ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាល​រដ្ឋ​បាល​ខេត្ត​សៀមរាប បាន​ធ្វើ​ការចុះពិនិត្យ​ទីតាំង​ប្រកប​អាជីវកម្ម​សិប្បកម្ម​ធន​ធាន​រ៉ែ​គ្រប់​ប្រភេទ នៅក្នុង​ក្រុង​សៀមរាប​

​ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាល​រដ្ឋ​បាល​ខេត្ត​សៀមរាប បាន​ធ្វើ​ការចុះពិនិត្យ​ទីតាំង​ប្រកប​អាជីវកម្ម​សិប្បកម្ម​ធន​ធាន​រ៉ែ​គ្រប់​ប្រភេទ នៅក្នុង​ក្រុង​សៀមរាប​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​សៀមរាប​) :​នា​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០២២ ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាល​រដ្ឋ​បាល​ខេត្ត​សៀមរាប ក្រោម​ការដឹកនាំ​ដោយ លោក ពិន ប្រាកដ អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​ធ្វើ​ការចុះពិនិត្យ​ទីតាំង​ប្រកប​អាជីវកម្ម​សិប្បកម្ម​ធន​ធាន​រ៉ែ​គ្រប់​ប្រភេទ (​ជីក​អាចម៍ដី បូម​ខ្សាច់ ខ្សាច់​បក​) នៅក្នុង​ក្រុង​សៀមរាប និង​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​នាយករង​រដ្ឋបាល​សាលាខេត្ត លោកនាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត លោក លោកស្រី​មន្ទីរ​-​អង្គភាព ពាក់ព័ន្អ និង​មន្ត្រី​ជំនាញ​ពាក់ ម្ចាស់ ឬ​តំណាង​ទីតាំង​អាជីវកម្ម​។​

​ក្រុម​ការងារ​ចម្រុះ របស់​រដ្ឋបាល​ខេត្ត​សៀមរាប បាន​ធ្វើ​ការចុះពិនិត្យ​ចំនួន ០៤​ទីតាំង ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​
​ក្នុង​គោលបំណង​ដូចខាងក្រោម​៖
១-​ត្រួតពិនិត្យ​ទីតាំង​ការដ្ឋាន​របស់​ក្រុមហ៊ុន​នានា​ដែល​បាន​ស្នើសុំ​អាជ្ញា​បណ្ណ​សិប្បកម្ម​ធនធាន​រ៉ែ ពី​រដ្ឋបាល​ខេត្ត និង​អាជ្ញា​បណ្ណ​ចល័ត​ពី​រដ្ឋបាល​ក្រុង​សៀមរាប លើ​លក្ខណៈ​បច្ចេកទេស និង​អនុវត្ត​តាម​វិធានការ​ច្បាប់​ចំពោះ​ក្រុមហ៊ុន​ណា​ដែល​អនុវត្ត​ផ្ទុយ​ពី​លក្ខខណ្ឌ​បច្ចេកទេស​ដែល​មានចែង​ក្នុង​អាជ្ញា​បណ្ណ ខុស​ពី​គោលការណ៍​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា​។​
២-​អប់រំ ផ្សព្វផ្សាយ​អំពី​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ថ្មីៗ​ដល់​អាជីវករ ឱ្យ​គោរព​តាម និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន ព្រមទាំង​ការដឹកជញ្ជូន​ត្រូវ​មាន​ការ​គ្រប​ឱ្យបាន​ត្រឹមត្រូវ មិន​ត្រូវ​ដឹក​លើស​ទម្ងន់ និង​បើកបរ​លើស​ល្បឿន​កំណត់ និង​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ដាំ​ដើមឈើ និង​ធ្វើ​របង​ព័ទ្ធជុំវិញ​រណ្តៅ​របស់ខ្លួន ដើម្បី​ការពារ​សត្វពាហនៈ និង​មនុស្ស ដែល​អាច​មាន​គ្រោះថ្នាក់​ជា​យថាហេតុ​។​
៣-​ត្រួតពិនិត្យ​ការធ្វើការ​អាជីវកម្ម​សិប្បកម្មធ​ន​ធាន​រ៉ែ​ដែល​ពុំ​មាន​អាជ្ញា​បណ្ណដោយ​ធ្វើ​ការចុះ​បិទ និង​អនុវត្ត​តាម​នីតិវិធី​ច្បាប់​៕​សហការី​

 

Filed in: ព័ត៌មានជាតិ