ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ឯកឧត្តម វេង សាខុន បាន​ទទួល​ជួប ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា និង​ក្រុម​អ្នកជំនាញការ​អាល្លឺម៉ង់ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​លើ​វិស័យ​កសិកម្ម និង​កសិពាណិជ្ជកម្ម​

​ឯកឧត្តម វេង សាខុន បាន​ទទួល​ជួប ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា និង​ក្រុម​អ្នកជំនាញការ​អាល្លឺម៉ង់ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​លើ​វិស័យ​កសិកម្ម និង​កសិពាណិជ្ជកម្ម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ នា​វេលា​ម៉ោង ១៥:០០ រសៀល​ថ្ងៃ​សុក្រ ១២​កើត ខែ​បុស្ស ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ទទួល​ជួប​ឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រុម​អ្នកជំនាញការ​អាល្លឺម៉ង់ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​លើ​វិស័យ​កសិកម្ម និង​កសិពាណិជ្ជកម្ម​។​

​មានមតិ​ស្វាគមន៍ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​នៃ​ប្រទេស​អាល្លឺម៉ង់​ដែល​បាន​ផ្តល់​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​ប្រសើរ​ដល់​កម្ពុជា​លើ​គ្រប់​វិស័យ​។ ចំពោះ​វិស័យ​កសិកម្ម ប្រទេស​អាល្លឺម៉ង់​បាន​និង​កំពុង​បន្ត​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​អនុវិស័យ​សំខាន់ៗ​សំដៅ ទី​១. ពង្រឹង​សមត្ថភាព​មន្ត្រី និង​ពង្រីក​សមត្ថភាព​សហគម​ន៍​កសិកម្ម ទី​២. ការលើកកម្ពស់​ខ្សែ​ច្រវាក់​តម្លៃ​កសិកម្ម ទី​៣. ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ការធ្វើ​កសិពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ី ទី​៤. ជួយ​ជំរុញ​ដល់​ការគ្រប់គ្រង​សហគមន៍​ស្រះ​ជម្រក​ត្រី និង​ការអភិវឌ្ឍ​វារីវប្បកម្ម ទី​៥. ការងារ​អភិរក្ស​តំបន់ដីសើម​ទន្លេមេគង្គ ទី​៦. ការងារ​ទប់ស្កាត់ ស្រាវជ្រាវ និង​វិភាគ​ជំងឺ​ឆ្កែឆ្កួត​ដែល​អាច​ឆ្លង​ពី​សត្វ​មក​មនុស្ស មនុស្ស​ទៅ​សត្វ​។ ការឧបត្ថម្ភ​គាំទ្រ​ទាំងអស់នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា គឺ​ពិតជា​បាន​ចូលរួមចំណែក​យ៉ាង​ធំ​មួយ​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​វិស័យ​កសិម្ម​នៅ​កម្ពុជា​។​

​នា​ឱកាស​នោះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​ធ្វើ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ហើយ​លោក​ក៏​បាន​បញ្ជាក់​អំពី​គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ​នា​រសៀល​នេះ​គឺ ដើម្បី​រាយការណ៍​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ជ្រាប​អំពី​ការសិក្សា ស្រាវជ្រាវ និង​ស្វែងយល់​អំពី​សក្ដានុពល​នៃ​វិស័យ​កសិកម្ម​កម្ពុជា ដែល​រូបលោក និង​ក្រុម​អ្នកជំនាញការ​អាល្លឺម៉ង់​បានសម្រេច ដើម្បី​ជួយ​ជំរុញ​ការងារ​នាំចេញ​ផលិតផល​កសិកម្ម​កម្ពុ​ជា​ទៅ​កាន់​ទីផ្សារ​អាល្លឺម៉ង់​បន្ថែមទៀត​។ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បន្ថែម​ថា ក្រុម​អ្នកជំនាញការ​អាល្លឺម៉ង់​ដែល​ចូលរួម​នា​រសៀល​នេះ គឺ​មកពី​ក្រុមហ៊ុន​ឯកជន​អាល្លឺម៉ង់​ធំៗ​ដែល​បាន និង​កំពុង​ធ្វើ​ការវិនិយោគ និង​នាំចេញ​ផលិតផល​កសិកម្ម​កម្ពុ​ជា​ទៅ​ទី​កាន់​ផ្សារ​អាល្លឺម៉ង់ ដៃគូ​អភិវឌ្ឍន៍ និង​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​ត្រៀមខ្លួន​ជាស្រេច ដើម្បី​រួមគ្នា​សហការ​ជាមួយ​ក្រសួង​លើ​ការងារ​មួយចំនួន​មាន​ជាអាទិ៍​៖ ការលើកកម្ពស់​សមត្ថ​ភាព​ប្រជាកសិករ និង​សហគមន៍​កសិកម្ម ការប្រើប្រាស់​ជី និង​ថ្នាំ​កសិកម្ម ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ការងារ​អនាម័យ​និង​ភូតគាម​អនាម័យ​ស្រប់តាម​ស្តង់ដារ​អាល្លឺម៉ង់ និង​អឺរ៉ុប តម្លៃ​នៃ​ការដឹកជញ្ជូន​ផលិតផល​កសិកម្ម​។​

​ជា​ការឆ្លើយតប ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្វាគមន៍ និង​រីករាយ​ចំពោះ​ការសិក្សា ស្រាវជ្រាវ និង​ជា​ពិសេស​បំណង​ចង់​ជួយ​ជំរុញ​ការនាំចេញ​ផលិតផល​កសិកម្ម​កម្ពុ​ជា​ទៅ​កាន់​ទីផ្សារ​អាល្លឺម៉ង់ និង​អឺរ៉ុប​។ ឯកឧត្តម​រដ្ឋមន្ត្រី​បន្ថែម​ថា ដើម្បី​ឱ្យ​ការងារ​នេះ​ទទួលបាន​ជោគជ័យ ត្រូវ​មាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ស្រប​តាម​អភិក្រម រដ្ឋ​-​ឯកជន​-​ដៃគូ​អភិវឌ្ឍន៍​- សហគមន៍​។ មួយវិញទៀត ត្រូវ​ជំរុញ និង​បំពេញ​ខ្សែ​ច្រវាក់​តម្លៃបន្ថែម​សំដៅលើ​ការងារ​កែច្នៃ វេច​ខ្ចប់ និង​ឃ្លាំង​ត្រជាក់​ប្រកបដោយ​គុណភាព សុវត្ថិភាព និង​ស្តង់ដារ​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្នើ​ឱ្យ​ក្រុម​អ្នកជំនាញការ​អាល្លឺម៉ង់ សហការ​ជាមួយ​មន្ត្រី​ជំនាញ​របស់​ក្រសួង​ពិភាក្សា និង​រួម​គ្នា​អនុវត្ត​ការងារ​នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម​-​សេដ្ឋកិច្ចជាតិ និង​ជា​ពិសេស​ប្រជា​កសិករ​កម្ពុជា​។​

 

Filed in: ព័ត៌មានជាតិ