ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

រថយន្ត​សាំ​យ៉ុង​ដឹកឈើ​មួយ​គ្រឿង​អស់លក្ខណ៍​ត្រូវបាន​កំលាំង​កង​រាជ អាវុធហត្ថ ស្រុក​អូរយ៉ាដាវ​ធ្វើការ​បង្ក្រាប​ទាន់ពេល​វេលា​

រថយន្ត​សាំ​យ៉ុង​ដឹកឈើ​មួយ​គ្រឿង​អស់លក្ខណ៍​ត្រូវបាន​កំលាំង​កង​រាជ អាវុធហត្ថ ស្រុក​អូរយ៉ាដាវ​ធ្វើការ​បង្ក្រាប​ទាន់ពេល​វេលា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​រតនគិរី ៖ ថ្ងៃទី 08 01 2022 ដោយ​មាន​ការចង្អុលបង្ហាញ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត រតនគិរី និង​មាន​ការសម្របសម្រួល​នីតិវិធី ដោយ​លោក​ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​០៦ ខែ​មករា ឆ្នាំ ២០ ២២ វេលា​ម៉ោង​៣.០០​នាទី​រសៀល កំលាំង​មូលដ្ឋាន កងរាជអាវុធហត្ថ​ស្រុក​អូរយ៉ាដាវ ចំនួន ៣ នាក់ ដឹក នាំ​ដ​ដោយ​លោក អនុសេនីយ៍ឯក សេង កុសល់ មេបញ្ជាកា​ររ​រង កងរាជអាវុធហត្ថ​ស្រុក អូរយ៉ាដាវ បាន​ចុះ​ឃាត់​ចាប់​រថយន្ត​ដឹកឈើ​ចំនួន ១​គ្រឿង ដែល​បាន​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិត អនុញ្ញាត គឺ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ ៧៨A ចំណុច​មុខ​មូលដ្ឋាន​កងរាជអាវុធហត្ថ ស្រុក​អូរយ៉ាដាវ តែម្តង ស្ថិតនៅក្នុង​ភូមិ​អ៊ុន ឃុំ​លំ​ជ័រ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគីរី ។​

​ក្រោយពី​បាន​ធ្វើក​ការត្រួតពិនិត្យ​រួច កម្លាំង​បាន​ចាប់​យក​វត្ថុតាង​រួមមានៈ​
​រ​រថយន្ត​ម៉ាក​សាំ​យ៉ុង ពណ៌​ស ពាក់ ស្លាក​លេខ ភ្នំពេញ ២B.១៦២០ ច​ចំនួន ១​គ្រឿង​ដឹក​ឈើ​ប្រភេទ​លេខ​១ សុក្រ​ម ចំនួន ១៤​ដុំ ស្មើនឹង ១,៦៥០ ម៉ែត្រគូប រីឯ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។​

​បច្ចុប្បន្ន​: វត្ថុតាង​ខ​ខាងលើ​ត្រូវបាន​ប្រគល់​ជូន​ទៅ ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បរ​កែវ ដើម្បី​កសាង​សំណុំ រឿង ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​ច្បាប់ ៕

 

Filed in: ព័ត៌មានជាតិ