ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ក្រៅ​ពី​ការងារ​ស្នូល វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៤ កងពល​តូច​ថ្មើរជើង​លេខ​៥១ បាន​បង្កបង្កើនផល និង​ចិញ្ចឹមសត្វ ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ​របស់​កងទ័ព និង​គ្រួសារ​កងទ័ព​!

ក្រៅ​ពី​ការងារ​ស្នូល វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៤ កងពល​តូច​ថ្មើរជើង​លេខ​៥១ បាន​បង្កបង្កើនផល និង​ចិញ្ចឹមសត្វ ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ​របស់​កងទ័ព និង​គ្រួសារ​កងទ័ព​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​បន្ទាយមានជ័យ​៖ ក្រៅ​ពី​ការងារ​ហ្វឹកហ្វឺន​រៀនសូត្រ និង​អនុវត្ត​ភារកិច្ច​ស្នូល​របស់​អង្គភាព ក្រោម​ការយកចិត្តទុកដាក់​របស់ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពល​តូច​ថ្មើរជើង​លេខ​៥១ និង​មាន​ការដឹកនាំ​ផ្ទាល់​ដោយ វរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៤ នៅ​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០២២ អង្គភាព​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៤ បាន​ជំរុញ​ដល់​បណ្តា​អង្គភាព​ចំណុះ បន្ត​ការងារ​បង្កបង្កើន​ផល និង​ចិញ្ចឹមសត្វ ដែល​ជា​ការច្នៃប្រឌិត​ធានា​ការចិញ្ចឹម​កងទ័ព​និង​គ្រួសារ​កងទ័ព​ដែល​មាន​ជីវភាព​ខ្វះខាត ពិសេស​ចូលរួម​អនុវត្ត​តាម​ផែនការ​យុទ្ធសាស្ត្រ​លើកស្ទួយ​វិស័យ​កសិកម្ម​ក្នុង​ស្រុក របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ជា​ការកត់សម្គាល់ ក្នុង​បេសកកម្ម ប្រតិបត្តិ​ការការពារ​ទប់ស្កាត់ ជម្ងឺ​ឆ្លងកូវី​ដ​.១៩ នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា ថៃ ក្នុង​ខេត្ត​បន្ទាយមានជ័យ វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៤ កងពល​តូច​ថ្មើរជើង​លេខ​៥១ បាន​ប្រមូល​ផល​បន្លែ​ចម្រុះ និង​សាច់​ផ្គត់ផ្គង់​ឲ្យដល់​កម្លាំង​អន្តរាគមន៍​ជួរមុខ ធានាបាន​នូវ​សុវត្ថិភាព​ចំណីអាហារ សុខមាលភាព​កងទ័ព ក្នុង​បេសកកម្ម​ល្បាត​ទាំងយប់ ទាំង​ថ្ងៃ​តាម​ផែនការ និង​បទបញ្ជា​របស់​ថ្នាក់លើ​។​

​សូមបញ្ជាក់​ថា អង្គភាព​បានធ្វើការ​ដាំ​ដុះ​បន្លែ​ចម្រុះ និង​ការ​ចិញ្ចឹមសត្វ តាម​ផែនការ​របស់​ថ្នាក់លើ​ដាក់ឲ្យ ជា​មធ្យម​បន្លែ​ចម្រុះ និង​ត្រី​សាច់ ត្រូវបាន​ធានា​ការងារ​ចិញ្ចឹម​ទ័ព និង​គ្រួសារ​កងទ័ព គ្រប់គ្រាន់ មួយ​ចំនួន​លើស​តម្រូវការ បាន​នាំយក​ទៅ​លក់​នៅ​ទីផ្សារ​សន្សំ​ថវិកា​ជួយ​កសាង​អង្គភាព និង​ការងារ​មនុស្សធម៌​៕

Filed in: ព័ត៌មានជាតិ