ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

កងពល​តូច​ថ្មើរជើង​លេខ​៥១ បាន​បន្ត​ខិតខំ​បង្កបង្កើន​ផល និង​ចិញ្ចឹមសត្វ ដើម្បី​បន្ថែម​លើ​គោល​របប​ហូប​ប្រចាំថ្ងៃ និង​ជួយ​ទ្រទ្រង់​ជីវភាព​កងទ័ព និង​គ្រួសារ​កងទ័ព​

កងពល​តូច​ថ្មើរជើង​លេខ​៥១ បាន​បន្ត​ខិតខំ​បង្កបង្កើន​ផល និង​ចិញ្ចឹមសត្វ ដើម្បី​បន្ថែម​លើ​គោល​របប​ហូប​ប្រចាំថ្ងៃ និង​ជួយ​ទ្រទ្រង់​ជីវភាព​កងទ័ព និង​គ្រួសារ​កងទ័ព​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​) ក្រៅ​ពី​ការងារ​ហ្វឹកហ្វឺន​រៀនសូត្រ និង​អនុវត្ត​ភារកិច្ច​ស្នូល អង្គភាព​បាន​បន្ត​ការបង្កបង្កើន​ផល និង​ចិញ្ចឹមសត្វ ដើម្បី​ជួយ​ធានា​ការរស់នៅ​របស់​កងទ័ព និង គ្រួសារ​កងទ័ព​ដែល​មាន​ជីវភាព​ខ្វះខាត ពិសេស​ចូលរួម​អនុវត្ត​តាម​ផែនការ​យុទ្ធសាស្ត្រ​លើកស្ទួយ​វិស័យ​កសិកម្ម​ក្នុង​ស្រុក របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​សូមបញ្ជាក់​ថា​ក្រោម​ការយកចិត្តទុកដាក់ និង​ណែនាំ​របស់ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពល​តូច​ថ្មើរជើង​លេខ​៥១ គ្រប់​កងឯកភាព​ទាំងអស់​ចំណុះ​កងពល ឱ្យ​បន្ត​ខិតខំ​ការងារ​បង្កបង្កើនផល និង​ចិញ្ចឹមសត្វ បន្ថែម​លើ​គោល​របប​ហូប​ប្រចាំថ្ងៃ សម្រាប់​កម្លាំង​ជួរមុខ និង​កម្លាំង​ត្រៀម​ក្នុង​ទីតាំង និង​មួយចំនួន​លើស​តម្រូវការ លក់​ទៅ​ទីផ្សារ សន្សំ​ថវិកា កសាង​ក្នុង​អង្គភាព​នីមួយៗ​។​

​គួរកត់សំគាល់​ថា ក្នុង​ឆ្នាំ​២០២១​នេះ ដោយ​កងកម្លាំង​របស់​កងពល​តូច​ថ្មេី​រជេី​ង​លេខ​៥១ ក្រៅ​ពី​បាន​ចេញ​ប្រតិបត្តិការ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ និង​កងកម្លាំង​ត្រៀម​អន្តរាគមន៍​នៅក្នុង​ទីតាំង គ្រប់​អង្គភាព​បាន​ខិតខំ​ការងារ​បង្កបង្កើនផល និង​ចិញ្ចឹមសត្វ បន្លែ​គ្រប់​មុខ និង​ត្រី​សាច់​មួយ​ចំនួន​បន្ថែម​ដល់​កម្លាំង​ជួរមុខ ធានា​បាន​ហូប​ប្រចាំ​ថ្ងៃ​គ្រប់គ្រាន់ សុវត្ថិភាព និង​សុខភាព​ល្អ​ដល់​កងកម្លាំង​។ ក្រៅពីនោះ​លោក​មេបញ្ជាការ​បាន​ក្រើនរំលឹក​ជា​រឿយៗ​ទៅ​លើ​ការអនុវត្ត​វិធានការ​ការពារ ៣​កុំ ៣​ការពារ របស់​រាជរដ្ឋាភិបាល​ដើម្បី​បង្កា​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩៕

Filed in: ព័ត៌មានជាតិ