ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ថ្ងៃនេះ​គឺជា​ខួប​អាពាហ៍ពិពាហ៍ ៤៦​ឆ្នាំ របស់​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន (៥​មករា​១៩៧៦-៥​មករា​២០២២)

​ថ្ងៃនេះ​គឺជា​ខួប​អាពាហ៍ពិពាហ៍ ៤៦​ឆ្នាំ របស់​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន (៥​មករា​១៩៧៦-៥​មករា​២០២២)
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ថ្ងៃនេះ​គឺជា​ខួប​អាពាហ៍ពិពាហ៍ ៤៦​ឆ្នាំ របស់ខ្ញុំ (៥​មករា​១៩៧៦-៥​មករា​២០២២)​។ ខ្ញុំ​តែងតែ​គិត​ថា​អ្វី​ដែល​ខ្ញុំ​និង​ភរិយា​បាន​ឆ្លងកាត់​ក្នុង​សម័យ​សង្គ្រាម​គឺ​ពុំ​គួរ​ឱ្យ​ជឿថា ខ្ញុំ​អាច​មានជីវិត​រហូត​មក​ដល់​សព្វថ្ងៃ​នេះ​ឡើយ​។ ជីវិត​យុទ្ធជន​ក្នុង​ភ្លើងសង្គ្រាម ពិសេស​ក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត​ ​ដែល​យើង​ត្រូវ​តស៊ូ​ផ្ដួលរំលំ​ដោយ​យក​ជីវិត​ធ្វើ​ដើមទុន គឺ​មិនមែន​ជា​រឿង​សាមញ្ញ​នោះឡើយ​។ ជីវិត​ប្តី​ប្រពន្ធ​បន្ទាប់ពី​រៀបការ​គ្មានទេ​ដែល​ហៅថា​សេចក្តីសុខ​។ ខ្ញុំ​បាន​ស្លាប់​កូន​ទី​១​និង​បែក​គ្នា​ក្នុង​ពេល​កូន​ទី​២​នៅក្នុង​ផ្ទៃ​ម្តាយ​៥​ខែ រហូត​ជួបគ្នា​ជាថ្មី ដែល​កូនប្រុស​បង (​ម៉ា​ណែ​ត​) ហៅ​ខ្ញុំ​ថា​ពូ​អស់​រយៈពេល​២​ខែ​។ ទាំងនេះ​គឺ​សុទ្ធតែ​រឿងរ៉ាវ​មិន​គ្រាន់តែ​សម្រាប់​ខ្ញុំ​និង​ភរិយា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​រឿងរ៉ាវ​ដែល​បាន​កើត​ឡើង​សម្រាប់​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​ដែល​បាន​ឆ្លងកាត់​ក្នុងសម័យ​នោះ​ផង ដែរ​។ “​ទុក្ខ​ស្រីប្តី​ព្រាត់​” បាន​ធ្វើឱ្យ​ខ្ញុំ​និង​ភរិយា​ស្រក់​ទឹកភ្នែក​រាប់លាន​ដំណ​ក់​។
ប៉ុន្តែ​ទឹកភ្នែក​នេះ​គឺ​បាន​នាំមក​នូវ​ការរស់រានមានជីវិត​សម្រាប់​ប្រជាជន​ទូទាំង​ប្រទេស រាប់​ទាំង​ក្រុម​គ្រួសារ​ខ្ញុំ​ដែរ​។ ចាប់ផ្តើម​ពី​ប្តី​ប្រពន្ធដ៏​កំសត់​វ័យក្មេង​២​នាក់ (​ពេលនោះ​ខ្ញុំ​មាន​អាយុ​២៤​ឆ្នាំ​ឯ​ភរិយា​ខ្ញុំ​អាយុ​២២​ឆ្នាំ​)​រហូតមកដល់​ពេលនេះ​យើង​មាន​កូន និង​ចៅ​យ៉ាងច្រើន ប៉ុន្តែ​នៅតែ​ចងចាំ​ជានិច្ច​ចំពោះ​ជីវិត​តស៊ូ​ដ៏​លំបាក​បំផុត​របស់​ខ្ញុំ​និង​ភរិយា​ជាទី​ស្រឡាញ់​។​

​សៀវភៅ​គូព្រេង​មិន​ព្រាត់​ដែល​ខ្ញុំ​សរសេរ​​រៀបរាប់​ពី​ជិ​វិតប្តី​ប្រពន្ធ​របស់​ខ្ញុំ​ត្រូវ​បាន​​បោះពុម្ភ​ជា​ភាសា​ខ្មែរ អង់គ្លេស​និង​ចិន​។​

​ភាពយន្ត​រឿង​កូនប្រុស​ក្រោម​ពន្លឺព្រះច័ន្ទ​​ពេញបូណ៌មី​ក៍​ចាប់ផ្តើម​ថត​ហើយ​ដែរ​​ដែល​អាច​ប្រើ​រយៈពេល​១៤​ខែ​ទើប​អាច​​បញ្ចប់​បាន​ព្រោះ​ជា​រឿង​ភាគ​ដែល​វែង​៕

Filed in: ព័ត៌មានជាតិ