ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​នៅ​ខេត្ត​កំពត មាន​តំបន់ រមណីយដ្ឋាន​ទេសចរ​ចំនួន​៣៤​កន្លែង ដែល​ភ្ញៀវ​តែងតែ​ប្រាថ្នា​ចង់​មក​សម្រាក លំហែ កម្សាន្ត​

​នៅ​ខេត្ត​កំពត មាន​តំបន់ រមណីយដ្ឋាន​ទេសចរ​ចំនួន​៣៤​កន្លែង ដែល​ភ្ញៀវ​តែងតែ​ប្រាថ្នា​ចង់​មក​សម្រាក លំហែ កម្សាន្ត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ខេត្ត​កំពត​ជា​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​ស្ថិតក្នុង​ទិស​និរតី នៃ​ប្រទេស​កម្ពុជា មាន​ចម្ងាយ​ពី​រាជធានី​ភ្នំពេញ​១៤៨​គី​គូ​ម៉ែត្រ​។​បើ​និយាយ​ពី​សក្តានុពល ខេត្ត​កំពត​មាន​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​ដ៏​ស្រស់ត្រកាល​ច្រើន​កន្លែង ដែល​មាន​ភាព​ទាក់ទាញ​ភ្ញៀវ មិន​ចាញ់​តំបន់​ទេសចរណ៍​នានា តាម​បណ្តា​ខេត្ត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ឡើយ​។​

​ទាក់ទង​នឹង​តំបន់ រមណីយដ្ឋាន​ជាច្រើន​ក្នុង​ខេត្ត លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត បានឱ្យដឹងថា ក្នុង​ខេត្ត​កំពត មាន​តំបន់​ទេសចរណ៍​ប្រកប​ដោយ​ភាព​ទាក់ទាញ​ចំនួន​៣៤​កន្លែង ក្នុងនោះ មាន​រមណីយដ្ឋាន​ចំនួន ២១ កន្លែង មាន​រមណីយដ្ឋាន​វប្ប​ធម៌​-​ប្រវត្តិសាស្ត្រ​ចំនួន ០៥ កន្លែង វប្បធម៌ ០២ កន្លែង វប្បធម៌ ១៤ កន្លែង ហើយ​ក្នុង​ឆ្នាំ​២០២១ មាន​រមណីយដ្ឋាន​ទេសចរណ៍​កើនឡើង​ចំនួន ០៤ កន្លែង​ទៀត ដូចជា ព្រែក​ក្តាត​អេកូ​រី​ស៊ត ទំនប់​ស្ទឹង​ភេ ជ្រលង​ភ្នំ​ក្រហម និង​ភ្នំ​ទទុង​។ ក្នុងនោះដែរ​សហគមន៍​ទេសចរណ៍​ក៏​មាន ០៤ កន្លែង រួមមាន​៖ សហគមន៍​ទស​ចរណ៍​ត្រពាំង​សង្កែ សហគមន៍​ទេសចរណ៍​ព្រែក​ត្នោត​(​អន្លង់​ធំ​) សហគមន៍​ទេសចរណ៍​តំបន់​សត្វ​ក្រៀល​បឹង​អន្លង់​ព្រីង និង​សហគមន៍​ទេសចរណ៍​កំពង់​សាមគ្គី​។​ដោយឡែក​ចំពោះ​គោលដៅ​ទាក់ទាញ​ទេសចរណ៍​ចំនួន ០៤ កន្លែង​ទៀត ដូចជា តំបន់​ចំការ​ម្រេច បេតិកភណ្ឌ​ក្រុង​កំពត តំបន់​ស្រែអំបិល និង​ទេសភាព​តាម​ដងព្រែក​កំពង់បាយ ព្រម​ទាំង​កន្លែង​បោះបង់​ចំនួន ០៥ កន្លែង ដែលមាន​ទេសភាព​ស្រស់បំព្រង ប្រកបដោយ​សុវត្ថិភាព​។​

​លោក សយ ស៊ី​ណុល បាន​បញ្ជាក់ទៀតថា រមណីយដ្ឋាន​ទេសចរណ៍​ក្នុង​ខេត្ត​កំពត មាន​២១​កន្លែង រួមមាន​៖ រមណីយដ្ឋាន​ទឹកឈូ​,​ណា​តា​យ៉ា​,​កែប​ថ្មី​,​ឋានសួគ៌​បូកគោ​,​ភ្នំ​ដូង​,​ភ្នំ​កំពង់ត្រាច​,​កោះ​តា​ដា​,​ប្រាសាទភ្នំ​ខ្យង​,​ប្រាសាទភ្នំ​ឈ្ងោក​,​ទំនប់​ម្លេច​,​ទំនប់​ប្រទាក់ក្រឡា​,​កោះ​សេះ​,​ស្រះ​ឈូក​,​អន្លង់​ក្មេង​លេង​,​វត្ត​ត្រើយ​កោះ​,​ភ្នំ​នាង​សេ​ដា​ឱន​,​ក​សិ​ទេសចរណ៍​ចំការ​ម្រេច​,​ភ្នំ​ទទុង​,​ស្ទឹង​ភេ​,​ជ្រលង​ភ្នំ​ក្រហម​,​និង​ព្រែក​ក្តាត​អេកូ​រី​ស៊ត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ