ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

លោកជំទាវ បាន ស្រីមុំ អញ្ជើញ​បើក​បវេសនកាល ឆ្នាំ​សិក្សា ២០២១-២០២២ ក្នុង​បរិវេណ វិទ្យាល័យ ហ៊ុន​សែន ក្រុង​ទេពនិម្មិត​ប៉ៃលិន

លោកជំទាវ បាន ស្រីមុំ អញ្ជើញ​បើក​បវេសនកាល ឆ្នាំ​សិក្សា ២០២១-២០២២ ក្នុង​បរិវេណ វិទ្យាល័យ ហ៊ុន​សែន ក្រុង​ទេពនិម្មិត​ប៉ៃលិន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ លើកឡើងថា ប្រទេសជាតិ​មួយ​អភិវឌ្ឍ​ទៅ​បាន គឺ​អាស្រ័យ​លើ​ធនធានមនុស្ស​នៃ​ប្រទេស​នោះ មានន័យថា​ប្រជាពលរដ្ឋ ត្រូវ​មាន​ការអប់រំ​ខ្ពស់ មានចំណេះដឹង​ជ្រៅជ្រះ មាន​សីលធម៌​ក្នុង​ការរស់នៅ ដែល​ទាំងអស់​នេះ បានមក​ពី​ការអប់រំ​បណ្ដុះបណ្ដាល​នៅ​សាលា និង​នៅក្នុង​គ្រួសារ ។​

​លោកជំទាវ ក៏​លើកទឹកចិត្ត ដល់​យ​ក្មួយៗ​សិស្សានុសិស្ស សម្រាប់​បវេសនកា​រថ្មី​នេះ ត្រូវ​ខិតខំ​រៀនសូត្រ​យកចំណេះ​ដឹង​ពី​លោកគ្រូ​អ្នកគ្រូ ធ្វើ​ជា​សិស្ស​ល្អ កូន​ល្អ ពលរដ្ឋ​ល្អ​នៅក្នុង​សង្គម និង​ត្រូវ​ជៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន ។ ក្រៅ​ពី​ការសិក្សា​នៅ​សាលារៀន ក្មួយៗ គួរ​ឆ្លៀតពេល​រៀន​ជំនាញ​បច្ចេកទេស ធ្វើ​ការដាំដុះ​បន្លែ ដំណាំ​ហូប​ផ្លែ និង​ចិញ្ចឹមសត្វ​ឱ្យបាន​ច្រើន ដើម្បី​ជួយ​សម្រួល​បន្ទុកគ្រួសារ និង​បង្កើន​ជំនាញ​សម្រាប់​ខ្លួនឯង

​ក្នុងឱកាស​នោះ​ដែរ លោកជំទាវ បាន​កោតសរសើរ​ដល់​លោកគ្រូ​អ្នកគ្រូ បុគ្គលិក​អប់រំ និង​ថ្នាក់ដឹកនាំ​មន្ទីរអប់រំ ដែល​បាន​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ពី បង្ហាត់បង្រៀន​ដល់​សិស្សានុសិស្ស ទោះ​ឋិត​ក្នុង​បរិបទ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ តាមរយៈ​ការបង្រៀន​ផ្ទាល់​និង​ការបង្រៀន ពី​ចំងាយ (​អន​ឡាញ ) ។​

​លោកជំទាវ អភិបាលខេត្ត ក៏​បាន​ផ្ដាំផ្ញើ​ដល់​សិស្សានុសិស្ស​ទាំងអស់ ត្រូវ​ចៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន ហើយ​ខិតខំ​រៀនសូត្រ​ដើម្បី​ក្លាយជា​សិស្ស​ល្អ កូន​ល្អ មិត្ត​ល្អ ជា​ធនធានមនុស្ស​ជួយ​សង្គម​អោយមាន​ការរីកចម្រើន ។ លោកជំទាវ​បាន​បន្តថា ដើម្បី​ចៀសបាន​ពី​ស្លាប់​ដោយ​វីរុស​កូវី​ដ​១៩ បំលែង​ថ្មី (​អូ​មី​ក្រុង​) ក្មួយៗ​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩​ឲ្យបាន​គ្រប់​គ្នា ដូច្នេះ​សូម​ក្មួយៗ លោកគ្រូ​អ្នកគ្រូ ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​ដូសទី​៣ សូម​មកចាក់​វ៉ាក់សាំង​ឲ្យបាន​គ្រប់គ្នា និង​ត្រៀម​ខ្លួន សម្រាប់​ដូសទី​៤​ផងដែរ​។

​យោង​តាម​របាយកាណ៍ លោក តង់ ធារ៉ា ប្រធាន មន្ទីរ អប់រំ យុវជន និង កីឡា ខេត្ត ប៉ៃលិន បានឱ្យ ដឹងថា ឆ្នាំ​សិក្សា​ថ្មី​២០២១-២០២២ គ្រឹះស្ថាន សិក្សា សាធារណៈ ទូទាំង ខេត្ត នឹង ដំណេីរ​ការរៀន និង​បង្រៀន មាន​មធ្យមសិក្សា ៩​កន្លែង វិទ្យាល័យ ចំនួន​០២ កន្លែង និង​អនុវិទ្យាល័យ ចំនួន​០៧ កន្លែង ​មាន​សិស្ស​សរុប ៥៧២៣ នាក់ ក្នុងនោះ​ស្រី ៣១១៦ នាក់ បឋមសិក្សា សាធារណៈ និង​ឯកជន ចំនួន ៥៦​សាលា មាន​សិស្ស​សរុប ១១៧៥៤ ស្រី ៥៦៩៥ នាក់ មេ​តេ​យ្យ សាធារណៈ មត្តេយ្យ សហគមន៍ និង​មត្តេយ្យ​ឯកជន ២០៦០ នាក់ ស្រី ៨៣៧​នាក់ ។ បុគ្គលិក អប់រំ សរុប ៨២៥ នាក់ ស្រី ៤០១​នាក់ ។​

Filed in: ព័ត៌មានជាតិ