ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

មេបញ្ជាការ កងពល​តូច​ថ្មើរជើង​លេខ​៥១ អញ្ចើញ​ចុះ​ពិនិត្យ​ការងារចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ដូសទី​៣ (​ដូស​ជំរុញ​)

មេបញ្ជាការ កងពល​តូច​ថ្មើរជើង​លេខ​៥១ អញ្ចើញ​ចុះ​ពិនិត្យ​ការងារចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ដូសទី​៣ (​ដូស​ជំរុញ​)
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​) នៅ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២២​នេះ ក្រុមគ្រូពេទ្យ​ចល័ត​កងពលតូច​ថ្មើរជើង​លេខ​៥១ បានបេ​ី​ក​យុទ្ធនាការ​ចាក់​វ៉ាក់សាំ​ង​ដូ​ស​ទី​៣ (​ដូស​ជំរុញ​) ជូន​ប្រជាពលរដ្ឋ​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ក្នុង​យុទ្ធនាការ ចាក់​វ៉ាក់សាំង​ដូសទី​៣​នេះ ជូន​ប្រជាពលរដ្ឋ ដោយ​មាន​ការដឹកនាំ​ផ្ទាល់ ពី​សំណាក់ ឧត្តសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពល​តូច​ថ្មើរជើង​លេខ​៥១​។

​លោក​មេបញ្ជាការ បានបញ្ជាក់​ថា​តាម​ផែនការ ការចាក់​វ៉ាក់សាំង ជូន​ប្រជាពលរដ្ឋ កងពល​តូច​ថ្មើរជើង​លេខ​៥១ ទទួល​ចាក់​ជូន​ប្រជាពលរដ្ឋ​ចំនួន ២​ទីតាំង ក្នុង​ស្រុក​ព្រះនេត្រព្រះ និង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ ដោយ​មាន​ការចូលរួម​ចាក់​ដោយ​ស្ម័គ្រចិត្ត​ពី​ប្រជាពលរដ្ឋ និង​មាន​កិច្ចសហការ​ល្អ បង្កលក្ខណៈ​ងាយស្រួល ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន រដ្ឋបាល​ស្រុក ក្រុង ប្រជាពលរដ្ឋ​បាន​មក​ចាក់​វ៉ាក់សាំង​បង្កា​ជំងឺ​កូវី​ដ​-១៩ ដូសទី​៣​នេះ ដោយ​ក្រុម​រថយន្ត​ចល័ត កងពល​តូច​ថ្មើរជើង​លេខ​៥១ យោធភូមិភាគ​ទី​៥ បាន​ដំណើរការ​ចាក់​ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ​តាម​អនុសាសន៍​ដ៍​ខ្ពង់ខ្ពស់ របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ក្នុងឱកាស​នោះ​ផងដែរ ឧត្តសេនីយ៍ត្រី សឹង្ហ ទុំ ក៏​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ទទួល​ការចាក់​វ៉ាក់សាំង​ដូសទី​៣ (​ដូស​ជំរុញ​) រួច ត្រូវអនុវត្ត​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ និង​បន្ត​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល ជាពិសេស​វិធានការ ៣​កុំ ៣​កា​ពារ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នូវ​ជំងឺ​កូវី​ដ​-១៩ ដ៏​កាច​សាហាវ​នេះ​។

​ឆ្លើយតប​ទៅនឹង​ការផ្តល់ជូន​នូវ​វ៉ាក់សាំង​ដូសទី​៣​នេះ ប្រជាពលរដ្ឋ​បាន​សម្តែង​សេចក្តីត្រេកអរ រីករាយ និង​រំភើប​ឥតឧបមា ដល់​ប្រមុខ​រាជរដ្ឋាភិបាល និង​បាន​សម្តែង​នូវ​ក្តី​ត្រេកអរ​ក្រៃលែង ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ជាពិសេស​សូម​គោរព​អរគុណ​ជូន​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្តេច​បាន​យកចិត្តទុកដាក់ និង​គិតគូរ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ ព្រមទាំង​អរគុណ​ចំពោះ​អាជ្ញាធរ សមត្ថកិច្ច និង​ក្រុមការងារ​ចុះ​ចាក់​វ៉ាក់សាំង​ជូន​ពួក​គាត់​នា​ពេល​នេះ​៕

Filed in: ព័ត៌មានជាតិ