ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

អបអរ​ទិវា​ថ្ងៃ ៧ មករា ២០២២ លោក​ឧត្តមសេនីយ៍ត្រី តឹក ប៊ុនធឿន និង​លោក​ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បាន​អំណោយ ចែក ជូន​ប្រជាពលរដ្ឋ និង​យោធិន​ជួប​ការលំបាក​ចំនួន ២០០ គ្រួសារ​!!!

អបអរ​ទិវា​ថ្ងៃ ៧ មករា ២០២២ លោក​ឧត្តមសេនីយ៍ត្រី តឹក ប៊ុនធឿន និង​លោក​ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បាន​អំណោយ ចែក ជូន​ប្រជាពលរដ្ឋ និង​យោធិន​ជួប​ការលំបាក​ចំនួន ២០០ គ្រួសារ​!!!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​បន្ទាយមានជ័យ ​៖ ​លោក​ឧត្តមសេនីយ៍ត្រី​ ​តឹក​ប៊ុនធឿន មេបញ្ជាការរង ទិស​ទី​១ បន្ទាយមានជ័យ បាន​នាំយក​អំណោយ​ក្រុមហ៊ុន​ប៉ាង​ណា​គ្រី រៀល​អេ​ស្ទេត អង្ករ​ចំនួន ២​តោន​មី ២០០​កេស​ត្រីខ ២០០​យួរ​ទឹកត្រី ២០០​យួរ​ទឹកស៊ីអ៊ីវ ២០០​យួរ​មក​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ ក្រីក្រ​យោធា​និង​គ្រួសារ​យោធិន​ចំនួន ២០០ គ្រួសារ​នៅ​ស្រុក​ម៉ាឡៃ​។​
​ពិធី​នេះ​បាន​រៀបចំឡើង​នៅក្នុង​ទីតាំង​បន្ទាយ​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១១ ស្ថិត​នៅក្នុង​ស្រុក​ម៉ាឡៃ​ខេត្ត​បន្ទាយមានជ័យ​។​

​ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ត្រី តឹក ប៊ុនធឿន មេបញ្ជាការរង​ទិស​ទី​១​បន្ទាយមានជ័យ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពល​តូច​ថ្មើរជើង​លេខ​៥១ លោក​វរសេនីយ៍ត្រី លឹម វណ្ណា​រិទ្ធិ មេបញ្ជាការ​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១១ លោក​វរសេនីយ៍ទោ​តាំង សុខ ហៃ និង​ភរិយា​។​

​ក្នុងឱកាស​នោះ​ដែរ​៖ លោក​ឧត្តមសេនីយ៍ត្រី តឹក ប៊ុនធឿន ឆ្លៀត​ឱកាស​នៃ​ទិវា​ថ្ងៃ​ជ័យជំនះ ៧ មករា ២០២២ នេះ បាន​ពាំនាំ​អំណោយ​របស់​ក្រុមហ៊ុន​ប៉ាង​ណាគ្រី រៀល​អេ​ស្ទេត មក​ចែក​ជូន​រួមមាន​៖
​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៥០ គ្រួសារ​មក​ពី​ឃុំ​នៃ​ស្រុក​ម៉ាឡៃ​
​យោធិន​ជួប​ការលំបាក វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១១​ចំនួន ៣០ នាក់
​យោធិន​ជួប​ការលំបាក វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៣​ចំនួន ៣៥​នាក់​និង​គ្រួសារ​យោធិន​ចំនួន ៣៥​គ្រួសារ​
​យោធិន​ជួប​ការលំបាក វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៤ ចំនួន ២៥ នាក់​និង​គ្រួសារ​យោធិន ២៥ គ្រួសារ ដោយ​មួយ​គ្រួសារៗ ទទួលបាន​អង្ករ មី ត្រីខ ទឹកត្រី ទឹក​ស៊ី​អ៊ី វ​និង​ទឹកបរិសុទ្ធ​ផងដែរ​។​

​ក្នុងឱកាស​ថ្ងៃ​ជំនះ​ជ័យជំនះ​៧​មករា​២០២២ នេះ​ផង​ដែរ​លោក​ឧត្តមសេនីយ៍ ក៏​បាន​រម្លឹក អំពី​ការខិតខំ​ប្រឹងប្រែង​របស់​សម្ដេច​អគ្គមហាសេ​នាប​តី​តេជោ​ហ៊ុន​សែន ក្នុង​ការបញ្ចប់​សង្គ្រាម​រក​សន្តិភាព​ជូន​ប្រជាពលរដ្ឋ​និង​ធ្វើ​ការអភិវឌ្ឍ​តំបន់​សង្គ្រាម​នៅ​ក្នុង​ទឹកដី​ម៉ាឡៃ​នេះ​ឲ្យទៅជា​តំបន់​សេដ្ឋកិច្ច​។​ហើយ​បច្ចុប្បន្ន​នេះ​មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ជា​ពិសេស​មាន​វិនិយោគទុន​ជាច្រើន​បាន​បណ្ដាក់ទុន​ដូច​ជា​ឧកញ៉ា​ឡេង​ណា​វ៉ាត់​ត្រា​ក្រុមហ៊ុនប៉ា​ណាគ្រី​ដែល​កំពុងតែ​ធ្វើការអ​ភិ​វ​ឌ្ឍ​តំបន់​នេះ​ឲ្យទៅ​ជា​កន្លែង​កំសាន្ត​មាន​កាស៊ីណូ​រោងចក្រ​ដើម្បី​រក​ការងារ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​ធ្វើ​ការងារ​ជាសវាង​ការ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ​ដោយ​ប្រថុយប្រថាន​នឹង​គ្រោះថ្នាក់​លោក​បញ្ជាក់​ឲ្យដឹង​ទៀត​ថា​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​បាន​ណាគ្រី​កំពុង​ត្រូវការ​កម្លាំង​ពលកម្ម​យ៉ាងខ្លាំង និង​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​កុំឲ្យ​ធ្វើការ​ចំណាកស្រុក​ព្រោះ​ការ​ធ្វើ​ការងារ​នៅក្នុង​ស្រុក​ក៏​មាន​តម្លៃ​មិន​ខុស​គ្នា​នោះ​ទេ​ណាមួយ​អាច​នៅ​ជួបជុំ​គ្រួសារ​ទៀតផង​៕

Filed in: ព័ត៌មានជាតិ