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ មួយចំនួន​បានឲ្យដឹងថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងភូមិ​ភារកិច្ច សង្កាត់​ប៉ា​ល់ហាល ក្រុង​ព្រះវិហារ ខេត្ត​ព្រះវិហារ គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ​។​ ការ​ដែល​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ប្រចាំការ​តាម​បណ្ដាល​ស្រុក​ទាំង​នោះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់ លោក នួន សុខុម នាយ​រដ្ឋបាល​ព្រៃឈើ ខេត្ត​ព្រះវិហារ ។​

​ប្រភព​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្ត​ព្រះវិហារ បានឲ្យដឹង​ទៀត ថា បច្ចុប្បន្ន​ឈ្មួញ​មួយចំនួន​បាន​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ពី​តំបន់​ព្រៃ​អភិរក្ស គូលែន​ព្រហ្ម​ទេព ព្រំប្រទល់​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​ព្រះវិហារ យ៉ាង​រលូន​ព្រោះ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ដែល​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ចូល​ហោប៉ៅ​។​

​ដូច្នេះហើយ​ទើប​លោកស្រី អ៊ិន ស្រី​ម៉ៅ អាច​ដឹក​ជញ្ជូន​ឈើ​ពី​តំបន់​អភិរក្ស​គូលែន ព្រហ្ម​ទេព ឆ្លងកាត់​ជា​ច្រើន​ស្រុក ទើប​មកដល់​​ភូមិ​ភារកិច្ច សង្កាត់​ប៉ា​ល់ហាល ក្រុង​ព្រះវិហារ ដែល​មាន​ទីតាំង​ដេប៉ូ​ច្រក​ចេញ​តែ​មួយ រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ក៏ដូចជា​លោក ពិ​ង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ និង​លោក​ម៉ែន សុជាតិ មន្ទីរ​បរិស្ថាន​ព្រះវិហារ ចាត់ទុក​បទល្មើស​ព្រៃឈើ​ជា​ឆ្នាំងបាយ និង​ជា​ប្រភព​ចំណូល​របស់​ខ្លួន ។​

​តាម​ការកត់សម្គាល់រ​បស់​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រះវិហារ បានឲ្យដឹងថា​÷ ការ​ដែល​ឈ្មួញ​ឈ្មោះ​លោកស្រី អ៊ិន ស្រី​ម៉ៅ អាច​បិទ​ព័ត៌មាន ដោយសារ​លោក​ស្រី​ទំនាក់ទំនង​បុគ្គលិក​ទូរទស្សន៍​ហង្ស​មាស​ម្នាក់​​ប្រចាំការ​ក្នុង​ខេត្ត ជា​អ្នល​ចែក​ប្រេងសាំង រាល់​អ្នកសារព័ត៌មាន​ណា ចុះ​ទៅ​ដល់​ទីតាំង​ដេប៉ូ​ឈើ ដើម្បី​បិទមាត់ បិទ ក ទើប​អាច​បន្ត​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​អភិរក្ស គូលែន​ព្រហ្ម​ទេព ខេត្ត​ព្រះវិហារ យ៉ាង​គឃ្លើន​គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​នៅ​ខេត្តព្រវិហារ​។ ដូច្នេះ​លោក​ប្រាក់ សុវណ្ណ អភិបាល​ខេត្ត​ព្រះវិហារ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ក្រសួង​កសិកម្ម និង​ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម មិន​គួរ​មើលរំលង​ភាព​អសកម្ម របស់​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ នោះទេ​។​

​មហាជន​ជាច្រើន​ស្នើសុំ ក្រសួង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ មេត្តា​ចាត់​កម្លាំង​ជំនាញ​ចុះ​ត្រួតពិនិត្យ​ស្រាវជ្រាវ​សេុី​បអង្កេត ចំពោះ​មន្ត្រី​ពាក់ព័ន្ធ​ជាមួយ​មេ​ឈ្មួញ​រក​សុ​ី​បទល្មើស​ព្រៃឈើ​ឈ្មោះ អ៊ិន ស្រី​ម៉ៅ និង​បក្ខពួក យក​មក​ផ្ដន្ទាទោស​តាម​និតិ​វិធី​ច្បាប់​ស្ដី​ពី​បទល្មើស​ព្រៃឈើ​ផង​៕

Filed in: ព័ត៌មានជាតិ