ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​អបអរ​ទិវា​ទិវា​ជ័យជម្នះ ៧ មករា ២០២២ លោក​ឧត្តមសេនីយ៍ត្រី តឹក ប៊ុនធឿន និង​លោក​ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បាន​នាំយក​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ និង​យោធិន​ជួប​ការលំបាក ចំនួន ២០០​គ្រួសារ​

​អបអរ​ទិវា​ទិវា​ជ័យជម្នះ ៧ មករា ២០២២ លោក​ឧត្តមសេនីយ៍ត្រី តឹក ប៊ុនធឿន និង​លោក​ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បាន​នាំយក​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ និង​យោធិន​ជួប​ការលំបាក ចំនួន ២០០​គ្រួសារ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​បន្ទាយមានជ័យ​÷ លោក​ឧត្តមសេនីយ៍ត្រី តឹក ប៊ុនធឿន មេបញ្ជាការរង ទិស​ទី​១ បន្ទាយមានជ័យ បាន​នាំយក​អំណោយ​ក្រុមហ៊ុន ប៉ាង ណា​គ្រី រៀល​អេ​ស្ទេត អង្ករ ចំនួន ២​តោន មី ចំនួន ២០០​កេស ត្រីខ ចំនួន ២០០​យួរ ទឹកត្រី ចំនួន ២០០​យួរ ទឹកស៊ីអ៊ីវ ចំនួន ២០០​យួរ មក​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ ក្រីក្រ កងទ័ព និង​គ្រួសារ​កងទ័ព ចំនួន ២០០​គ្រួសារ នៅ​ស្រុក​ម៉ាឡៃ​។​

​ពិធី​នេះ​បាន​រៀបចំឡើង​នៅក្នុង​ទីបញ្ជាការ វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១១ ស្ថិត​នៅក្នុង​ស្រុក​ម៉ាឡៃ​ខេត្ត​បន្ទាយមានជ័យ​។​

​ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ត្រី តឹក ប៊ុនធឿន មេបញ្ជាការរង​ទិស​ទី​១​បន្ទាយមានជ័យ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពល​តូច​ថ្មើរជើង​លេខ​៥១ លោក​វរសេនីយ៍ត្រី លឹម វណ្ណា​រិទ្ធិ មេបញ្ជាការ​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១១ លោក​វរសេនីយ៍ទោ តាំង សុខ​ហៃ និង​ភរិយា​។​

​ក្នុងឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៍ត្រី តឹក ប៊ុនធឿន ឆ្លៀត​ឱកាស​នៃ​ទិវា​ជ័យជម្នះ ៧ មករា ២០២២​នេះ បាន​ពាំនាំ​អំណោយ​របស់​ក្រុមហ៊ុន​ប៉ាង​ណាគ្រី រៀល​អេ​ស្ទេត មក​ចែក​ជូន​រួមមាន​៖

​ប្រជាពលរដ្ឋ​ជួប​កសរ​លំបាក ចំនួន ៥០​គ្រួសារ មកពី​ឃុំ​នៃ​ស្រុក​ម៉ាឡៃ​
​យោធិន​ជួប​ការលំបាក វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១១ ចំនួន ៣០​នាក់
​យោធិន​ជួប​ការលំបាក វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៣ ចំនួន ៣៥​នាក់ និង​គ្រួសារ​យោធិន ចំនួន ៣៥​គ្រួសារ យោធិន​ជួប​ការលំបាក វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៤ ចំនួន ២៥​នាក់ និង​គ្រួសារ​យោធិន ចំនួន ២៥​គ្រួសារ ដោយ​មួយ​គ្រួសារៗ ទទួលបាន​អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និង​ទឹកបរិសុទ្ធ​ផងដែរ​។​

​ក្នុងឱកាស​ថ្ងៃ​ជ័យជម្នះ ៧​មករា ២០២២ នេះ​ផង​ដែរ លោក​ឧត្តមសេនីយ៍ ក៏​បាន​រម្លឹក​អំពី​ការខិតខំ​ប្រឹងប្រែង​របស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ក្នុង​ការបញ្ចប់​សង្គ្រាម​រក​សន្តិភាព​ជូន​ប្រជាពលរដ្ឋ​និង​ធ្វើ​ការអភិវឌ្ឍ​តំបន់​សង្គ្រាម​នៅ​ក្នុង​ទឹកដី​ម៉ាឡៃ​នេះ​ឲ្យទៅជា​តំបន់​សេដ្ឋកិច្ច​។ ហើយ​បច្ចុប្បន្ន​នេះ មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ជា​ពិសេស​មាន​វិនិយោគទុន​ជាច្រើន​បាន​បណ្ដាក់ទុន​ដូចជា ឧកញ៉ា ឡេង ណា​វ៉ាត់​ត្រា ក្រុមហ៊ុន ប៉ាង ណា​គ្រី ដែល​កំពុងតែ​ធ្វើ​ការអភិវឌ្ឍ​តំបន់​នេះ​ឲ្យទៅ​ជា​កន្លែង​កំសាន្ត​មាន​កាស៊ីណូ រោងចក្រ ដើម្បី​រក​ការងារ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​មាន​ការងារ​ធ្វើ ចៀសវាង​ការ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ ដោយ​ប្រថុយប្រថាន​នឹង​គ្រោះថ្នាក់ លោក​បញ្ជាក់​ឲ្យដឹង​ទៀតថា បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន បា​ង ណា​គ្រី កំពុង​ត្រូវការ​កម្លាំង​ពលកម្ម​យ៉ាងខ្លាំង និង​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​កុំឲ្យ​ធ្វើការ​ចំណាកស្រុក ព្រោះ​ការ​ធ្វើ​ការងារ​នៅក្នុង​ស្រុក​ក៏​មាន​តម្លៃ​មិន​ខុស​គ្នា​នោះទេ ណាមួយ​អាច​នៅ​ជួបជុំ​គ្រួសារ​ទៀត​ផង​៕

Filed in: ព័ត៌មានជាតិ