ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ប្រកាស​ចូល​កាន់​មុខដំណែង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​មណ្ឌលគិរី​

ប្រកាស​ចូល​កាន់​មុខដំណែង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​មណ្ឌលគិរី​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

មណ្ឌលគិរី​៖ នៅក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខដំណែង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​មណ្ឌលគិរី ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការ​ប្រចាំការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ជា​សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ស្នើ​ដល់​លោក លឹម ចាន់សូ​ភី ដែល​ទើប​ឡើង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​មណ្ឌលគិរី ត្រូវ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង និង​ខិតខំ​ដោះស្រាយ​បញ្ហា​ដីធ្លី​ដែល​នៅ​សេសសល់ ឲ្យមាន​តម្លាភាព និង​ប្រសិទ្ធភាព ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​ប្រសើរ ពិធី​នេះ បាន​ប្រព្រឹត្តទៅ​នៅ​អគារ​ក្រុមប្រឹក្សា​ខេត្ត​មណ្ឌលគិរី នា​ព្រឹក​ថ្ងៃទី​០៦ ខែ​មករា ឆ្នាំ​២០២២​។​

​ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការ​ប្រចាំការ បាន​មានប្រសាសន៍ ណែនាំ​ដល់​ប្រធាន​មន្ទីរ​ថ្មី ទី​១. ត្រូវ​បន្ត​ពង្រឹង​សាមគ្កីភាព​ផ្ទៃក្នុង លើកទឹកចិត្ត​ដល់​មន្ត្រី​សកម្ម​ការងារ ពង្រឹង​ការគ្រប់គ្រង​វត្តមាន ទី​២. ជំរុញ​ការចុះបញ្ជី​ដីធ្លី ដែល​នៅ​សេសសល់ និង​នៅ​ដែន​សមត្ថកិច្ច​ខេត្ត​មណ្ឌលគិរី ទី​៣. ជំរុញ​ការងារ​រៀបចំ​ប្លង់គោល​ប្រើប្រាស់​ដី និង​ផែនការ​ប្រើប្រាស់​ដី ក្នុង​ក្រុង​សែន​មនោ​រម្យ ចូលរួម​ទប់ស្កាត់ ការចុះបញ្ជី​លើ​ឯកសារ​ផ្ទេរសិទ្ធិ​កាន់កាប់​អចលនទ្រព្យ មិនទាន់​ចុះបញ្ជី ដែល​ពុំ​មាន​ភ្ជាប់​គំនូស​បង្ហាញ​ប្លង់​ភ្ជាប់​ជាមួយ​ទីតាំង​ដី មិន​មាន​និយាម​កាម​ច្បាស់លាស់ និង​បញ្ជី​ទទួលស្គាល់​ដោយ​សុរិយោដី ៤. ជំរុញ​ការដោះស្រាយ​វិវាទ ដែល​នៅ​សេសសល់​ដើម្បី រក​ភាពយុត្តិធម៌ ដល់​ប្រជាពលរដ្ឋ ដែល​បាន​កាន់កាប់​ពិតប្រាកដ ទី​៥. ចូលរួម​ទប់ស្កាត់ ការរំលោភបំពាន​ដី​រដ្ឋ​គ្រប់​ប្រភេទ ដើម្បី​ធ្វើជា​កម្មសិទ្ធិ​ជាអាទិ៍​ព្រៃឈើ តំបន់ការពារធម្មជាតិ​របស់​បរិស្ថាន ទី​៦. បន្ត​យកចិត្តទុកដាក់​ពង្រឹង​គុណភាព​ការងារ ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ទី​៧. បន្ត​ពង្រឹង​ការគ្រប់គ្រង ការដ្ឋាន​សំណង់ ដែល​ចេញ​វិធានការ​ទាន់ពេលវេលា ទប់ស្កាត់​បទល្មើស សំណង់​គ្រប់​ប្រភេទ ស្របតាម​ច្បាប់​សំណង់ និង​បន្ត​ផ្សព្វផ្សាយ និង​ណែនាំ​ដល់​ពលរដ្ឋ ពិសេស ម្ចាស់​សំណង់​ឲ្យ​យល់ដឹង​ពី​ច្បាប់ និង​លិខិត​គតិ​ដ្ឋា​នគតិ​យុត្តិ​ពាក់ព័ន្ធ​វិស័យ​សំណង់​។

​ឯកឧត្តម ថង សាវុន អភិបាលខេត្ត បាន​មានប្រសាសន៍ថា ក្រោយ​រាជរដ្ឋាភិបាល​ដាក់ចេញ​នូវ​យុទ្ឋសាស្ត្រ​សំខាន់ៗ និង​កំណត់​យក​ខេត្ត​មណ្ឌលគិរី ជា​តំបន់​ប៉ូល​សេដ្ឋកិច្ច​ទី​៤ ពេល​ចាប់ផ្តើម​ការអភិវឌ្ឍន៍​ខេត្ត​មួយ​នេះ ច្បាស់​ណាស់ និង​មាន​ផលប៉ះពាល់​មួយចំនួន​ដល់​ប្រជាពលរដ្ឋ ប៉ុន្តែ​ឯកឧត្តម ថង សាវុន មាន​ជំនឿ​យ៉ាង​មុតមាំ​ពី​ស្មារតី​ចូលរួម​របស់​ពលរដ្ឋ ដើម្បី​កែប្រែ​តំបន់​នេះ​ស្រប​តាម​ចក្ខុវិស័យ​របស់​ប្រមុខ​ដឹកនាំ​នៃ​រដ្ឋាភិបាល​កម្ពុជា​។ អភិបាលខេត្ត បញ្ជាក់ថា ការអនុវត្តន៍​សកម្ម​ភាព​ប្លង់​មេ​សម្រាប់​អភិវឌ្ឍន៍​ខេត្ត​មណ្ឌលគិរី បន្ទាប់​ពី​ខេត្ត​សៀមរាប និង​ជួយ​ឲ្យ​ខេត្ត​មណ្ឌលគិរី ក្លាយ​ជា​ខេត្ត​ដែល​លេចធ្លោ​លើ​វិស័យ កសិឧស្សាហកម្ម និង​ទេសចរណ៍​។ ប៉ុន្តែ​ការអភិវឌ្ឍន៍ និង​ជួប​បញ្ហា​បន្តិចបន្តួច ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ ដោយ​ការ​ពង្រីង​ផ្លូវ សួនច្បារ និង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋដ​ទៃទៀត​។

​ក្នុង​ពិធី​ប្រកាស​នោះ​ដែរ លោក ម៉ៅ ចំរើន ពី​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​មណ្ឌលគិរី ទៅជា​អនុប្រធាន​មន្ទីរពិសោធន៍​ជាតិ​សំណង់ នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជំនួស​លោក លឹម ចាន់សូ​ភី ដែល​បាន​ទទួល​ភារកិច្ច​ថ្មី ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​មណ្ឌលគិរី​៕

Filed in: ព័ត៌មានជាតិ