ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន ប្រជុំ​ទ្វេភាគី​ជាមួយ​អគ្គសេនាធិការ​កងទ័ព​ប្រជាជន​វៀតណាម តាម​ប្រព័ន្ធ​វីដេអូ​

នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន ប្រជុំ​ទ្វេភាគី​ជាមួយ​អគ្គសេនាធិការ​កងទ័ព​ប្រជាជន​វៀតណាម តាម​ប្រព័ន្ធ​វីដេអូ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០២២ នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ជួបពិភាក្សា​ការងារ​ជាមួយ ឧត្តមសេនីយ៍ឯក​បម្រុ​ង ង្វៀន តឹង​គឿង អនុ​រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស និង​ជា​ប្រធាន​អគ្គសេនាធិការ​កងទ័ព​ប្រជាជន​វៀតណាម តាម​ប្រព័ន្ធ​វីដេអូ​។​

​ក្នុងជំនួប​នោះ ភាគពីរ​ទាំងពីរ បាន​ផ្លាស់ប្តូរ​យោបល់​គ្នា អំពី​ស្ថានភាព​ជំងឺ​កូវី​ដ​-១៩ ជាពិសេស ការចូលរួម​របស់​ក​ង​ទ័ព​ជាមួយ​រដ្ឋាភិបាល នៅ​ក្នុង​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ និង​ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនៈ ។​

​ភាគី​ទាំងពីរ ក៏បាន​លើកឡើង​អំពី​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព​ប្រទេស​ទាំង​ពីរ​នា​ពេលកន្លងមក និង​បាន​បង្ហាញ​ជំហរ​រួមគ្នា​ក្នុង​ការបន្ត​ពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ថែម​ទៀត ពិសេស​កិច្ចសហប្រតិបត្តិការ​សង្គ្រោះ​គ្រោះមហន្តរាយ ការផ្លាស់ប្ដូរ​ទស្សនៈកិច្ច​រវាង​កងទ័ព​ប្រទេស​ទាំង​ពីរ ក្រោយ​ស្ថានភាព​កូវី​ដ​-១៩ បាន​ធូរស្រាល​។​

​ក្នុងនាម​កងយោធពល​ខេមរភូមិន្ទ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អគ្គមេបញ្ជាការ​កងទ័ព​អាស៊ាន​លើ​ក​ទី​១៩ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន បាន​អញ្ជើញ ឧត្តមសេនីយ៍​បម្រុង ង្វៀន តឹង​គឿង ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ដោយ​ផ្ទាល់​នៅ​រាជធានី​ភ្នំពេញ នា​អំឡុង​ខែ​មីនា ឆ្នាំ​២០២២ ខាងមុខនេះ​៕​

Filed in: ព័ត៌មានជាតិ