ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ឯកឧត្ដម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​PWG-RWSSH តំណាង​ឯកឧត្ដម​អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២១

​ឯកឧត្ដម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​PWG-RWSSH តំណាង​ឯកឧត្ដម​អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២១
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ស្វាយរៀង​៖​នា​ព្រឹក​ថ្ងៃ​សុក្រ ១២​កើត ខែ​បុស្ស ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២២ ​ឯកឧត្ដម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​PWG-RWSSH តំណាង​ឯកឧត្ដម​អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២១ និង​លើក​ទិសដៅ​ឆ្នាំ​២០២២ របស់​ក្រុម​ការងារ​បច្ចេកទេស​វិស័យ​ផ្គត់ផ្គង់​ទឹក ការសំអាត និង​អនាម័យ​ជនបទ​ថ្នាក់​ខេត្ត​(PWG-RWSSH) និង​ប្រកាស​លទ្ធផល​ពិនិត្យ​ផ្ទៀងផ្ទាត់ ODF ( ការឈប់​បន្ទោ​របង់​ពាសវាល​ពាសកាល ) ប្រជាជន​បាន​ប្រកាន់​យក​ឥរិយាបទ​សំអាត​ដៃ និង​ប្រើប្រាស់​ទឹកស្អាត ក្នង​ខេត្តស្វាយរៀង ដោយ​គណ​ម្មការ​ថ្នាក់ជាតិ ក្រោម​អធិបតីភាព ឯកឧត្ដម​បណ្ឌិត ជ្រុន ថេ​រ៉ា​វ៉ាត រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍​ជន និង​ឯកឧត្ដម ថោង ពោ​ជ អនុរដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍​ជន នា​សាលប្រជុំ​ន​ន្ទីរ អគារ ខ សាលាខេត្ត​ស្វាយរៀង ។

​កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី លោក​ប្រធាន​នាយកដ្ឋាន​ថែទាំ​សុខភាព​ជនបទ លោក លោកស្រី​អភិបាលរង​ក្រុង​ស្រុក​ទាំង​០៨ លោក​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជន​ខេត្ត លោក លោកស្រី គណកម្មការ​ផ្ទៀងផ្ទាត់ ODF ថ្នាក់ជាតិ លោក​ប្រធាន​សម្របសម្រួល​អង្គការ IDE ប្រចាំខេត្ត និង​ជា​ប្រធាន​សម្របសម្រួល​អង្គការ​ដៃគូ តំណាង​នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជនបទ នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ នាយកដ្ឋាន​ថែទាំ​សុខភាព​ជនបទ នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ លោក លោកស្រី ប្រធាន​មន្ទីរ នានា​ជុំវិញ​ខេត្ត​ដែល​ជា​សមាជិក PWG/RWSSH) លោក លោកស្រី លេខាធិការដ្ឋាន PWG/S តំណាង​អង្គការ​ដៃគូ​នានា​ក្នុង​ខេត្ត លោក លោកស្រី ប្រធានការិយាល័យ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​សហគមន៍​ក្រុង ស្រុក​ទាំង​៨​។​

​កិច្ចប្រជុំ​នេះ​រៀបចំ​ក្នុង​គោលបំណង
-​បង្ហាញ​វឌ្ឍនភាព​ការងារ​ផ្គត់ផ្គង់​ទឹក ការសំអាត និង អនាម័យ​ជនបទ ប្រចាំឆ្នាំ​២០២១ និង​ទិសដៅ​ឆ្នាំ​២០២២ ដែល​អនុវត្ត​ដោយ PWG/RWSSH ខេត្ត​ស្វាយរៀង ។​
-​ឆ្លុះបញ្ចាំង​ការពិនិត្យ​ផ្ទៀងផ្ទាត់ ODF ខេត្ត​ស្វាយរៀង ដោយ​គណកម្មការ​ថ្នាក់ជាតិ និង​ប្រកាស​លទ្ធផល ខេត្ត​ស្វាយរៀង​ទទួលបាន ODF 100% ស្រប​តាម​ការប្រកាស​លទ្ធផល​ផ្ទៃក្នុង​កាលពី​ថ្ងៃ​៣០ តុលា ឆ្នាំ​២០២១ ។

Filed in: ព័ត៌មានជាតិ