ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

មិនធម្មតា​មែន ឈ្មោះ អូន (​ហៅ​បឹង​បុផ្ផា​) ដែល​ជា​ម្ចាស់ កាស៊ីណូ ចក្រ​វាល ជាយ​ដែន មួយ​កន្លែង​នេះ ទំនង​ផ្ដល់​លាភសក្ការៈ​យ៉ាងច្រើន​ទៅ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ ក្នុង​ខេត្ត​ត្បូងឃ្មុំ អស់ហើយ ទើប​ហ៊ាន​បើក​ល្បែងស៊ីសង​ខុសច្បាប់ បាន​ដោយ​រលូន​

មិនធម្មតា​មែន ឈ្មោះ អូន (​ហៅ​បឹង​បុផ្ផា​) ដែល​ជា​ម្ចាស់ កាស៊ីណូ ចក្រ​វាល ជាយ​ដែន មួយ​កន្លែង​នេះ ទំនង​ផ្ដល់​លាភសក្ការៈ​យ៉ាងច្រើន​ទៅ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ ក្នុង​ខេត្ត​ត្បូងឃ្មុំ អស់ហើយ ទើប​ហ៊ាន​បើក​ល្បែងស៊ីសង​ខុសច្បាប់ បាន​ដោយ​រលូន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​ត្បូងឃ្មុំ​) ÷ ម្ចាស់​ទីតាំង​សង្វៀន​បញ្ជល់មាន់​និង អាប៉ោង ហើយ​និង យូគី មួយ​កន្លែង​នេះ កំពុង​នាំ​បក្សពួក​ប្រមូលផ្ដុំ​ការជួបជុំ​!​បើក​ល្បែងស៊ីសង​ខុសច្បាប់ បាន​ដោយ​រលូន ជ្រក​ក្រោម​ស្លាក កាស៊ីណូ ចក្រ​វាល ជាយ​ដែន គេ​សង្ស័យ​អត់​មានច្បាប់​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល ទីតាំង​នេះ​នៅ​ចំណុច​ចំការកៅស៊ូ ស្ថិតនៅ​ភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បែរជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​មូលដ្ឋាន ធ្វើ​ព្រងើយ​មិន​ហ៊ាន​ធ្វើការ​បង្ក្រាប​!​ស្រប​តាម​រាជរដ្ឋាភិបាល ដាក់ចេញ​នូវ​គោលនយោបាយ ភូមិ​/ ឃុំ​/ សង្កាត់​/ ឲ្យមាន​សុវត្ថិភាព ។​

​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​ទទួលបាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ បានឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២២-​នេះ បាន​នាំគ្នា​លើក​ឡើង​ថា​÷ លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោក ម៉ុន មា​គា ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ កំពុង​បណ្ដែតបណ្ដោយ​ឲ្យឈ្មោះ អូន​
(​ហៅ​បឹង​បុផ្ផា​)​ដែល​ជា​ម្ចាស់ កាស៊ីណូ ចក្រ​វាល ជាយ​ដែន មួយ​កន្លែង​នេះ ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត ផ្ទុយ​ពី​គោល​ការ​ដែល​មានចែង​ក្នុង​ច្បាប់​អនុញ្ញាត​ឲ្យ​បើក កាស៊ីណូ ។​

​ដូច្នេះ​ទើប​មាន​សេចក្តីអំពាវនាវ​មក​ដល់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ជាពិសេស ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ សូម​ពិនិត្យ​ឡើងវិញ​ចំពោះ​ករណី​ម្ចាស់ កាស៊ីណូ ចក្រ​វាល ជាយ​ដែន មួយ​កន្លែង​នេះ កំពុង​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​បើកដៃ​ឲ្យ​ពលរដ្ឋ​ខ្មែរ នាំគ្នា​ចូល​ទៅ​លេង​ល្បែង​សុីសង​ភ្នាល់​ចាក់​លុយ​ខុស​ច្បាប់ យ៉ាង​ពពាក់ពពូន នៅក្នុង កាស៊ីណូ ចក្រ​វាល ជាយ​ដែន នៅ​ចំណុច​ចំការកៅស៊ូ មួយកន្លែង ស្ថិតនៅ​ភូមិ​/​ឃុំ ខាងលើ​នេះ​តែម្តង ។​ ​

​ប្រភព​ដដែល​ពី​ប្រជាពលរដ្ឋ​ហើយ​និង​អ្នក​ចូល​ទៅ​លេង​ល្បែង​ខុសច្បាប់ ជ្រក​ក្រោម​ស្លាក កាស៊ីណូ ចក្រ​វាល ជាយ​ដែន មួយ​កន្លែង​នៅ​ភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ បាន​និយាយ​ប្រាប់​ថា ក្នុង​មួយ​ថ្ងៃៗ​មាន​អ្នកជិះរថយន្ត​សេរី​ទំនើបៗ​និង​អ្នកជិះ​ម៉ូតូ មក​ពី​ចិត្ត​ឆ្ងាយ​នាំគ្នា​ចូល​ទៅ​លេង​ល្បែង​ជល់​មាន់​និង​អាប៉ោង ហើយ​យូគី ដូច​គេ​ទៅ​បុណ្យ​ហែរ​កឋិន​អញ្ចឹង​
​សម្រាប់​ការ​ភ្នាល់មាន់​ក្នុង ១​គូៗ​មាន​ដាក់​ដើម​ថា​ន់​ចាប់ពី​(១ ពាន់​.​ដុល្លារ​)​ទៅដល់​(៤ ពាន់ ដុល្លារ​)​ឯណោះ បើ​មាន​គូ​ពិសេស​វិញ​ភ្នាល់​ចាក់​លុយ​ច្រើន​ជាង​នេះ​ទៀត​ផង​
​ចំណែក​បៀ​អាប៉ោង ហើយ​និង យូគី ក៏​បើក​លេង​ជា​ទ្រង់ទ្រាយ​ធំ​ដូច​គ្នា​ផងដែរ​។​
​ប៉ុន្តែ​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោក ម៉ុន មា​គា ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ព្រមទាំង លោក វ៉ា សារិទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ បែរជា​នាំគ្នា​រក្សា​ភាព​ស្ងៀមស្ងាត់​បែបនេះ​ទៅ​វិញ​។​

 

Filed in: ព័ត៌មានជាតិ